Friday, March 29, 2024
Homeព័ត៌មានជាតិសង្សារទៅបាត់ ស្រីស្តាយក្រោយផ្តាំ ស្រឡាញ់គ្នា ឆាប់រៀបការ កុំឲ្យហួសពេល

សង្សារទៅបាត់ ស្រីស្តាយក្រោយផ្តាំ ស្រឡាញ់គ្នា ឆាប់រៀបការ កុំឲ្យហួសពេល

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់បានបង្ហាញការស្តាយក្រោយ ដែលបានភ្ជាប់ចំណងស្នេហ៍ជាមួយបុរសជាសង្សារ ដល់ទៅ៤ឆ្នាំ មិនបានគិតគូររៀបការ ទោះបីជាបុរសជាសង្សារទទូចសុំរៀបការជាញយៗក្តី លុះពេលសង្សារទៅបាត់ (ស្លាប់) ទើបនាងនឹកស្តាយក្រោយ ដោយបានបញ្ចេញសារផ្តាំដល់គូសង្សារទាំងឡាយថា បើស្រឡាញ់គ្នាត្រឹម ១-២ឆ្នាំអី ឆាប់រៀបការទៅ កុំឲ្យស្តាយក្រោយដូចនាង នៅពេលនេះហួសពេលអស់ទៅហើយ ព្រោះសង្សារនាងលាទៅរហូតហើយ គ្មានថ្ងៃណាវិលវិញឡើយ។

នារីដែលបង្ហាញការស្តាយក្រោយ ពេលសង្សារស្លាប់ចោលនោះ មិនបានបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ទើបមានវ័យ២១ឆ្នាំ។​ ចំណែកយុវជនជាសង្សារ មានឈ្មោះ អឿន រក្សា អាយុ២២ឆ្នាំ មានឪពុកឈ្មោះ អៀង ស៊ីណាត និងម្តាយឈ្មោះ អាន សំអូន មានលំនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យុវជនរងគ្រោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នាវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។  

នារីជាសង្សាររបស់សពយុវជនខាងលើ បានបង្ហោះរូបភាពអនុស្សាវរីយ៍ជាមួយសង្សារជាច្រើនសន្លឹក ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ជាមួយសំណេរថា «ស្រលាញ់គ្នាតាំងពីខោមិនខោអាវមិនអាវ បើមុខមើលមិនយល់ ទៅណាមកណាមិនដែលមានលុយមួយរៀល តែក្តីសុខណាស់។ ស្រលាញ់គ្នា៤ឆ្នាំ បែកគ្នា ២ឆ្នាំ មួយរយៈ ព្រោះចង់រកអនាគតល្អរៀងខ្លួន ទោះបែកគ្នា ក៏នៅតែជួបគ្នា មើលថែគ្នាមិនដែលទៅណា ឥឡូវដឹងខ្លួន ហួសពេលអស់ហើយ ព្រោះអ្នកលែងនៅ»។

បន្ទាប់ពីបុរសជាសង្សារបាត់់បង់ជីវិតទៅទាំងវ័យក្មេងបែបនេះ នារីជាគូស្នេហ៍ខាងលើ បានបង្ហាញនូវការស្តាយក្រោយ ដែលការសង្សារនៅមានជីវិត ទទូចសុំរៀបការ តែនាងចេះតែពន្យារពេល រហូតគេទៅចោលនាងបាត់ ទើបដឹងខ្លួនថាហួសពេល។

នារីដដែល បានសរសេរបន្ថែម ក្នុងន័យផ្តាំដល់គូសង្សារទាំងឡាយថា «ខ្ញុំចង់ផ្តាំគ្រប់គ្នាថា បើស្រលាញ់គ្នា ១ឆ្នាំ ២ឆ្នាំអី រៀបការទៅ កុំឲ្យស្តាយក្រោយដូចខ្ញុំ ហួសពេលអស់ហើយ»។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃនៃសេចក្ដីស្រលាញ់ (Valentine Day) នាវេលាម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តនិងម៉ូតូ នៅចំណុចផ្លូវ ២១៨ កែងនឹងផ្លូវ ២៦៥ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្បែរផ្សារសំណង់១២ បណ្ដាលឲ្យយុវជនម្នាក់ ទទួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗដែរ ប៉ុន្ដែជាអកុសល ដោយសារតែរបួសធ្ងន់ពេក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ នាវេលាម៉ោង៥និង០៧នាទីព្រឹក ថ្ងៃដដែលតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះ អឿន រក្សា អាយុ ២២ឆ្នាំ ជិះម៉ូតូម៉ាក Honda PCX ពាក់ស្លាកលេខ ភ្នំពេញ 1HP-7686។ ចំណែកភាគីរថយន្ដ ម៉ាក TOYOTA Camry Hybrid ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-8910 (អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ) ក្រោយកើតហេតុ បានគេចខ្លួនបាត់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

RELATED ARTICLES