Friday, April 19, 2024
Homeព័ត៌មានជាតិមិនខ្វល់កូវីដ គិតតែជុំគ្នាលេងល្បែង សមត្ថកិច្ចចុះបង្ក្រាប

មិនខ្វល់កូវីដ គិតតែជុំគ្នាលេងល្បែង សមត្ថកិច្ចចុះបង្ក្រាប

ខេត្តឧត្តរមានជ័យ ៖ កាលពីវេលារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយត្រី ស៊ីម វណ្ណៈ អធិការរងនគរបាលស្រុក បន្ទាយអំពិល បានដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀ និងខ្លាឃ្លោក) ចំនួន២ទីតាំង ដោយឃាត់ខ្លួន មនុស្សប្រុសស្រី សរុបចំនួន១០នាក់ ស្ថិតក្នុងស្រុកបន្ទាយអំពិល។

ទីតាំងទី១-ស្ថិតក្នុងភូមិជប់គគីខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀ) បានចំនួន៤នាក់ រួមមាន ទី១-ឈ្មោះសួន មុំ ភេទស្រី អាយុ៣៦ឆ្នាំ ទី២-ឈ្មោះឡេង គិមលី ភេទស្រី អាយុ២៣ឆ្នាំ ទី៣-ឈ្មោះសាវឿន សាលឿ ភេទស្រី អាយុ៣២ឆ្នាំ និងទី៤-ឈ្មោះភួន ធាភេទស្រី អាយុ៥២ឆ្នាំ។ អ្នកទាំង៤ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ ដោយឡែកវត្ថុតាងដកហូតបានរួមមាន បៀចំនួន២ហ៊ូ កម្រាលចំនួន២ និងប្រាក់ចំនួន៣៨០០០រៀល។

ទីតាំងទី២-ស្ថិតនៅភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយយអំពិល ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ (លេងខ្លាឃ្លោក) ចំនួន៦នាក់ រួមមាន ទី១-ឈ្មោះទុំ កែវ ភេទស្រី អាយុ៥៣ឆ្នាំ ទី២-ឈ្មោះរៀត រ៉ុញ ភេទប្រុស អាយុ៣២ឆ្នាំ ទី៣-ឈ្មោះខេម ណូ ភេទស្រី អាយុ៥១ឆ្នាំ ទី៤-ឈ្មោះលឿង រៀប ភេទស្រី អាយុ៤៦ឆ្នាំ ទី៥-ឈ្មោះណូ នួត ភេទប្រុស អាយុ៥៨ឆ្នាំ និងទី៦-ឈ្មោះអុល សារីម ភេទប្រុស អាយុ៥២ឆ្នាំ។ អ្នកទាំង៦ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ដោយឡែក វត្ថុតាងដកហូតបាន រួមមាន គ្រាប់ខ្លាឃ្លោកចំនួន៦គ្រាប់ កម្រាលចំនួន១ គម្របសម្រាប់ក្រឡុកចំនួន១ និងប្រាក់ចំនួន១២០០០រៀល។

ក្រោយពេលឃាត់ខ្លួនមនុស្សប្រុសស្រីខាងលើ កម្លាំងជំនាញបានធ្វើការអប់រំ និងណែនាំដល់ម្ចាស់ផ្ទះនៅនឹងកន្លែងកើតហេតុ ដោយឱ្យ ធ្វើកិច្ចសន្យាបញ្ឈប់រាល់ការលេងល្បែ។ងស៊ីសងគ្រប់ប្រភេទ ចាប់ពីពេលនេះទៅ និងឱ្យគោរពតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩៕

RELATED ARTICLES