Tuesday, April 23, 2024
Homeតារាខ្មែរអ្នកឧកញ៉ាគិត ម៉េង ៖ ស្នាមញញឹមអូន ធ្វើឲ្យជីវិតបងពោរពេញដោយក្ដីសុខ

អ្នកឧកញ៉ាគិត ម៉េង ៖ ស្នាមញញឹមអូន ធ្វើឲ្យជីវិតបងពោរពេញដោយក្ដីសុខ

ភ្នំពេញ ៖ អ្នកឧកញ៉ាគិត ម៉េង មហាសេដ្ឋីដែលមានមុខជំនួញច្រើនជាងគេ នៅព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យមហាជនលើកសរសើរ និងមើលឃើញនូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងធំធេងបំផុតរបស់លោក ចំពោះឧត្តមភរិយាដែលជាអតីតតារាសម្តែង និងពិធីការិនីល្បីឈ្មោះ មានរូបសម្រាប់ស្រស់សោភា គឺលោកស្រី ម៉ៅ ចំណាន ហៅស្រីតូច ចំណាន បន្ទាប់ពីអ្នកឧកញ៉ាល្បីឈ្មោះរូបនេះ បានបញ្ចេញវាចាស្នេហាចេញពីបេះដូង ជូនចំពោះភរិយា ជាបន្តបន្ទាប់ ដូចជា «ត្រឹមតែស្នាមញញឹមរបស់អូន ក៏អាចធ្វើឲ្យជីវិតបងពោរពេញដោយក្ដីសុខដែរ» ជាពិសេសនៅថ្ងៃខួបកំណើតភរិយា នាថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ ថ្មីៗនេះ អ្នកឧកញ៉ា បានរំលេចចេញនូវប្រយោគស្នេហាដ៏មានន័យជ្រៅ ជាច្រើនឃ្លា ដែលធ្វើឲ្យឧត្តមភរិយា រំភើបហួសថ្លែង។

មហាជនដែលបានអានសារស្នេហាចេញពីបេះដូងបរិសុទ្ធរបស់អ្នកឧកញ៉ា គិត ម៉េង  ពិតជាមានក្តីរំភើបជំនួសលោកស្រីម៉ៅ ចំណាន ដែលលោកស្រីទួលបានការស្រឡាញ់ដ៏ជ្រាលជ្រៅ និងធំធេងហួសបរិយាយពីស្វាមីកំពូលមហាសេដ្ឋីប្រចាំប្រទេសកម្ពុជា ដ៏មានចិត្តធម៌សប្បុរស ដែលលោកក្រៅពីផ្តល់ក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រ ក៏បានផ្តល់នូវតម្លៃ និងការយកចិត្តទុកដាក់ចំពោះភរិយា បុត្រ និងក្រុមគ្រួសារយ៉ាងខ្លាំងបំផុត ដែលជាគំរូដ៏ល្អប្រពៃ សម្រាប់បុរសជាស្វាមី និងជាឪពុកទាំងឡាយ យកតម្រាប់តាម ដើម្បីសុភមង្គលជានិរន្តរ៍ក្នុងគ្រួសារ។

មហាជនទូទៅ កត់សម្គាល់ឃើញថា មិនថា ថ្ងៃពិសេស ដូចជាថ្ងៃខួបអាពាហ៍ពិពាហ៍​ថ្ងៃខួបកំណើតភរិយា អ្នកឧកញ៉ា គិត ម៉េង តែងបញ្ចេញរូបភាពនិងសំណេរ បង្ហាញនូវក្តីស្រឡាញ់របស់លោក ចំពោះលោកស្រីម៉ៅ ចំណាន (ស្រីតូច ចំណាន) ជាភរិយា និងកូនប្រុសស្រីទាំងបួននាក់ របស់លោក។

ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២១ ជិតដល់ថ្ងៃខួបកំណើតភរិយា អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះរូបភាពផ្អែមល្ហែមរបស់លោកនិងលោកស្រីម៉ៅ ចំណាន ជាមួយសំណេរថា «ត្រឹមតែស្នាមញញឹមរបស់អូន ក៏អាចធ្វើឲ្យជីវិតបងពោរពេញដោយក្ដីសុខដែរ។Your smile alone takes me to beautiful places.»។

បន្ទាប់មក នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១  មុនថ្ងៃពិសេសរបស់ភរិយា ១ថ្ងៃ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះវីដេអូ និងរូបភាពជាមួយភរិយា និងកូន ជាច្រើនសន្លឹក ជាមួយសំណេរជាប្រយោគស្នេហាដ៏មានន័យ ជាមួយពាក្យជូនពរជាច្រើន ជាភាសាខ្មែរ និងភាសាអង់គ្លេស ដែល «នគរធំ» សូមដកស្រង់ បង្ហាញជូនដូចខាងក្រោម ៖ 

– នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេក ប្រកបដោយក្ដីរំភើប ដើម្បីទន្ទឹងរង់ចាំស្វាគមន៍ និងអបអរថ្ងៃពិសេសរបស់ភរិយាដ៏ស្រស់សោភារបស់បង (I woke up today feeling excited, counting the hours till I greet my beautiful wife and celebrate with her on her special day.)

– ថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសរបស់អូន។ ក្នុងឱកាសខួបកំណើតរបស់អូន ពាក្យជូនពរដំបូងបង្អស់របស់បង សម្រាប់អូន គឺចង់ឲ្យអូនមានសុខភាពល្អជានិច្ច (It is your day. I celebrate you. On this occasion, my first wish is for you to be always in good health.)។

– បងពេញចិត្តនៅពេលឃើញអូនសប្បាយចិត្ត ហើយបងជូនពរអូនឲ្យទទួលបានភាពរីករាយជានិច្ច ក្នុងរាល់ភារកិច្ចដែលអូនធ្វើ (I love seeing you happy and wish that you find joy in all the new activities that you have chosen to pursue.)។

– នៅពេលដែលរាល់ការធ្វើដំណើរនានាមានសុវត្ថិភាពហើយ បងសូមជូនពរឲ្យអូនរីករាយក្នុងដំណើរកម្សាន្តទ្បើងវិញនៅគ្រប់ទីកន្លែងដែលអូនចូលចិត្ត ជាមួយក្រុមគ្រួសារយើង (When it is safe to travel, I wish for you to enjoy revisiting your favorite places with our family.)។

– បងសូមជូនពរឲ្យអូនជួបតែសេចក្តីសុខ និងភាពស្ងប់សុខជានិច្ច ទោះជាជីវិតប្រចាំថ្ងៃរបស់យើងរវល់យ៉ាងណាក៏ដោយ (I wish that you will always find moments of peace & tranquility no matter how busy our day-to-day lives might get.)។

– បងសូមកោតសរសើរពីស្មារតី និងភាពក្លាហានរបស់អូនក្នុង ការប្រឈមរាល់បញ្ហានានា។ បងជូនពរឲ្យអូនទទួលបានការគាំទ្រជានិច្ច រាល់កិច្ចការដែលអូនបំពេញ (I admire your spirit, your courage, and the amazing way you handle challenges. I wish that you always get the support you need in every mission you accept.)។

– ភាពសប្បាយរីករាយរបស់អូន តែងតែផ្ដល់សេចក្ដីសុខដល់បង។ បងជូនពរឲ្យអូនតែងតែជួបនូវការជួបជុំសប្បាយរីករាយជានិច្ចជាមួយមិត្តភក្តិនិងក្រុមគ្រួសារ (It gives me great pleasure to see you laughing and having fun. I wish you many celebrations to enjoy and share with good friends & family.)។

– អូនផ្តល់នូវពន្លឺជីវិត និងការស្រឡាញ់ជូនទៅដល់មនុស្សគ្រប់ៗគ្នានៅជុំវិញអូន។ សូមឲ្យថាមពលនៃសេចក្តីអាណិតអាសូរ ស្រឡាញ់របស់អូន ចាក់ឫសគល់ជ្រៅនៅក្នុងចិត្តអ្នករាល់គ្នា។ សូមឲ្យពិភពលោកទាំងមូល ផ្តល់សម្រាប់អូនវិញនូវសេចក្តីល្អ ស្មើនឹងអ្វីដែលអូនមាន (You bring light and love to those around you. May your source of energy and compassion run deep. And may the world gift you with equal kindness and consideration.)។

– បងចង់ប្រគំបទភ្លេង អានកំណាព្យដ៏រ៉ូមែនទិក ឲ្យអូនស្ដាប់ និងរៀបចំអាហារដែលអូន ចូលចិត្ត។ សូមឲ្យអូនជួបតែភាពល្អប្រពៃជានិច្ចក្នុងជីវិតនេះ (I would like to serenade you with joyful music, read to you the world’s most romantic poetry and serve you your favorite food. I wish you all the good things in life and more.)។

– អូនសម្លាញ់! អូនគឺជាវីរនារីរបស់បង ជាបេះដូងរបស់បង ហើយក៏ជាទេពធីតាមួយអង្គសម្រាប់មនុស្សជាច្រើន។ បងប្រាថ្នាសូមឲ្យអូនទទួលបានការស្រឡាញ់ គាំពារ និងមានកម្លាំងថាមពលមាំទាំ ដើម្បីបន្តផ្តល់នូវក្តីសង្ឃឹម និងជំរុញទឹកចិត្តដល់មនុស្សជាច្រើន និងគ្រប់វ័យ (You are my superwoman, my love, and an angel to a good deal of people. I wish you constant protection and boundless energy so that you may continue to inspire the young ones and touch the lives of many.)។

– បងសូមជូនពរឲ្យដំណើរជីវិតរបស់អូន ជួបតែសេចក្ដីសុខ ភាពផ្អែមល្ហែម ភាពស្រស់ស្រាយ និងពោរពេញទៅដោយសេចក្ដីសង្ឃឹម ដើម្បីក្លាយទៅជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតសម្រាប់អូន (I wish you a comfortable summer, a sweet winter, a colorful spring, and a hopeful autumn. May all the seasons bring you amazing journeys and beautiful memories.)។

– បងសូមជូនពរឲ្យក្ដីប្រាថ្នាទាំងឡាយរបស់អូន ក្លាយជាការពិត (I wish that all the things you pray for be granted to you.)។

– បងជូនពរឲ្យភាពខ្វល់ខ្វាយទាំងឡាយ ចៀសឆ្ងាយពីរូបអូន ហើយជំនួសមកវិញតែភាពសប្បាយរីករាយ (To be happy and worry-free, I pray for these blessings for you.)។

– បងប៉ងប្រាថ្នាថា យើងនឹងអាចទៅមើលពិភពលោក កាន់តែច្រើនជាមួយគ្នាទៀត (I wish to be able to see more of the world with you.)។

– បងសូមជូនពរឲ្យអូនទទួលបាននូវពេលវេលាដ៏មានតម្លៃ ការត្រិះរិះពិចារណាដ៏ភ្លឺស្វាង និងភាពរីកចម្រើនជានិរន្តរ៍ (The gift of time, quiet reflection, and continuous growth – I also wish these blessings to be given to you.)។

– បងសង្ឃឹមថា ពួកយើងអាចទៅទីក្រុងប៉ារីស ជាមួយគ្នា នៅក្នុងថ្ងៃពិសេសរបស់អូនបាន (I wish we could go on date to Paris on your special day.)។

– បងជូនពរឲ្យថ្ងៃកំណើតនេះ នាំមកនូវភាពរំភើបរីករាយដល់អូន (May your day be full of nice surprises.)។

– បងជូនពរឲ្យអូនទទួលបាននូវអ្វីគ្រប់យ៉ាងដែលល្អ និងរីករាយ (May you be blessed with all things good and joyful.)។

– សូមឲ្យសេចក្តីស្រណុកសុខស្រួល និងភាពទន់ភ្លន់ មានចំពោះអូនជានិច្ច (May comfort and gentleness surround you each day.)។

– បងសូមជូនពរឲ្យអូនជួបប្រទះតែអ្វីដែលអូនពេញចិត្ត នៅក្នុងជីវិតនេះ (May all your favorite things be within reach every day of your life.)។

– អូនមានភាពលេចធ្លោ រាល់គ្រប់ជំហាន ស្រស់ស្អាត រាល់គ្រប់កាយវិការ ទន់ភ្លន់ រាល់ពាក្យសម្ដី។ បងជូនពរឲ្យនៅក្នុងថ្ងៃកំណើតរបស់អូន ក៏ដូចជាថ្ងៃតទៅមុខ អូនជួបប្រទះតែឱកាសសប្បាយរីករាយ (You are light on your feet, graceful in your movements, and gentle in your speech. I wish that on your birthday and all the days thereafter, you would be blessed with many happy occasions to dance, sing and be cheerful.)។

– បងសូមឲ្យភាពអរសប្បាយនិងសំឡេងសើចក្អាកក្អាយ នឹងនៅជាមួយអូនជារៀងរហូត (I wish you joy & laughter, now & forever.)។

– បងនិងកូនៗ សូមជូនពរអូនទទួលបានថ្ងៃខួបកំណើតដ៏រីករាយ។ ពួកយើងស្រឡាញ់អូនខ្លាំងណាស់ (Our children & I wish you a very happy birthday. We love you very much.)។

– មិត្តភកិ្តនិងក្រុមគ្រួសារទាំងអស់ ក៏ជូនពរឲ្យអូនជួបប្រទះតែសេចក្ដីសុខដូចគ្នា (I know that good friends and family wish you good things too.)។

– រីករាយថ្ងៃកំណើត អូនសម្លាញ់! ដោយក្ដីស្រលាញ់ចេញពីបេះដូងរបស់បង (Happy celebration, honey. With all my love.) …។

ជាមួយនេះ យោងតាមឃ្លីបវីដេអូខ្លីមួយ ក្នុងកម្មវិធីខួបកំណើតលោកស្រី ម៉ៅ ចំណាន កាលពីថ្ងៃទីទី២១ ខែកុម្ភ: ឆ្នាំ២០២១ ដែលអ្នកឧកញ៉ា គិត ម៉េង បានរៀបចំធ្វើបែបសាមញ្ញ ជាមួយក្រុមគ្រួសារ​សាច់ញាតិ និងមិត្តភក្តិ ក៏បានបង្ហាញឲ្យឃើញនូវកាយវិការរបស់អ្នកឧកញ៉ា គិត ម៉េង សម្តែងការស្រឡាញ់ ឱបថើបភរិយាយ៉ាងផ្អែមល្ហែម មិនចាញ់គូស្នេហ៍យុវវ័យនោះទេ៕

គួររំលឹកថា អតីតសិល្បការិនី និងពិធីការិនី លោកស្រី ម៉ៅ ចំណាន (ស្រីតូច ចំណាន) បានដឹកដៃស្វាមី អ្នកឧកញ៉ា គិត ម៉េង រៀបការតាមប្រពៃណី​ខ្មែរ កាលពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីបានសាងស្នេហ៍ រួមរស់ជាមួយគ្នាជាង១០ឆ្នាំ និងមានកូនប្រុសស្រី ៤នាក់ (ស្រី២ ប្រុស ២) រួចមក។ មនុស្សជាច្រើន សរសើរសំណាងរបស់អតីតសិល្បការិនីរូបស្រស់រូបនេះ ដែលបានទទួលការស្រឡាញ់ថ្នាក់ថ្នមពីស្វាមី អ្នកឧកញ៉ា គិត ម៉េង ដែលជាកំពូលអ្នកជំនួញល្បីល្បាញបំផុតនៅកម្ពុជា៕  ដោយ ៖ ខៀវទុំ

RELATED ARTICLES