Tuesday, April 16, 2024
Homeនយោបាយកុំដើរតាមលំនាំប៉ុល ពត សហការីលោក កឹម សុខា ផ្តាំលោកប៉ុល ហំម ទៅដឹកនាំ បក្សថ្មី

កុំដើរតាមលំនាំប៉ុល ពត សហការីលោក កឹម សុខា ផ្តាំលោកប៉ុល ហំម ទៅដឹកនាំ បក្សថ្មី

ភ្នំពេញ ៖ អតីតមន្ត្រីអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលជាសហការី របស់លោកកឹម សុខា អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ បានផ្តាំទៅលោកប៉ុល ហំម អតីតតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតអនុប្រធាន នៃអតីតគណបក្ស សង្គ្រោះជាតិ ដែលបានទទួលនីតិសម្បទាធ្វើ នយោបាយឡើងវិញរួចហើយនោះថា បើទៅ ដឹកនាំបក្សថ្មី សូមកុំដើរតាមលំនាំប៉ុល ពត។

លោកអ៊ុំ តារាវុទ្ធី អតីតក្រុមការងារខេត្ត កណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ បាន សរសេរនៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ថា “ការប្រមាថឆន្ទៈរាស្ត្រ ជាសេចក្តីវិនាស! ស្មារតីប្រជាធិបតេយ្យ របស់ប្រជាពលរដ្ឋខ្មែរ តាមមូលដ្ឋាន មិនស្លាប់អស់ទេ យើងនឹងរង់ចាំ មើលអ្នកដែលសុំសិទ្ធិធ្វើនយោបាយ បង្កើត បក្សថ្មី ក្នុងកាលៈទេសៈលំហប្រជាធិបតេយ្យ តូចចង្អៀត ជំងឺកូវីដ-១៩ កំពុងរាតត្បាត និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កំពុងខ្វះ-ខាតនេះ។

ពួកជ្រួលជ្រើមទាំងនោះ លើកឡើងថា ពីមុន គេមិនមានសិទ្ធិនយោបាយ បានជាគេ សំងំស្ងៀម សូម្បីតែពេលប្រជាពលរដ្ឋក្រីក្រ រងគ្រោះ ក៏គេមិនអាចជួយបានដែរ កុំថាឡើយ ទៅជួយស្តារលទ្ធិប្រជាធិតេយ្យឡើងវិញនោះ។ គេលើកឡើងថា គេរង់ចាំបីឆ្នាំ ប្រាំមួយខែហើយ មិនអាចរង់ចាំតទៅទៀតទេ គេត្រូវការប្រើ សិទ្ធិ ដើម្បីជួយប្រទេសជាតិ និងប្រជាពលរដ្ឋ ខ្មែរ។

ដូច្នេះសូមសាធារណជន ជាពិសេសបង- ប្អូនខ្មែរ ទាំងក្នុង និងក្រៅប្រទេស រង់ចាំតាម ដានមើល តើពួកអ្នកសុំសិទ្ធិ ហើយបង្កើត គណបក្សថ្មីនោះ គេនឹងធ្វើអ្វី ជួយប្រទេសជាតិ ជួយប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ ការពារ ឆន្ទៈរាស្ត្រ ឬស្តារប្រជាធិបតេយ្យ ឬជួយពង្រឹង អំណាចផ្តាច់ការនៅកម្ពុជា តាមមាគ៌ាដែល ជាមហិច្ឆតារបស់កុម្មុយនីស្តទៅវិញ”។

លោកអ៊ុំ តារាវុទ្ធី សរសេរបន្តថា “ប្រជា- ពលរដ្ឋពលរដ្ឋខ្មែរ មិនឆោតល្ងង់ឱ្យពពួកអស់ លោកបោកនោះទេ! ត្រកូលប៉ុល ដូចគ្នា! សុំកុំ ឱ្យក្រុមប៉ុល ហំម ដើរតាមលំនាំប៉ុល ពត ដោយ ចាប់យកចិន ឬកូនជឹងរបស់ចិន ជាបង្អែក កម្ទេចខ្មែរទៀត។ ប៉ុលមុន ៣ឆ្នាំ ៨ខែ ៖ គេ ប្រើឱ្យសម្លាប់ជីវិតខ្មែរ ជាងពីរលាននាក់។ ប៉ុលក្រោយ ដេកចាំ ៣ឆ្នាំ ៦ខែ ៖ គេឱ្យសម្លាប់ ឆន្ទៈបក្សសង្គ្រោះជាតិ ជាងបីលាននាក់។ ការ ដែលប្រមាថឆន្ទៈរាស្ត្រ ជាសេចក្តីវិនាស”។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើ នេះ លោកអ៊ុំ តារាវុទ្ធី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ថា អ្នក ដែលសុំសិទ្ធិ ឬទៅបង្កើតគណបក្សថ្មីៗ គឺជា សិទ្ធិស្វ័យសម្រេចរបស់ម្នាក់ៗ ក៏ប៉ុន្តែប្រសិន បើការបំពានទៅលើឆន្ទៈរាស្ត្រ នេះហើយដែល ជាសេចក្តីវិនាសនោះ ព្រោះរាស្ត្រ មិនបាន បង្ហាញថា គាំទ្រឱ្យពួកគាត់ទៅចូលរួមនោះ ឡើយ ហើយលោកមិនអាចដឹងស៊ីជម្រៅពីផ្លូវ ចិត្តរបស់លោកប៉ុល ហំម ថាតើគោលនយោ-បាយដែលគាត់ចង់ដឹកនាំនៅថ្ងៃខាងមុខ មាន ដំណើរដូចប៉ុល ពត សម័យមុនយ៉ាងណាទេ គ្រាន់តែលោកប្រៀបធៀបថា ប៉ុល ពត សម័យ មុន ដឹកនាំតែរយៈពេល៣ឆ្នាំ ៨ខែ ធ្វើឱ្យកម្ពុជា មានការវិនាសច្រើន ឯប៉ុល ហំម សម័យ ឥឡូវនេះ បានក្បត់ឆន្ទៈរាស្ត្រកន្លះនគរ ក្រោយ អត់ធ្មត់អស់រយៈពេល ៣ឆ្នាំកន្លះ។

លោកអ៊ុំ តារាវុទ្ធី បានមានប្រសាសន៍ថា “បាទ! ជាការពិតណាស់ មិនថាសម្រាប់អ្នក នយោបាយណាទេ មិនសំខាន់តែឯកឧត្តមប៉ុល ហំម ទេ គឺអ្វីដែលខ្ញុំបានលើកឡើងជាប្រធានបទ ថា “ការប្រមាថឆន្ទៈរាស្ត្រ ជាសេចក្តីវិនាស” នេះ គឺចង់ផ្តោតទៅលើអ្នកនយោបាយទាំង ឡាយណា មិនបានរក្សានូវឧត្តមគតិ មិនបាន រក្សានូវឆន្ទៈរាស្ត្រ គឺរាស្ត្រផ្តល់ការគាំទ្រជា អ្នកតំណាង ហើយបែរជាខ្លួនមិនអាចរក្សានូវ គុណតម្លៃក្នុងនាមជាអ្នកតំណាងបាន ហើយ ក្បត់នូវអ្វីដែលរាស្ត្រមិនគាំទ្រ នោះហើយជា សេចក្តីវិនាសរបស់ខ្លួនឯង ដែលខ្លួនឯងមិន គោរពឆន្ទៈរបស់ពលរដ្ឋ។ ហើយមួយវិញទៀត គឺខ្ញុំចង់បញ្ជាក់ផងដែរថា អ្នកដែលសុំសិទ្ធិ ឬ ទៅបង្កើតគណបក្សថ្មីៗ គឺជាសិទ្ធិស្វ័យសម្រេច របស់ម្នាក់ៗ ក៏ប៉ុន្តែប្រសិនបើការបំពានទៅ លើឆន្ទៈរាស្ត្រ នេះហើយដែលជាសេចក្តីវិនាស នោះ ព្រោះរាស្ត្រមិនបានបង្ហាញថា គាំទ្រឱ្យ ពួកគាត់ទៅចូលរួមនោះឡើយ គឺរាស្ត្រ រង់ចាំ មើលដំណោះស្រាយ ហើយដំណោះស្រាយ គឺត្រូវតែមាន ពីព្រោះមិនទាន់ដល់ដំណាក់កាល ដែលរាស្ត្រមិនអាចអត់ធ្មត់បានទេ គឺដំណាក់-កាលមួយ ដែលរាស្ត្រកំពុងរង់ចាំមានដំណោះ- ស្រាយ មិនមែនឱ្យពួកគាត់ដែលជាអ្នកតំណាង ហ្នឹង ទៅសុំសិទ្ធិនយោបាយ ពីព្រោះសិទ្ធិនយោ- បាយរបស់ពួកគាត់ មាននៅក្នុងការចែងនៅក្នុង រដ្ឋធម្មនុញ្ញ គឺពលរដ្ឋម្នាក់ៗ មានសិទ្ធិក្នុងការ ចូលរួមធ្វើនយោបាយ។ ដូច្នេះសិទ្ធិនយោបាយ គឺបានការពារដោយច្បាប់ ការពារដោយរដ្ឋ-ធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិទៅហើយ”។

លោកអ៊ុំ តារាវុទ្ធី បន្តថា “បាទ! ខ្ញុំគ្រាន់ តែលើកជាពាក្យប្រៀបធៀបមួយថា ពលរដ្ឋ កម្ពុជាបច្ចុប្បន្ន មិនឆោតល្ងង់ឱ្យអស់លោក ទាំងឡាយណាដែលជាអ្នកតំណាង បោកបញ្ឆោត ទៀតទេ ព្រោះសម័យបច្ចេកវិជ្ជានេះហើយ គឺខុសពីសម័យប៉ុល ពត ដែលហៅថា អង្គការ ចាត់តាំង ឮតៗតែគ្នាហ្នឹង ហើយអាងខុសអាង ត្រូវអី គឺសម្លាប់ចោលៗហ្នឹង គឺវាផ្ទុយពីសម័យ នេះ សម័យបច្ចុប្បន្ន គឺសម័យទំនើបទៅហើយ ពលរដ្ឋកម្ពុជា មានស្មាតហ្វូន ប្រើស្ទើរគ្រប់ដៃ ហើយ អាចត្រិះរិះពិចារណាបាន។ ដូច្នេះចំពោះ ថា ត្រកូលប៉ុល ដូចគ្នា! សុំកុំឱ្យក្រុម ប៉ុល ហំម ដើរតាមលំនាំប៉ុល ពត ដោយចាប់យកចិន ឬកូនជឹងរបស់ចិន ជាបង្អែក កម្ទេចខ្មែរទៀត។ ប៉ុលមុន ៣ឆ្នាំ ៨ខែ ៖ គេប្រើឱ្យសម្លាប់ជីវិត ខ្មែរ ជាងពីរលាននាក់។ ប៉ុលក្រោយ ដេកចាំ ៣ឆ្នាំ ៦ខែ ៖ គេឱ្យសម្លាប់ឆន្ទៈបក្សសង្គ្រោះ-ជាតិ ជាងបីលាននាក់នោះ គឺអត្ថន័យនេះ ខ្ញុំចង់ប្រៀបធៀបនៃឈ្មោះរបស់ពួកគាត់ថា ប៉ុល សម័យមុន គឺប៉ុល ពត។ ប៉ុល ពត សម័យ មុនហ្នឹង ប្រើការដឹកនាំនយោបាយនោះ ឆ្ពោះ ទៅការបង្ហូរឈាម ការសម្លាប់ពលរដ្ឋខ្លួនឯង ហ្នឹងជាច្រើន ហើយការដឹកនាំ ប្រើរយៈពេល តែ៣ឆ្នាំ ៨ខែទេ ធ្វើឱ្យប្រទេសហ្នឹង មាន ពិបាក មានការលិចលង់ ធ្វើឱ្យបាត់ពលរដ្ឋ កម្ពុជា ហ្នឹងច្រើន។ ចំណែកប៉ុល បច្ចុប្បន្ននេះ យោងទៅលើប្រសាសន៍ដែលថា គាត់អត់ធ្មត់ រង់ចាំរយៈពេល៣ឆ្នាំ ៦ខែហើយ គាត់មិនអាច រង់ចាំសង្គ្រោះជាតិទៀតទេ គាត់ត្រូវតែចូលរួម ធ្វើនយោបាយឡើងវិញ សុំសិទ្ធិអីជាដើម។ ក្នុងចំណុចនេះ ខ្ញុំសុំរលឹកថា កន្លងទៅ កាល ពេលដែលខ្ញុំត្រឡប់មកពីបំពេញការសិក្សាពី ប្រទេសជប៉ុន វិញនោះ គឺឯកឧត្តមប៉ុល ហំម គាត់ក៏ធ្លាប់និយាយប្រាប់ខ្ញុំដែរថា គាត់ចាស់ ហើយ គាត់សុំសម្រាកនយោបាយហើយ តែ បែរជាមកបច្ចុប្បន្ន គាត់បែរជាមកដាក់សារ ថា គាត់រង់ចាំអស់រយៈពេល៣ឆ្នាំ ៦ខែហើយ គឺគាត់មិនអាចអត់ធ្មត់អីបានជាដើមហ្នឹង បែរ ជាគាត់ទៅសុំសិទ្ធិគេធ្វើនយោបាយឡើងវិញ ហ្នឹង មានន័យថា អារម្មណ៍របស់គាត់ ចិត្តរបស់ គាត់ មានការប្រែប្រួលលឿនណាស់។ អ៊ីចឹង ខ្ញុំមិនអាចវិភាគអំពីដួងចិត្តគាត់បានទេ ទោះ ខ្ញុំបានធ្លាប់សិក្សាជាមួយគាត់ ធ្លាប់ជាសហការី របស់គាត់កន្លងទៅក៏ពិតមែន ប៉ុន្តែខ្ញុំមិនអាច ដឹងស៊ីជម្រៅពីផ្លូវចិត្តរបស់គាត់ ថាតើគោល-នយោបាយដែលគាត់ ចង់ដឹកនាំនៅថ្ងៃខាងមុខ មានដំណើរដូចប៉ុល ពត សម័យមុនយ៉ាងណា ដែរ? គាន្រ់តែខ្ញុំប្រៀបធៀបថា ត្រកូលប៉ុល ដូចគ្នា មួយប៉ុល ពត សម័យមុន គឺបានបំផ្លាញ ពលរដ្ឋកម្ពុជា ហ្នឹង ដឹកនាំតែរយៈពេល ៣ឆ្នាំ ៨ខែ ធ្វើឱ្យកម្ពុជា សម័យហ្នឹងមានការវិនាស ច្រើន ហើយមកដល់ឈ្មោះប៉ុល ហំម សម័យ ឥឡូវនេះ គ្រាន់តែខ្ញុំចង់ប្រៀបធៀបតែប៉ុណ្ណឹង ឯង ទាក់ទងនឹងឆន្ទៈរាស្ត្រ ដែលគាត់ធ្មត់រយៈ ពេល ៣ឆ្នាំ ៦ខែនេះ គឺគាត់បានក្បត់ឆន្ទៈរាស្ត្រ ដែលរាស្ត្រជាងកន្លះនគរនេះ ដែលជាង៣លាន ៤លានសំឡេងនេះ ដែលគាំទ្រគណបក្សសង្គ្រោះ- ជាតិ បែរជាគាត់បំផ្លាញទឹកចិត្តរបស់រាស្ត្រ”។

ទោះបីជាយ៉ាងណា ឆ្លើយតបចំពោះការ លើកឡើងរបស់អតីតសហការី ខាងលើនេះ លោកប៉ុល ហំម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ថា លោក មិនមានលទ្ធភាពអីទៅធ្វើដូចប៉ុល ពត នោះ ទេ គឺធ្វើនៅក្នុងក្របខ័ណ្ឌនយោបាយ ដូចដែល លោកបានធ្វើកន្លងមក មិនឆ្វេងពេក មិនស្តាំ ពេក បើទោះបីស្ថិតនៅក្នុងគណបក្សកាន់អំណាច ក៏ដោយ។

លោកប៉ុល ហំម បានមានប្រសាសន៍ថា “ខ្ញុំសុំសិទ្ធិធ្វើនយោបាយនេះ ដើម្បីជំរុញឱ្យប្អូនៗ ខ្ញុំដែលគាត់ មានសិទ្ធិធ្វើនយោបាយហើយ ហ្នឹង ឱ្យគាត់ធ្វើគណបក្សនយោបាយមួយ ដើម្បី ចូលរួមក្នុងការបោះឆ្នោត នៅឆ្នាំ២០២២ នេះ ហើយធ្វើនៅក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ យើង អត់មានលទ្ធភាពទៅដូចប៉ុល ពត ដូចអីទេ ហើយមិនដឹងគេសួរហ្នឹង គេចង់ថាយ៉ាងម៉េច ទេ តែបើគេថា ក្នុងលក្ខណៈបន្ទាបបន្ថោក ខ្ញុំសុំមិនឆ្លើយតបទេ ប៉ុន្តែបើថា គេបារម្ភពិត ប្រាកដមែន ថាខ្លាចដូចប៉ុល ពត គឺមានតែធ្វើ នយោបាយបែបប្រដាប់ បែបអីហ្នឹង តែធ្វើនៅ ក្នុងក្របខ័ណ្ឌនយោបាយដូចដែលខ្ញុំបានធ្វើកន្លង មក មិនឆ្វេងពេក មិនស្តាំពេក បើស្ថិតនៅក្នុង គណបក្សកាន់អំណាចក៏ដោយ ក៏ការរិះគន់ ដែលខ្ញុំធ្លាប់មានមតិក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ ក្របខ័ណ្ឌនៃគណបក្សនយោបាយ វាអត់អាច ធ្វើដូចប៉ុល ពត អីកើតទេ អ្នកថាហ្នឹង មិនដឹង ជាមនុស្សប្រភេទណាទេ។ ដូច្នេះគាត់ថាយ៉ាង ម៉េច ក៏គ្មានអ្នកណាទៅជឿថា ខ្ញុំធ្វើអីដូចប៉ុល ពតដែរ គឺបងប្អូនជនរួមជាតិ គេស្គាល់ខ្ញុំហើយ…”។

ជាមួយគ្នានោះដែរ លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជា អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃ អតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ការប្រៀបធៀប លោកប៉ុល ហំម ទៅនឹងប៉ុល ពត ជាពិសេស ថា ប៉ុលមុន ៣ឆ្នាំ ៨ខែ គេប្រើឱ្យសម្លាប់ជីវិ តខ្មែរ ជាងពីរលាននាក់ និងប៉ុលក្រោយ ដេកចាំ ៣ឆ្នាំ ៦ខែ គេឱ្យសម្លាប់ឆន្ទៈបក្សសង្គ្រោះជាតិ ជាងបីលាននាក់នោះ គឺជាការប្រៀបធ្ងន់ធ្ងរ ណាស់ ដែលមិនគួរទទួលយកបានទេ។

លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា “តាមពិត អ្នកដែលផ្តាំផ្ញើទៅឯកឧត្តមប៉ុល ហំម ប្រហែលជាមិនមានការយល់ដឹង ឬក៏ ស្គាល់ប៉ុល ហំម ហ្នឹងច្បាស់ប៉ុនណាទេ ចោទ រឿងប៉ុល ពត រឿងអីហ្នឹង។ ឯកឧត្តមប៉ុល ហំម លោកតស៊ូនៅជំរំ ដើម្បីដេញកងទ័ពយួន ចេញពីប្រទេស រហូតដល់មានសន្ធិសញ្ញាទីក្រុង ប៉ារីស ឆ្នាំ១៩៩១។ ដូច្នេះខ្ញុំជឿថា ការលះបង់ របស់លោកហ្នឹង វាច្រើនណាស់ហើយ តាំងពី ឆ្នាំ៧៩ មក តាំងពីតស៊ូនោះ ហើយអ្នកដែល បានតែផ្តាំផ្ញើនេះ ខ្ញុំជឿថា មិនមានវីរភាពអី ស្មើនឹងលោកទេ ហើយលោកមានបទពិសោធន៍ ក្នុងនយោបាយនេះ តាំងពី៧៩ តាំងពីសម័យ សាធារណរដ្ឋ មករហូតមកដល់ថ្ងៃនេះ ខ្ញុំជឿ ថា លោកយល់ដឹងអស់ហើយ បញ្ហាប្រទេស ណាធ្វើយ៉ាងម៉េចចំពោះកម្ពុជា អីហ្នឹង លោក យល់ហើយ លោកច្បាស់ជាមានទស្សនវិស័យ វែងឆ្ងាយចំពោះការដឹកនាំប្រទេសនោះ។ ដូច្នេះ អ្នកដែលផ្តាំផ្ញើហ្នឹង ឱ្យសិក្សាពីលោកឡើងវិញ ទៅ ហើយត្រៀមខ្លួន ដើម្បីចូលរួមកសាង ប្រទេសជាមួយគ្នាទៅ អាហ្នឹងវាជាការប្រសើរ ហើយបើចាំមើលបំណាំគ្នាទៅវិញទៅមក ដោយ អត់មានប្រយោជន៍អីអ៊ីចឹង វាមិនបានអីដល់ ប្រទេសជាតិទេ”។

លោកអ៊ូ ច័ន្ទរ័ត្ន បន្តថា “ខ្ញុំយល់ថា អ្នក ដែលប្រៀបធៀបហ្នឹង ប្រហែលជាមានគំនិត យ៉ាងម៉េចមិនដឹងទេ ខ្ញុំមិនហ៊ានថាធ្ងន់ធ្ងរដល់ សតិអារម្មណ៍របស់គាត់របៀបម៉េច ខ្ញុំមិនដឹង ទេ ក្រែងលោគាត់យល់ថា មានតែគាត់ទេ ដែលយល់ពីរឿងជាតិ ស្រលាញ់ជាតិអីអ៊ីចឹង ប៉ុន្តែប្រៀបធៀបហ្នឹង វាធ្ងន់ធ្ងរណាស់ រឿង ៣ឆ្នាំ ៨ខែ របស់ប៉ុល ពត ហើយនិងការដែល នៅចាំ ៣ឆ្នាំកន្លះ របស់ឯកឧត្តមប៉ុល ហំម នេះ វាខុសគ្នា ព្រោះមិនមែនជាកំហុសរបស់ ឯកឧត្តមប៉ុល ហំម ម្នាក់ទេ ដែលធ្វើឱ្យបាត់បង់ គណបក្សសង្គ្រោះជាតិ នោះ។ ការដែលរំលាយ ឆន្ទៈ៣លាននាក់ជាងនេះ គឺគណបក្សកាន់-អំណាច គឺរដ្ឋាភិបាលបច្ចុប្បន្ន មិនមែនប៉ុល ហំម ហើយអ្នកដែលដឹកនាំគណបក្សប្រឆាំង មិនមែនប៉ុល ហំម ដែលជាអ្នកទទួលខុសត្រូវ ខ្ពស់បំផុតក្នុងកាលៈទេសៈ ឬក្នុងអាណត្តិដែល គេរំលាយនោះ។ ដូច្នេះអ្នកដែលទទួលខុសត្រូវ ហ្នឹង ច្រើនគ្នាណាស់ ហើយជាពិសេសនោះ គឺឯកឧត្តមប្រធានទាំងពីរ ជាអ្នកទទួលខុសត្រូវ ហ្នឹង ហើយការសម្រេចចិត្តស្អីៗហ្នឹង។ ម៉្លោះ ហើយ ខ្ញុំយល់ថា ប្រហែលជាការចោទប្រកាន់ ហ្នឹង មានភាពធ្ងន់ធ្ងរខ្លាំងមែនទែន ចំពោះឯកឧត្តម ប៉ុល ហំម ហើយផ្តល់ភាពអយុត្តិធម៌ដល់គាត់ ដែលគាត់ប្រឹងប្រែងសាមសែសិបកន្លងមកនេះ ដើម្បីប្រទេសជាតិហ្នឹង”។

លោកអ៊ូ ច័ន្ទរ័ត្ន បន្តទៀតថា “ខ្ញុំយល់ថា ទាល់តែយើងទាំងអស់គ្នាយល់ស្របរឿងមួយ ថា ប្រទេសនេះ ជាប្រទេសរបស់ខ្មែរទាំងអស់ គ្នា ហើយបើសិនជាយើងយល់ថា យើងជា ម្ចាស់អំណាចពិតប្រាកដ ជាម្ចាស់ប្រទេសហ្នឹង ពិតប្រាកដ យើងត្រូវតែធ្វើអ្វីសម្រាប់ប្រទេស ហ្នឹង មិនមែនដេកចាំឱ្យគេធ្វើអីមកលើយើង មិនបានទេ យើងមិនអាចដេកចាំក្រុមនេះមួយ ក្រុមនោះមួយ ឬបុគ្គលប៉ុន្មាននាក់ មកដោះ-ស្រាយបញ្ហាជាតិ ឬក៏មកស្តារលទ្ធិប្រជាធិប-តេយ្យឡើងវិញ គឺមិនអាចទេ។ យើងដឹងហើយ បញ្ហានយោបាយ ជួនកាលការដណ្តើមអំណាច គ្នា យើងសិក្សាទៅ ក្នុងលោកនេះ វាមិនអត់ ទេ ទិដ្ឋភាពបែបហ្នឹងនោះ គ្រាន់តែថា ជួនកាល កាលៈទេសៈខ្លះ វាត្រូវបត់បែនរបៀបម៉េច ហើយ ចៀសវាងការបំផ្លិចបំផ្លាញដល់ប្រទេសជាតិ នោះ ហើយរឿងអយុត្តិធម៌នៅក្នុងនយោបាយ ចៀសមិនរួចទេ កន្លែងខ្លះទទួលរងភាពអយុត្តិធម៌ ពិតប្រាកដ ប៉ុន្តែបើសិនជាយើងយកប្រយោជន៍ ជាតិហ្នឹងជាធំ កន្លែងខ្លះ ការអត់ធ្មត់ ទុកពេល វេលាដើម្បីដោះស្រាយ វាជារឿងសំខាន់ ហើយ បើសិនជាយើងនាំគ្នាទៅដេករង់ចាំឱ្យអ្នកនោះមកដោះស្រាយ អ្នកនេះមកដោះស្រាយ ហើយ ខ្មែរទាំងអស់គ្នា ដាក់ដៃចុះមិនព្រមចូលរួម ធ្វើសកម្មភាពនយោបាយទេ ខ្ញុំជឿថា គណបក្ស កាន់អំណាច មួយក្រុមហ្នឹង លោកនឹងដឹកនាំ ទៅ ហើយលោកនឹងគូសវាសនាខ្មែរទាំងអស់ គ្នា ក្នុងទឹកដីកម្ពុជា ទាំងអស់គ្នាហ្នឹង ហើយ សម្រាប់បរទេស យើងដឹងទាំងអស់គ្នាហើយ ថា គេមិនអាចមកគូសវាសនាយើងឱ្យបានទេ បើសិនជាយើងមិនសម្រេចខ្លួនឯងនោះ។

ក្នុង ចំណុចនេះ ខ្ញុំយល់ថា ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់ នៃកម្ពុជា ជាម្ចាស់វាសនាជាតិទាំងអស់គ្នា មិនអាចយកជីវិតរាស្ត្រ យកជីវិតជាតិ មកលេង សើច យកមកធ្វើជាបទពិសោធន៍ទេ អាហ្នឹង ក៏ខ្ញុំផ្តាំផ្ញើបញ្ច្រាសទៅវិញដែរ ចំពោះអ្នកមាន ទស្សនៈបែបហ្នឹងថា កុំទុកប្រជាពលរដ្ឋខ្មែរ ជាវត្ថុ ឬក៏ជារបស់ ឬក៏ជាកម្មសិទ្ធិ ឬក៏ជាខ្ញុំ កញ្ជះរបស់ខ្លួននោះ។ ខ្ញុំឮហើយ អ្នកខ្លះសុទ្ធ តែចោទគេហ្នឹងឆ្កែក្បត់ម្ចាស់ ឆ្កែក្បត់ឆន្ទៈ ស្អីៗអ៊ីចឹងទៅ អ្នកណាជាម្ចាស់? រាស្ត្រខ្មែរ ជា ម្ចាស់ ទាល់តែតម្កល់រាស្ត្រហ្នឹងជាធំ បានយើង អាចយល់ពីបញ្ហាហ្នឹងបាន ហើយបើសិនជា យើងនៅតែគិតថា មានតែម្នាក់ ពីរនាក់ទេ ដែលជាម្ចាស់ អ៊ីចឹងក្រៅពីហ្នឹង សុទ្ធតែជារបស់ ឬក៏ជាសត្វឆ្កែអីហ្នឹង ជារឿងមួយមិនត្រឹមត្រូវ ទេ ហើយបោះបង់ទស្សនៈបែបហ្នឹងចោលទៅ។ សម័យនេះ បច្ចុប្បន្ននេះ ពិភពលោក គេធ្វើដំណើរ ឆ្ងាយដាច់ពីយើងឆ្ងាយណាស់ទៅហើយ ទាំង ផ្នត់គំនិត ទាំងការកសាងសមត្ភភាព ទាំងរបៀប រស់នៅអីហ្នឹង វាឆ្ងាយមែនទែន បើយើងប្រៀប ធៀបទៅជាមួយនឹងប្រទេសជឿនលឿននោះ ហើយរំលឹកឡើងដែរថា ខ្មែរ ជាប្រទេសមូយ ដែលធ្លាប់ជឿនលឿន មានអរិយធម៌ខ្ពង់ខ្ពស់ មិនគួរនៅពីក្រោយគេ លំដាប់ថ្នាក់អន់បែប ហ្នឹងទេ””៕ កុលបុត្រ

RELATED ARTICLES