Friday, April 26, 2024
Homeតារាខ្មែរណុប បាយ៉ារិទ្ធ-បញ្ញា សិទ្ធ ជាសះស្បើយកូវីដ-19

ណុប បាយ៉ារិទ្ធ-បញ្ញា សិទ្ធ ជាសះស្បើយកូវីដ-19

តារាចម្រៀងប្រុស ២រូប គឺលោកណុប បាយ៉ារិទ្ធ និងលោកបញ្ញា សិទ្ធ នៅថ្ងៃនេះ បានជាសះស្បើយពីជំងឺកូវីដ-១៩ បន្ទាប់ពីត្រូវក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលអស់ជាច្រើនថ្ងៃ យ៉ាងណា អ្នកទាំង២ ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃទៀត។

លោកណុប បាយ៉ារិទ្ធ

លោកណុប បាយ៉ារិទ្ធ បានបង្ហោះសារថា “ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៍ដូចជាអ្នកជម្ងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារThe Great Duke Hotel ។

ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាត្តិឲ្យចេញ ទៅធ្វើចត្តាឡីស័កបន្តនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើមមកពីមន្ទីរពេទ្យ មន្ទីរសុខាភិបាល និង មណ្ឌលសុខភាព

– គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ( TYDA )
– គ្រូពេទ្យមន្ទីពេទ្យកម្ពុជាចិន ព្រះកុសៈមៈ ហៅពេទ្យព្រះសង្ឃ
– គ្រូពេទ្យមកពីមណ្ឌលជាតិ កំចាត់ជំងឺរបេង និង ហង់សិន
– គ្រូពេទ្យមកពីមន្ទីពេទ្យកុមារជាតិ
– គ្រូពេទ្យមកពីមណ្ឌលសុខភាពកោះដាច់
– គ្រូពេទ្យមកពីមន្ទីសុខាភិបាលភ្នំពេញ
– គ្រូពេទ្យមកពីមណ្ឌលសុខភាពភ្នំពេញថ្មី
– គ្រូពេទ្យមកពីមណ្ឌលសុខភាព មិត្តភាពកម្ពុជា-ចិន សែនសុខ
– គ្រូពេទ្យមកពីមណ្ឌលសុខភាពក្រាំងធ្នង់ និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ បើកបរ និងចែកម្ហូបអាហារតាមបន្ទប់ ដែលមានវត្តមាន និងបំពេញបេសកកម្មដ៏សស្រាក់សស្រាំនៅទីនេះ

លោកបញ្ញា សិទ្ធ

ម៉ោងនេះ ពេលនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណ និងចងចាំនៅគុណូបការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។ សូមទទួលយកនៅការគោរពពីខ្ញុំ បើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់ សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងក្លាំងក្លា មានសេចក្តីសុខ និងបន្តជួយស្រោចស្រង់និងផ្តល់ ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល សូមជូនពរបងប្អូនអ្នកជម្ងឺទាំងអស់ នៅ The Great Duke Hotel ឆាប់ជាសះស្បើយ ត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា សូមអរគុណ”។

ចំណែកលោកបញ្ញា សិទ្ធ ក៏បានបង្ហោះសារដែរថា ” សួស្តីបងប្អូនជាទីស្រលាញ់ ថ្ងៃនេះខ្ញុំបានជាសះស្បើយវិញហើយ ខ្ញុំបានឃើញពិភពលោកដ៏ស្រស់ស្អាតវិញហើយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័កនៅផ្ទះបន្តទៀត ដើម្បីគ្រួសារខ្ញុំ ដើម្បីប្រជាជនខ្ញុំ ដើម្បីប្រទេសជាតិខ្ញុំ 2-04-2021”។

គួរបញ្ជាក់ថា លោកណុប បាយ៉ារិទ្ធ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។ ចំណែកលោកបញ្ញា សិទ្ធ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១៕

RELATED ARTICLES