Thursday, April 18, 2024
Homeតារាខ្មែរតើវី ឌីណែត ប៉ីប៉ី ឌី ឬ សក្កដា សោភ័ណ្ឌ នឹងក្លាយទៅជា BA របស់ Master Care...

តើវី ឌីណែត ប៉ីប៉ី ឌី ឬ សក្កដា សោភ័ណ្ឌ នឹងក្លាយទៅជា BA របស់ Master Care Cambodia?

ប៉ីប៉ី ឌី កំពុងតែធ្វើឲ្យគេផ្អើលតាមរយៈការកាច់កុងគ្នាបែកផ្សែងជាមួយសក្កដា សោភ័ណ្ឌ នៅលើបណ្ដាញសង្គម Facebook និង Tik Tok កាលពីពេលថ្មីៗនេះ ស្រាប់តែឥឡូវមានព័ត៌មានថា អ្នកទាំង២ ស្ថិតក្នុងការប្រជែងយកតំណែងធំ ធ្វើជា BA របស់ Master Care  Cambodia ដែលក្នុងនោះនឹងមានម្នាក់ឈ្នះ ធ្វើជាតំណាងផលិតផលខាងលើ ហើយលទ្ធផល នឹងត្រូវបានគេប្រកាសនៅចុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២១ ខាងមុខនេះហើយ។

នៅមិនទាន់ដឹងចំពោះមូលហេតុដែល “Master Care Cambodia” ជ្រើសយកបេក្ខភាពប៉ីប៉ី ឌី និងសក្កដា សោភ័ណ្ឌ ឲ្យប្រជែងគ្នាយកតំណែងធំរបស់ផលិតផលរបស់ខ្លួននោះទេ ប៉ុន្ដែតាមព័ត៌មានថា នៅពេលដែលឈ្នះតំណែងជា BA នេះ ហើយនឹងមានការចុះកុងត្រាជាមួយក្រុមហ៊ុនខាងលើទៀតផង។

លោកប៉ីប៉ី ឌី

ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងនោះ ទាំងប៉ីប៉ី ឌី និងសក្កដា សោភ័ណ្ឌ កាលពីពេលថ្មីៗនេះ ពួកគេមិនត្រូវគ្នាឡើយ ហេតុនេះហើយនៅពេលដែលមានការប្រជែងយកតំណែង BA នេះទៀត ច្បាស់ជាកាន់តែមានការកាច់កុងគ្នាកាន់តែខ្លាំងថែមទៀតជាមិនខានឡើយ ហើយទស្សនិកជនរង់ចាំមើលថា តើមួយណា នឹងឈ្នះគ្រងតំណែងធំពាក់មកុដធ្វើជា BA ឲ្យ Master Care Cambodia ប្រចាំឆ្នាំ២០២១ នេះ។

គួរបញ្ជាក់ថា ក្រៅពីប៉ីប៉ី ឌី និងសក្កដា សោភ័ណ្ឌ ដែលត្រូវប្រជែងគ្នាយ៉ាងតឹងតែងបំផុត ក្នុងការសម្រេចក្ដីស្រម៉ៃធ្វើជា BA ឲ្យ Master Care Cambodia នេះ តាមព័ត៌មានថា ក៏មានតារាចម្រៀងល្បីឈ្មោះម្នាក់ទៀតដែលទើបជាពីជំងឺកូវីដ-១៩ ចូលរួមប្រកួតប្រជែងយកតំណែង BA នេះដែរ នោះគឺតារាចម្រៀងវី ឌីណែត ហេតុនេះហើយបេក្ខភាពដែលត្រូវប្រជែងមានរហូតដល់ទៅ៣នាក់។

លោកកក្កដា សោភណ្ឌ

ប៉ុន្ដែមហាជនចាប់អារម្មណ៍ខ្លាំងទៅលើប៉ីប៉ី ឌី និងសក្កដា សោភ័ណ្ឌ ព្រោះថា អ្នកទាំង២ កំពុងតែទាស់ពាក្យសម្តីគ្នាយ៉ាងតឹងសសៃក តែបែរជាមកប៉ះគ្នាក្នុងការដណ្ដើមមកុដយ៉ាងស្វិតស្វាញបំផុត នៅពេលនេះទៅវិញ៕

កញ្ញាវី ឌីណឺត
RELATED ARTICLES