Thursday, April 25, 2024
Homeព័ត៌មានជាតិលោកមេភូមិ ស៊ីដាច់លុយគ្រួសារក្រីក្រ ទុកឲ្យកូនចាយវាយហុឺហា

លោកមេភូមិ ស៊ីដាច់លុយគ្រួសារក្រីក្រ ទុកឲ្យកូនចាយវាយហុឺហា

ខេត្តកំពង់ធំ ៖ មេភូមិម្នាក់ ហ៊ានលេបត្របាក់លុយកូវីដ-១៩ ស៊ីដាច់លុយប្រជាពលរដ្ឋមានប័ណ្ណក្រីក្រ ដែលសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងតែជួបកាលំបាកក្នុងស្ថានភាពការពារ ទប់ស្កាត់កូវីដ-១៩ ត្រូវបានថ្នាក់ដឹកនាំ និងក្រុមប្រឹក្សា សម្រេចដកហូតតំណែង។

លោកលួង ឡុក អតីតជាមេភូមិដំរីស្លាប់ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ ដោយហ៊ានស៊ីដាច់លុយដែលប្រមុខរាជរដ្ឋាភិបាល បានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រកូវីត-១៩ ហេតុការណ៍នេះបានផ្ទុះឡើង បន្ទាប់ពីសាច់ញាតិ លោកយាយ ឃុំ ណាវ អាយុ៦៣ឆ្នាំ ជាជនពិការភាព និងមានកូនម្នាក់ដែលសតិមិនប្រកតី បានតវ៉ាសើរើនៅសាលាឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំដំណោះស្រាយ ក្នុងសាលាឃុំដំរីស្លាប់ លោកលូង ឡុក អតីតមេភូមិដំរីស្លាប់ បានសារភាពថា បានស៊ីដាច់លុយកូវីដ-១៩ ដែលសម្តេចនាយករដ្ឋមន្ត្រី ឧត្តមដល់លោកយាយ ឃុំ ណាវ ដែលជនពិការ ចាប់តាំងពីបើកដំបូងមកម៉្លេះ ដោយបាននិយាយភូតភរកុហកសាច់ញាតិបងប្អូនអ្នកភូមិថា លោកយាយ ពុំមានប័ណ្ណក្រីក្រនោះទេ តែបងប្អូនអ្នកភូមិ ដឹងច្បាស់ថា លោកយាយបានធ្វើប័ណ្ណក្រីក្រហើយ ក្រោយពីមានការស្រាវជ្រាវ ដោយបានបញ្ជាក់ច្បាស់លាស់ពីលោកស្រីមេឃុំដំរីស្លាប់ ថា លោកយាយពិតជាមានប័ណ្ណក្រីក្រប្រាកដមែន ហើយបានបើកលុយរាល់ខែទៀតផង។

នៅកិច្ចដំណោះស្រាយ បានឱ្យដឹងថា ក្រោយពីបែកធ្លាយរឿងថា លោកយាយមានប័ណ្ណក្រីក្រ មេភូមិភ័យខ្លួន ក៏លួចធ្វើលិខិតមួយច្បាប់ ជារបាយការណ៍ មកឱ្យលោកស្រីមេឃុំ ដើម្បីជួយជាអំណះអំណាងថា ខ្លួនបានរាយការណ៍ពីសកម្មភាពបើកលុយ និងមានលុយចំនួន២៤ម៉ឺនរៀល ចំនួន២ខែ មករក្សាទុកនៅសាលាឃុំ ក្នុងនោះចំនួនលុយដែលនៅសល់ជាច្រើនខែ លោកលួង ឡុក អតីតមេភូមិដំរីស្លាប់ បានឱ្យកូនបើកទុក សម្រាប់ចាយវាយហ៊ឺហាជាសម្បត្តិផ្ទាល់ខ្លួន លើគំនរទុក្ខរបស់លោកយាយជនពិការ។

គួររំលឹកដែរថា បន្ទាប់ពីរឿងរ៉ាវត្រូវបានលាតត្រដាង លោក លួង ឡុក អតីតមេភូមិដំរីស្លាប់ បានសារភាពកំហុសនិងទទួលខុសត្រូវ ធានាសងលុយឱ្យលោកយាយគ្រប់ចំនួន ព្រមទាំងលើកដៃសំពះជាច្រើនរយដង ដើម្បីសុំឱ្យបញ្ចប់រឿងតែត្រឹមនេះ តែអ្វីដែលមេភូមិកំហូចបានធ្វើ ជាគំរូអាក្រក់ ប្រជាពលរដ្ឋទាំងភូមិ មិនអាចទទួលយកបាន ថែមទាំងដាក់ពាក្យបណ្តឹងមកសាលាស្រុកកំពង់ស្វាយ ដើម្បីរកយុត្តិធម៌ និងលុបបំបាត់កាកសំណល់សង្គមចោល ដើម្បីកុំឱ្យមេភូមិ មេឃុំ ឬជនពុករលួយ ឆក់យកឱកាសបំផ្លាញកិត្តិយស់ជាតិ។

លោកស្រី យឹង ហៀប មេឃុំដំរីស្លាប់ មានឱ្យដឹងនៅថា បន្ទាប់ពីមានកិច្ចប្រជុំនៅសាលាស្រុកកំពង់ស្វាយ អភិបាលស្រុក និងក្រុមប្រឹក្សាឃុំ បានសម្រេចធ្វើការណែនាំ ឱ្យដាក់ទារុណកម្មលោកមេភូដំរីស្លាប់ ដោយការដកហូតតំណែងមេភូមិ និងឱ្យអនុភូមិ ឡើងជាមេភូមិដំរីស្លាប់ ជំនួសលោកលួង ឡុក ដោយការសាកល្បងការងារបុគ្គលដែលមកទទួលតំណែងជាមេភូមិ បើការងារល្អ នឹងធ្វើជាមេភូមិរហូត តែបើមិនមានសមត្ថភាព នឹងត្រូវបោះឆ្នោតជ្រើរើសមេភូមិថ្មី។

លោកអ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឱ្យដឹងថា បន្ទាប់ពីបានពិចារណាយ៉ាងល្អិតល្អន់ ក្នុងកិច្ចដំណោះស្រាយករណីលោកលួង ឡុក មេភូមិដំរីស្លាប់ គឺពិតជាមានកំហុសខ្លាំងមែន ដោយសារតែលោកមេភូមិ បានបើកលុយឧបត្ថម្ភរបស់សម្តេច ហើយពុំបានប្រគល់ជូនលោកយាយដែលជាជនក្រីក្រ ថែមទាំងយកលុយទាំងនោះ មករក្សាទុកខ្លួនឯង ហើយមិនបានផ្តល់ដំណឹងមកអាជ្ញាធរឃុំ ដឹងឮពីការមិនអវត្តមានរបស់លោកយាយនៅក្នុងភូមិ ដោយយល់ឃើញថា លោកយាយទៅរស់នៅជាមួយកូន តាមខេត្ត មួយរយ: ចំណែកថវិកា បើសាមីខ្លួនមិនទទួលយក នឹងបង្វែមករតនាគារវិញ រីឯលោកមេភូមិ នឹងត្រូវផ្អាកការងារជាមេភូមិ៕

RELATED ARTICLES