Friday, March 29, 2024
Homeព័ត៌មានជាតិសម្តេច ហ៊ុន សែន ប្រកាសថា ភ្នំពេញ ផ្ទុះករណីកូវីដ-១៩ ឆ្លង៣២នាក់

សម្តេច ហ៊ុន សែន ប្រកាសថា ភ្នំពេញ ផ្ទុះករណីកូវីដ-១៩ ឆ្លង៣២នាក់

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជា បានផ្ទុះករណីកូវីដ-១៩ ឆ្លងចូលសហគមន៍ លើកទី៣ ដោយសម្តេចបានប្រសិទ្ធនាមថា “ព្រឹត្តការណ៍២០កុម្ភៈ”។ ខណៈដែលត្រឹម១០ម៉ោងប៉ុណ្ណោះ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣២នាក់ ។

សម្តេចហ៊ុន សែន បានឲ្យដឹងថា ក្នុងស្ថានភាពបែបនេះ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋមាន៦ចំណុច ទី១. សូមការយោគយល់ពីអ្នកធ្វើធុរកិច្ច និងការស្នាក់នៅរបស់ប្រជាពលរដ្ឋ ដោយត្រូវបិទក្លឹបកម្សាន្ត N8 អគារ បិទតំបន់នោះ គឺត្រូវបិទបណ្តោះអាសន្ន មនុស្សក្នុងតំបន់នោះ មិនត្រូវអនុញ្ញាតឲ្យចេញ។ ទី២ ត្រូវយកសំណាកធ្វើតេស្តសម្រាប់អ្នករស់នៅក្នុងតំបន់នេះ ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីរង់ការធ្វើតេស្តលើកទី២។ ទី៣ ស្វែងរកអ្នកនៅក្នុងក្លឹប N8 និងអ្នកពាក់ព័ន្ធនឹងក្លឹប N8. ទី៤ ស្វែងរកអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័ក។ ទី៥ សូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្លឹប N8 និងអ្នកពាក់ព័ន្ធវិជ្ជមាន៣២នាក់ ត្រូវយកសំណាកមកធ្វើការពិនិត្យ។ ទី៦ អំពាវនាវដល់ប្រជាពលរដ្ឋទូទៅក្នុងរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងកាអនុវត្ត “៣កាពារ ៣កុំ”។

សម្តេចបានបញ្ជាក់ថា សម្តេចនឹងមិនបិទមិនឲ្យរៀបចំកម្មវិធីអាពាហ៌ពិពាហ៍ បុណ្យទាន ពិធីផេ្សងៗ ការជួបជុំនានា បើប្រជាពលរដ្ឋអនុវត្តវិធានការ “៣ការពារ ៣កុំ”។ សម្តេចសង្ឃឹមថា នឹងសម្តេច ក៏មិនទាន់មានវិធានការបិទសាលារៀននោះទេ។

សម្តេចហ៊ុន សែន បានបន្ថែមថា “ព្រឹត្តិការណ៍២០កុម្ភៈ” នេះ ផ្តើមចេញពីស្ត្រី៤នាក់ ពីសណ្ឋាគារសុខា  ជាជនជាតិចិន ហើយអ្នកដែលឆ្លងកូវីដ៣២នាក់នេះ ក៏ជនជាតិចិនដែរ។

សម្តេចក៏អំពាវនាវដល់ប្រជាពលរដ្ឋ បើមិនមានការចាំបាច់នោះទេ សូមកុំចេញពីផ្ទះ ព្រោះពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍២០កុម្ភៈ”។ និងសូមកុំឲ្យមានការរើសអើងចំពោះអ្នកដែលមានជំងឺកូវីដ-១៩៕

RELATED ARTICLES