Thursday, April 25, 2024
Homeតារាខ្មែរស្រីអ៊ីត ពេទ្យព្យបាលបាលកូវីដ ២០ថ្ងៃ ថ្ងៃនេះជាសះស្បើយហើយ

ស្រីអ៊ីត ពេទ្យព្យបាលបាលកូវីដ ២០ថ្ងៃ ថ្ងៃនេះជាសះស្បើយហើយ

ភ្នំពេញ ៖ នាងសេង ចិន្តា ហៅស្រីអ៊ីត ដែលជាតារាកំប្លែងក្រុមនាយពាក់មី បានបញ្ជាក់ឱ្យដឹងថា នាងបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាល ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល ១៤ថ្ងៃទៀត។

តារាកំប្លែង ស្រីអ៊ីត បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ថា នាងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីបានសម្រាកព្យាបាលបានជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ នេះ។ ប៉ុន្តែនាងត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃទៀត នៅផ្ទះ។

តារាកំប្លែងរូបនេះ បានថ្លែងអំណរគុណដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ ក្នុងការព្យាបាលរូបនាង ក៏ដូចជាអ្នកជំងឺកូវីដ-១៩ ផ្សេងទៀត រហូតដល់បានជាសះស្បើយ។

គួររំលឹកថា តារាកំប្លែង ស្រីអ៊ីត ត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរូបនាងធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀង វី ឌីណែត និងត្រូវបានបញ្ចូនទៅសម្រាកព្យាបាល នៅសណ្ឋារគារ Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) ។ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ អស់រយៈពេលជាង២០ថ្ងៃ នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នាងបានជាសះស្បើយពីជំងឺកូវីដ-១៩៕

RELATED ARTICLES