Wednesday, April 24, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ផ្តាំពលករពលការិនីធ្វើការនៅប្រទេសថៃ ផ្អាកមកលេងស្រុក ថ្ងៃចូលឆ្នាំខ្មែរ

សម្តេចហ៊ុន សែន ផ្តាំពលករពលការិនីធ្វើការនៅប្រទេសថៃ ផ្អាកមកលេងស្រុក ថ្ងៃចូលឆ្នាំខ្មែរ

នៅក្នុងសេចក្តីថ្លៃងការណ៍ពាក់ព័ន្ធករណីផ្ទុះកូវីដ-១៩ ឆ្លងចូលសហគមន៍លើកទី៣ សម្តេចហ៊ុន សែន បានអំពាវនាវដល់ពលករពិលការិនី ដែលធ្វើការនៅប្រទេសថៃ សូមផ្អាកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ។

សម្តេច ហ៊ុន សែន ផ្តាំថា សូមពលករពលការិនី ដែលកំពុងធ្វើការនៅប្រទេសថៃ សូមផ្អាកធ្វើដំណើរមកចូលរួមអបអរបុណ្យចូលឆ្នាំថ្មី នៅប្រទេសកម្ពុជា ដោយសារតែរាជរដ្ឋាភិបាល បាននឹងកំពុងទប់ស្កាត់ករណីឆ្លងកូវីដ-១៩ឆ្លងចូលសហគមន៍។

សម្តេចបានបញ្ជាក់ថា “ទោះបីជាបងប្អូនមក ក៏អត់បានចូលឆ្នាំហ្នឹងគេដែរ គឺបងប្អូនត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ហើយពេលចេញទៅធ្វើការនៅប្រទេសថៃ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។ កម្លាំងសមត្ថកិច្ចនឹងបិទផ្ទប់មិនឲ្យធ្លាយចូលខាងក្នុងនោះទេ។ សូមបងប្អូនទាំងអស់ចូលរួមអបអរចូលឆ្នាំនៅប្រទេសថៃ ជាការល្អ ដើម្បីចៀសវាង ”។

សម្តេចបានបន្ថែមថា កម្លាំងសមត្ថកិច្ចបានដាក់បម្រាមមិនឲ្យពលករទាំងស្របច្បាប់និងមិនស្របច្បាប់ ចេញចូលនោះទេ។ ខាងថៃ គេកំពុងគ្រប់គ្រងនៅតាមព្រំដែនមិនឲ្យមនុស្សចូលទៅប្រទេសថៃ។ តែបើបងប្អូនកូនក្មួយត្រូវដល់ថ្ងៃមកស្រុកកំណើតវិញ គឺសមត្ថកិច្ចឲ្យចូល តែត្រូវធ្វើចត្តាឡីស័ក៕

RELATED ARTICLES