Wednesday, April 17, 2024
Homeព័ត៌មានជាតិលោកគួច ខេវិន កោតសរសើរ និងចាត់ទុកលោកផែង វណ្ណៈ ជាអ្នកចេះដឹងនិងក្លាហាន

លោកគួច ខេវិន កោតសរសើរ និងចាត់ទុកលោកផែង វណ្ណៈ ជាអ្នកចេះដឹងនិងក្លាហាន

លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញម្នាក់ នៅកម្ពុជា នោះ បានបញ្ចេញសារកោតសរសើរនិងចាត់ទុកលោកផែង វណ្ណៈ ជាអ្នកដែលចេះដឹង និងមានភាពក្លាហានម្នាក់ ដែលពិបាករកនៅសង្គមកម្ពុជា នាពេលបច្ចុប្បន្ននេះ។

ព្រះមហាវិមលធម្ម ពិន សែម

លោកខេវិន បានបង្ហោះសារនៅលើហ្វេសប៊ុកជាសាធារណៈ កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ថា ”ជាតិជាមនុស្សរស់ក្រោមមេឃ រមែងមានកំហុស ប៉ុន្ដែបើដឹងខុសហើយសុំទោស ទទួលកែប្រែនោះ គឺពិតជាមនុស្សដែលចេះ ហើយហ៊ានទទួលខុសត្រូវចំបោះទង្វើរបស់ខ្លួន។ ខ្ញុំពិតជាមានការសោកស្ដាយឥតឧបមា ដោយការសុំទោសជាសាធារណៈរបស់លោកផែង វណ្ណៈ មិនត្រូវបានឆ្លើយតបដោយការលើកលែង ឬការអនុគ្រោះ។ ខ្ញុំតែងតែគិត និងចាត់ទុក តែងកោតសរសើរដល់លោកថា ជាអ្នកចេះដឹងនិងក្លាហានមួយរូប ដែលពិបាករកបាននៅក្នុងសង្គមយើង។

លោកគួច ខេវិន

ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំនៅតែផ្ដល់នូវក្ដីគោរពស្រលាញ់ កោតស្ញប់ស្ញែង លើកទឹកចិត្តចំពោះលោកជានិច្ច នូវរាល់កិច្ចការទាំងឡាយណាដែលអាចជួយ អាចលើកស្ទួយសង្គមជាតិយើងតទៅទៀតបាន។ ”អ្នកដើររមែងដួល តែអ្នកដេកស្រួល ទើបមិនធ្លាប់ដួលសោះ”

ខ្ញុំសូមជូនពរលោកជួបតែនឹងសំណាងល្អ នៅពេលដែលលោកក្រោកឈរបន្ដជំហានទៅមុខម្ដងទៀត។ សូមលោកទទួលនូវការ គោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំគួច ខេវិន”។

ការទម្លាយសាររបស់លោកគួច ខេវិន នៅពេលនេះ កើតឡើងបន្ទាប់ពីថ្មីៗនេះ លោកផែង វណ្ណៈ ដែលជានាយកគេហទំព័រឈ្មោះ www.phengvanaknews.com ត្រូវបានក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយសំអាងថា ម្ចាស់អាជ្ញាបណ្ណបានជេប្រមាថព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

លោកផែង វណ្ណៈ

គួររំលឹកថា កាលពីពេលថ្មីៗនេះ លោកផែង វណ្ណៈ បាននិយាយរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពព្រះសង្ឃនៅវត្តរាជបូណ៌ ទីរួមខេត្តសៀមរាប ដែលបានបើរំពាត់ផ្ដៅវាយសាមណេ (នេន) ដែលខុសវិន័យ ចំនួន៣អង្គ ដោយមួយអង្គៗ ៥០រំពាត់ ធ្វើឲ្យជនរងគ្រោះដំបៅគូទទៀតផង ទើបលោកវណ្ណៈ ចាត់ទុកថា នោះជាភាពឃោរឃៅមួយ ដែលមិនអាចទទួលយកបាន។

លោកផេង វណ្ណៈ ថាសកម្មភាពបែបនោះ គឺជាមនុស្សដែលសល់ពីរបបខ្មែរក្រហម ហើយបើប៉ះលើកូនរបស់លោកវិញ លោកអត់និយាយច្រើនទេ គឺបាញ់ចោលតែម្ដង។

ប៉ុន្ដែដោយមានប្រតិកម្មរិះគន់ច្រើនពេកពីមហាជន ទើបលោកផែង វណ្ណៈ បានចេញមុខសុំទោសព្រះសង្ឃទូទាំងប្រទេសជាសាធារណៈ កាលពីថ្ងៃទី១៨ ខែមីនា ហើយនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ លោកក៏បានទៅក្រាបថ្វាយបង្គំព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តបូណ៌ និងព្រះមេគុណខេត្តអាភាករោជុំ គីមឡេង នៅក្នុងវត្តរាជបូណ៌ ខេត្តសៀមរាប៕

RELATED ARTICLES