Friday, March 29, 2024
Homeតារាខ្មែរសុគន្ធ និសា ស្វាមីមិនដែលធ្វើបែបនេះឡើយ ពេលចេញច្រៀងតាមឆាកតន្ត្រី

សុគន្ធ និសា ស្វាមីមិនដែលធ្វើបែបនេះឡើយ ពេលចេញច្រៀងតាមឆាកតន្ត្រី

អ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា បានឱ្យដឹងថា ស្វាមីរបស់នាង ក្រៅពីយល់ព្រមឱ្យនាងច្រៀងសម្តែងដោយសេរីនោះ អាណិកជនខ្មែរ មកពីអាមេរិក រូបនេះ ពិតជាមិនដែលដើរតាមនាងនៅឆាកតន្ត្រីមែន ដែលធ្វើឱ្យគ្រប់គ្នាគិតថា ប្តីនាងមិនដូចប្តីតារាផ្សេងៗទៀត។

ចំពោះមូលហេតុដែលសុគន្ធ និសា ថា ប្តីនាងអត់ចេះដើរតាមឃ្វាលនាងនៅឆាកតន្ត្រីនោះ ត្រូវបាននិសា ប្រាប់ថា ដោយសារតែនាងនិងស្វាមី មានកិច្ចការរវល់រៀងៗខ្លួន ហើយអ្វីដែលសំខាន់បំផុតនោះ គឺនាងនិងប្តីមានទំនុកចិត្តលើគ្នាដូចគ្នាតែម្តង អីចឹងទោះជាមិននៅក្បែរគ្នាគ្រប់វិនាទី ក៏គ្មានបញ្ហាដែរ។ ប៉ុន្តែនិសា ថា នេះជាទម្លាប់របស់នាងនិងប្តី ខណៈដែលគូស្នេហ៍ដទៃទៀត គេក៏មានទម្លាប់របស់គេផ្សេងៗគ្នាដែរ។

ប៉ុន្តែនិសា វាចាថា “គាត់អត់ដែលតាមខ្ញុំច្រៀងសម្តែងតាមឆាកតន្ត្រីនៅក្រុងទេ។ ប៉ុន្តែមានពេលខ្លះ ពេលខ្ញុំទៅច្រៀងនៅខេត្ត ហើយគាត់ទំនេរពីការងារដែរ ជួនកាលគាត់ទៅជាមួយយើង ដើម្បីដើរលេងផងក៏មានដែរ”។

ស្វាមីរបស់សុគន្ធ និសា គឺលោកចៅ សម្បត្តិ ជាអាណិកជនខ្មែរ នៅរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក ដែលលោកមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួននៅទីនោះតែម្តង។ បច្ចុប្បន្ន ប្តីសុគន្ធ និសា ជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយហ្វ៍ ប្រចាំនៅកម្ពុជា ហើយអ្នកទាំង២ បានទិញផ្ទះវីឡាមួយខ្នង នៅខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ចំណងស្នេហាឆ្លងទ្វីបរបស់សុគន្ធ និសា ជាង៣ឆ្នាំនេះ នាងមិនទាន់ផ្តល់កំណើតឱ្យកូនដំបូងទេ ព្រោះរង់ចាំការទទួលបានសិទ្ធិចេញទៅរស់នៅស្របច្បាប់ (Visa) នៅអាមេរិក។

ប៉ុន្តែដោយសារតែការរង់ចាំVISA យូរពេក ទើបនិសា ប្តូរចិត្ត និងរៀបគម្រោងយកកូនទី១ នៅឆ្នាំ ២០២១នេះ។ មុនពពោះ និសា ក៏បានសម្រុកថតភាពយន្តក្នុងតំណែងជាតួឯកដល់ទៅ ៤រឿងជាប់គ្នា មានដូចជារឿង “សិសិររដូវក្នុងបេះដូង”, “រាជិនីភូមិគ្រឹះ”, “ព្រះវេស្សន្តរជាតក” និង“ចំណតថ្មីនៃសុភមង្គល”។

ស្នាដៃទាំងនេះ ត្រូវបានគេយល់ថា និសា ចង់បន្សល់ក្រោយពីនាងដើរចេញពីអាជីពសិល្បៈ ខណៈដែលពេលនេះ និសា ក៏មានមុខរបរផ្ទាល់ខ្លួនផងដែរ ដូចជា គុយទាវខ្ចប់ និងមីឆឹង ជាដើម។ ចំណែកអាជីពចម្រៀងរបស់នាងវិញ គឺមិនដូចកាលនាងនៅលីវនោះទេ ព្រោះក្រោយមានប្តីមក នាង ប្រឈមស្ងប់ស្ងាត់ជាងមុន ទើបអតីតតារាថោន រូបនេះ បានសម្រេចចិត្តផ្អាកការថត សម្តែងភាពយន្ត ហើយងាកមកបុកខាងច្រៀងរាំឡើងវិញ។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ ហៅសាំបា។ ចំណងស្នេហាជាង ៣ឆ្នាំនេះ អ្នកទាំង២ កម្របង្ហាញភាព​ ផ្អែមល្ហែមដូចគូស្នេហ៍តារាផ្សេងៗទៀតណាស់ ប៉ុន្តែ ជាញឹកញាប់ ពួកគេបានចេញទៅរឹតចំណងស្នេហានៅក្រៅស្រុកស្ងាត់ៗផងដែរ ទើបនិសា ប្រកាសថា នឹងយកកូនង៉ា បីប្រលែងលេងឱ្យបាន នៅឆ្នាំ២០២១ ខាងមុខនេះ៕

RELATED ARTICLES