Wednesday, April 24, 2024
Homeព័ត៌មានជាតិសូមសរសើរទឹកចិត្ត!!! ជួយទាំងកម្លាំង ផ្តល់ទាំងថវិកា ជួយស្ត្រីឆ្លងទន្លេ

សូមសរសើរទឹកចិត្ត!!! ជួយទាំងកម្លាំង ផ្តល់ទាំងថវិកា ជួយស្ត្រីឆ្លងទន្លេ

ភ្នំពេញ ៖ ស្ត្រីឈឺពោះឆ្លងទន្លេម្នាក់ ដែលមានជីវភាពក្រីក្រលំបាក ត្រូវបានបងប្អូនក្បែរខាង ពិសេសក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដោយក្តីមនុស្សធម៌ ជួយសម្រាលបន្ទុក បានដឹកបញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយមានសភាពមិនស្រួល ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ថែមទាំងជួយជាថវិកា គ្រឿងឧបភោគ-បរិភោគ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បង្កើតបានកូនប្រុស១ ដោយសុវត្ថិភាព។

រហូតមកដល់រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មើលឃើញរាល់ការ លំបាករបស់ស្ត្រីកូនខ្ចីរូបនេះ ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ បានជួយដឹកវិលត្រឡប់ទៅសម្រាកដល់ទីកន្លែងស្នាក់នៅ ភូមិផ្លាំង សង្កាត់ស្នោ ខណ្ឌកំបូល។

ស្ត្រីក្រក្សត់រូបនេះ ឈ្មោះក្រឹក ស៊ីណា អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិផ្លាំង សង្កាត់ស្នោ ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិគ ឃុំព្រៃស្វាយ ស្រុកមោងពិសី ខេត្តបាត់ដំបង មានប្តីក៏ជាកម្មករសំណង់ ធ្វើការមួយថ្ងៃ សម្រាប់ក្រពះមួយថ្ងៃ។

ដោយមើលឃើញទុក្ខលំបាកក្រីក្រ ក្នុងរបរជាកម្មករសំណង់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងកងសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ ជួយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគ-បរិភោគ ដល់ស្ត្រីរូបនះ ថែមទាំងជួយបញ្ជូនទៅមន្ទីរពេទ្យ និងដឹកត្រឡប់មកកន្លែងស្នាក់នៅវិញ៕

RELATED ARTICLES