Saturday, April 20, 2024
Homeព័ត៌មានជាតិម្ចាស់ប្រេន Pinika Cosmictic វ័យក្មេង ជោគជ័យលើវិស័យជំនួញ

ម្ចាស់ប្រេន Pinika Cosmictic វ័យក្មេង ជោគជ័យលើវិស័យជំនួញ

តាមសម្តីកញ្ញាស៊ិន ច័ន្ទកន្និកា ដែលជាអគ្គនាយិកាក្រុមហ៊ុន និងជាម្ចាស់ប្រេន បានឲ្យដឹងថា ទោះជាកញ្ញាទើបតែរៀនចប់ថ្នាក់ទី១២ ក៏ពិតមែន តែដោយសារហេតុផលដែលចង់រឹងមាំខ្លួនឯង និងចង់រកប្រាក់ដោយគំនិតខ្លួនឯង បានជួយអោយនាងហ៊ានបោះទុនទាំងវ័យក្មេងធ្វើជាម្ចាស់ក្រុមហ៊ុន ហើយទីបំផុតក្រុមហ៊ុនអនឡាញដែលនាងនាំចូលគឺមានការគាំទ្រ បើទោះជាមានការរំខានដោយជម្ងឺកូវីត១៩នៅកម្ពុជា តែកញ្ញាក៏អាចក្លាយជាម្ចាស់អាជីវកម្មមួយរូបទាំងវ័យក្មេងបានដែរ។

កញ្ញាបានបន្ថែមថា ឆន្ទៈខ្ពស់ក្នុងការប្រកបអាជីវកម្ម គឺជាកត្តាតែមួយគត់ ដែលជួយបុគ្គលទាំងឡាយអាចទទួលបានភាពជោគជ័យ ដោយមិនមែនអាស្រ័យលើវ័យ ឬ ហេតុផលថាមុខរបរមួយនេះមានច្រើន គឺពិបាកប្រកួតប្រជែងនោះទេ។

កញ្ញាបន្ថែមពីនេះទៀតថា ផលិតផលដូចគ្នាដែលកញ្ញាបាននាំចូលមិនខ្វះនោះទេ ប៉ុន្តែសម្រាប់ផលិតផលដែលមានគុណភាពពិតប្រាកដមិនមានច្រើនទេ ទើបធ្វើអោយក្រុមហ៊ុន Pinika Cosmitic ដែលនាងបង្កើតឡើងមានភាពរីកចំរើនលឿន។

បន្ទាប់ពីបើកដំណើរការក្រុមហ៊ុននាំចូលផលិតផលមកពីប្រទេសថៃជាមួយរូបមន្តមកពីប្រទេសកូរ៉េរបស់កញ្ញា ស៊ិន ច័ន្ទកន្និកា បានប្រើយុទ្ធសាស្ត្រជាច្រើន ធ្វើអោយផលិតផលដែលបាននាំចូលដោយផ្ទាល់មកពីប្រទេសថៃរបស់នាង ទទួលការចាប់អារម្មណ៍ពីតំណាងចែកចាយ និង មានទីផ្សារគាំទ្រគួរអោយកត់សម្គាល់នៅលើទីផ្សារអនឡាញ។

ជោគជ័យនេះ ក៏ចង់បង្ហាញអោយឃើញថា ផលិតផលថែរក្សាសម្រស់ដែលកញ្ញាជាអ្នកបង្កើតប្រ៊ែននេះផ្ទាល់ ក៏កំពុងតែមានការនាំចេញទៅប្រទេសខាងក្រៅផងដែរ ទន្ទឹមនឹងការឈានឡើងនៅតាមទីផ្សារសំខាន់ៗនៅកម្ពុជា។

លើសពីនេះអាជីវកម្មរបស់កញ្ញា ក៏ជួយឲ្យស្ត្រីមួយចំនួនដែលមានបញ្ហាប្រឈមក្នុងការរកចំណូលក្នុងសម័យកូវីដរីករាលដាលខ្លាំងនេះអោយមានលំនឹងសេដ្ឋកិច្ចក្រោយធ្វើជាតំណាងចែកចាយនោះផង។ កញ្ញាក៏កំពុងតែបង្រៀនតំណាងចែកចាយទាំងឡាយ អោយបោះជំហានទៅរកភាពជោគជ័យ ដោយសារតែយុទ្ធសាស្ត្រថ្មីៗរបស់ខ្លួនផងដែរ៕

RELATED ARTICLES