Friday, April 19, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា សារភាពថា បុរស២នាក់ ជួយឲ្យនាងល្បីខ្លាំង

តន់ ច័ន្ទសីម៉ា សារភាពថា បុរស២នាក់ ជួយឲ្យនាងល្បីខ្លាំង

តារាចម្រៀងតន់ ច័ន្ទសីម៉ា បានអះអាងកាលពីពេលថ្មីៗនេះថា នាងគ្មានទំនាក់ទំនងពិសេសអ្វីនៅក្រៅឆាកជាមួយលោកខេម ឡើយ បើទោះជាពេលខ្លះគេមើលឃើញថា មានភាពស្និទ្ធស្នាលគ្នាក្ដី ប៉ុន្ដែខេម មានមនុស្សពិសេសទៅហើយ អីចឹងរវាងនាង និងខេម គឺដូចជាប្អូនស្រីនិងបងប្រុសទេ។

ទន្ទឹមនឹងការវាចាបែបនេះ សីម៉ា ក៏តែងតែបញ្ជាក់ជាញឹកញាប់ផងដែរទៅអ្នកគាំទ្ររបស់នាងថា បេះដូងនាងមិនទាន់មានម្ចាស់ចិត្តឡើយ។

ថ្វីត្បិតតែតន់ ច័ន្ទសីម៉ា អះអាងបែបនេះក្ដី តែគេជឿថា ស្រីស្រស់វ័យក្មេងដែលកំពុងតែឡើងកូដរូបនេះ ច្បាស់ជាមានប្រុសតាមស្នេហាជាច្រើនជាមិនខាន គ្រាន់តែនាងព្យាយាមលាក់រឿងស្នេហាប៉ុណ្ណោះ។

បើតាមព័ត៌មានពីតារារួមអាជីព បានបង្ហើបឲ្យដឹងថា សីម៉ា មានប្រុសពោះម៉ាយកូន៣ ម្នាក់ តាមស្នេហានាង​ តាំងពីតារាចម្រៀងរូបនេះច្រៀងនៅហាងវីហ្វេ្រន ម្ល៉េះ តែសីម៉ា ហាក់មិនអើពើឡើយ ព្រោះថានាងមិនអាចហាមឃាត់អ្នកដែលស្រលាញ់នាងបានទេ។

តន់ ច័ន្ទសីម៉ា បានក្លាយទៅជាតួឯករបស់ផលិតកម្ម Galaxy ពិសេសគឺឡើងកូដកាន់តែខ្លាំង​វ៉ាអស់តារាក្នុងស្រទាប់យុវវ័យក្រោយ នាងបានចាប់ដៃគូច្រៀងឆ្លើយឆ្លើយជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម។

សីម៉ា បានសារភាពថា នាងពិតជាមានមោទនភាពចំពោះការមានឱកាសច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងទាំង២ដួងនេះណាស់ ព្រោះថារូបនាងគ្រាន់តែជាតារាស្រករក្រោយម្នាក់ប៉ុណ្ណោះ តែពេលនេះបានទទួលបានបទពិសោធន៍យ៉ាងច្រើនពីរៀមច្បងទាំង២។

មហាជនបានសរសើរពីការវិវឌ្ឍខ្លួននរបស់តន់ ច័ន្ទសីម៉ា ដែលជាម្ចាស់ជ័យលាភីលេខ១ ប្រចាំខេត្តតាកែវ ហើយអតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី២ រូបនេះ ធ្លាប់ច្រៀងនៅហាងវីហ្រេ្វន ១យប់ បានតែតែជាង១០ដុល្លារ តែពេលនេះត្រូវបាន Galaxy កំណត់ថ្លៃខ្លួនច្រៀង១កម្មវិធី ដល់ទៅ៥០០០ដុល្លារ៕

RELATED ARTICLES