Friday, April 26, 2024
Homeព័ត៌មានជាតិមានទាំងឡាននិងម៉ូតូ ក្នុងស្ថានីយប្រេងនេះ ឆេះគ្មានសល់

មានទាំងឡាននិងម៉ូតូ ក្នុងស្ថានីយប្រេងនេះ ឆេះគ្មានសល់

ខេត្តត្បូងឃ្មុំ ៖ ស្ថានីយប្រេងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យរងរការខូចខាតអស់ទាំងស្រុង គិតជាទំហំទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្ថានីយប្រេងមួយកន្លែង យីហោ “ដេប៉ូតេលាក្រុងសួង” មានទីតាំងស្ថិតនៅក្នុងសង្កាត់សួង ក្រុងសួង។

ក្រោយទទួលដំណឹង និងទទួលបទបញ្ជាផ្ទាល់ពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយអភិបាលក្រុងសួង លោក ជា ណារ៉ុន ចុះអន្តរាគមន៍ប្រើរយៈពេល២ម៉ោង បាញ់ពន្លត់ជាស្ថាពរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ២គ្រឿង រួមទាំងអធិការដ្ឋានក្រុង-ស្រុក និងរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន២គ្រឿង ប្រើប្រាស់ទឹកចំនួន២៥គ្រឿង។

អធិការនគរបាលក្រុងសួង បានឱ្យដឹងថា ស្ថានីយប្រេងខាងលើនេះ មានម្ចាស់ឈ្មោះតែ តុងហ៊ុយ និងប្រពន្ធឈ្មោះអ៊ា ស្រី ហើយមូលហេតុដែលនាំឱ្យមានការឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីទូម៉ូទ័រក្បាលបាញ់សាំង បង្កជាផ្កាភ្លើង ឆាបឆេះឡើងតែម្តង។

ចំពោះទំហំនៃការខូចខាត អគ្គិភ័យបំផ្លាញទីតាំងស្ថានីយទាំងស្រុង ឆេះកុងទ័របូមប្រេងចំនួន២ រថយន្ត ២គ្រឿង ម៉ាក Lexus RX-330 ១គ្រឿង រថយន្ត២តោនកន្លះ ១គ្រឿង ប្រេងម៉ាស៊ីន ២០កេស ម៉ូតូ ៣គ្រឿង រ៉ឺម៉កម៉ូតូ ១គ្រឿង រួមទាំងថវិកានិងសម្ភារ:មួយចំនួនទៀត តែមិនមាននរណាម្នាក់រងរបួសនោះឡើយ។

ក្រោយបញ្ចប់ប្រតិបត្តិការពន្លត់ហេតុការណ៍អគភ្គិ័យខាងលើ លោកហាក់ សុខមករា អភិបាលរងខេត្ត បានចុះពិនិត្យដោយផ្ទាល់ ព្រមទាំងឧបត្ថម្ភថវិកាលើកទឹកចិត្ត ចំនួន៣០០ដុល្លារ ដល់កងកម្លាំងដែលបានសហការពន្លត់បានទាន់ពេលវេលា មិនបណ្តាលឱ្យអ្នកណារងរបួស ឬឆេះរាល់ដាលតនោះទៀតនោះឡើយ៕

RELATED ARTICLES