Friday, April 19, 2024
Homeព័ត៌មានជាតិតុលាការឃុំខ្លួន៥នាក់ ករណីប៉ុនប៉ងលួច

តុលាការឃុំខ្លួន៥នាក់ ករណីប៉ុនប៉ងលួច

ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ចេញ ដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទចំនួន៥នាក់ ពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និង​ប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នេះបើតាមការបញ្ជាក់ពីនគរបាល​ជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនត្រូវចោទដែលត្រូវឃុំខ្លួននេះ រួមមានទី-១ ឈ្មោះ ញុិន ពុទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ទី-២ ឈ្មោះ សេង ចាន់ត្រា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំតាលោ ស្រុកតាលោសែនជ័យ ទី-៣ ឈ្មោះ ផុស កំរី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.សង្កាត់រលាប ក្រុងពោធិ៍សាត់ ទី-៤ ឈ្មោះ ហៀក រឿន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ និងទី-៥ ធឿន សុខរ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងបន្តទៀតថា ជនត្រូវចោទ ទាំងចំនួន៥នាក់ខាងលើនេះ បានធ្វើសកម្មភាពកាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅម្ដុំចម្ការដើមម៉ៃសាក់ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ហើយត្រូវបានលោកព្រះរាជអាជ្ញារង ដឹកនាំកម្លាំងនគរបាលចុះបង្រ្កាបដោយឃាត់បានជាបន្តបន្ទាប់ភ្លាមៗ ថែមទាំងដកហូតនូវឧបករណ៍ជាវត្ថុតាងមួយចំនួនដូចជា ដាវសាមូវ៉ៃចំនួន១ កាំបិតផ្គាក់ចំនួន១ ពូថៅចំនួន២ ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់សារធាតុញៀន១កំប្លេ និងសម្ភារះផ្សេងៗមួយចំនួន។

 ក្រោយឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងហើយត្រូវបាននៅក្រុមសើុបសួរចេញដីកាបង្កាប់ឲ្យសមត្ថកិច្ចឃុំខ្លួន រួចហើយកាលពីរសៀលថ្ងៃទី២៣ ខែឧសភា កន្លងទៅ៕

RELATED ARTICLES