Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីថៃគាំទ្រអោយប្រើឱសថបុរាណ Green Chiretta ព្យាបាលអ្នកជំងឺកូវីដ-១៩

នាយករដ្ឋមន្ត្រីថៃគាំទ្រអោយប្រើឱសថបុរាណ Green Chiretta ព្យាបាលអ្នកជំងឺកូវីដ-១៩

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធទី ២៦ ឧសភា ថានាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់ អូចា គាំទ្រការប្រើប្រាស់ឱសថ Green Chiretta (ថ្នាំពេទ្យផ្សំពីជីអង្កាំបៃតង)ដើម្បីព្យាបាលអ្នកជំងឺ កូវីដ-១៩ បន្ទាប់ពីវាមានប្រសិទ្ធភាពជួយកាត់បន្ថយការរលាកដែលបណ្តាលមកពីមេរោគឬបាក់តេរីផ្សិត និងការឈឺចាប់។

គាត់បានបន្តទៀតថា ជីអង្កាមបៃតងដែលភាសាថៃហៅថា ហ្វាតាឡៃជុន (Fa Talai Jone) អាចបន្ថយការរលាកនិងពង្រឹងប្រព័ន្ធភាពស៊ាំ។ ថ្នាំនេះគួរតែត្រូវបានយកទៅប្រើប្រាស់រួមជាមួយថ្នាំប្រឆាំងវីរុស favipiravir ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩  ជាពិសេសអ្នកដែលមានការរលាកមេរោគ ឬបាក់តេរីផ្សិត។

លោក Anucha បាននិយាយថានាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃបានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់វាប៉ុន្តែក៏បានព្រមានផងដែរថាថ្នាំនេះមិនអាចការពារចំងឺឆ្លងមេរោគ បានទេ។លោកបានដកស្រង់សម្តីនាយកដ្ឋានដែលបានរាយការណ៍ថាឱសថនេះមានផ្ទុក andrographolide ដែលជាសារធាតុអាច សម្លាប់មេរោគនិងបាក់តេរីមួយចំនួននៅក្នុងបំពង់តេស្តសាកល្បង។

គួររំឭកថា ប្រទេសថៃកំពុងរងការវាយប្រហារខ្លំាងពីជំងឺកូវីដ-១៩រលកទី២ ដែលធ្វើអោយមានកំណើនចំនួនអ្នកឆ្លងនិងស្លាប់ប្រចាំថ្ងៃ។ សម្រាប់ថ្ងៃពុធនេះមានអ្នកឆ្លងថ្មី ចំនួន២៤៥៥​និងស្លាប់៤១នាក់ ។ តួលេខនេះបានធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ ១៣៧៨៩៤និង ៨៧៣នាក់៕

RELATED ARTICLES