Thursday, April 25, 2024
Homeព័ត៌មានជាតិលើកនេះ យកលុយគេចាយអស់ ទើបធ្លាយរឿងរត់ការដោះលែងជនជាប់ឃុំ

លើកនេះ យកលុយគេចាយអស់ ទើបធ្លាយរឿងរត់ការដោះលែងជនជាប់ឃុំ

ខេត្តកណ្តាល ៖ លោកតុង ដារ៉ា មន្ត្រីពន្ធនាគារខេត្តកណ្តាល ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួន ពាក់ព័ន្ធការរត់ការដោះលែងជនជាប់ឃុំ តែមិនបានសម្រេច ហើយត្រូវអ្នកពឹងពាក់ដាក់ពាក្យបណ្តឹង។

ប្រភពព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ ថា ក្រោយការសាកសួររួចមក លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោកតុង ដារ៉ា ដាក់ពន្ធនាគារ បណ្តោះអាសន្ន។

ប្រភពដដែលបន្តថា លោកតុង ដារ៉ា តែងតែរត់ការដោះលែងជនជាប់ឃុំក្នុងពន្ធនាគារ ឱ្យនៅក្រៅឃុំ ពេលបញ្ជូនចូលពន្ធនាគារម្តងៗ មិនថារឿងតូច ឬរឿងធំនោះទេ ពោលគឺរឿងអ្វី ក៏រត់ការដោះលែងបានដែរ។ ឥទ្ធិពលរបស់លោក តុង ដារ៉ា បែបនេះ មិនដឹងមានអ្នកណានៅពីក្រោយខ្នង ដើម្បីកាងនោះទេ។

ប៉ុន្តែដោយសារយកលុយពីអ្នកដែលពឹងពាក់ក្នុងមួយរឿងៗ រាប់ពាន់ និងរាប់ម៉ឺនដុល្លារ ដោយយកលេសថា យកលុយនេះទៅឱ្យតុលាការ ដើម្បីសុំដោះលែងជនជាប់ចោទឲ្យនៅក្រៅឃុំ តែទីបំផុតលុយទាំងអស់នោះ លោកតុង ដារ៉ា បានយកទៅចាយអស់ ហើយជនជាប់ឃុំ នៅតែជាប់ឃុំក្នុងពន្ធនាគារដដែល ទើបធ្វើឱ្យអ្នកពឹងពាក់ ខឹង ក៏ដាក់ពាក្យបណ្តឹង ឱ្យតុលាការចាត់ការតាមផ្លូវច្បាប់តែម្តង៕

RELATED ARTICLES