Thursday, April 25, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ប្រពន្ធធ្វើខួបឲ្យគម្រប់៤៦ឆ្នាំ

ព្រាប សុវត្ថិ ប្រពន្ធធ្វើខួបឲ្យគម្រប់៤៦ឆ្នាំ

ខុសពីតារាមួយចំនួនដែលធ្វើខួបនៅហាងធំជប់លៀងញាំអាហារថ្លៃៗនិងបានកាដូវត្ថុអនុស្សាវរីយ៍ប្រេនប្រេនៗតែព្រាប សុវត្ថិ វិញត្រូវភរិយារបស់លោកអ្នកស្រីឡុង ស្រីមុំ លើកនំខេកឲ្យនៅកណ្ដាលវាលស្រែតែម្ដងកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១។តែការSurprise ប្ដីរបស់អ្នកនាងស្រីមុំ នេះគឺធ្វើមុន៣ថ្ងៃនៃថ្ងៃខួបកំណើតពិតព្រាប សុវត្ថិ នៅថ្ងៃទី២៥ខែឧសភា ខណៈដែលភរិយារបស់តារាGalaxyរូបនេះថាអ្នកនាងគ្មានកាដូអីឲ្យស្វាមីនោះទេគឺមានតែនំបញ្ចុកប៉ុណ្ណោះ។

អ្នកនាងឡុង ស្រីមុំ បញ្ចេញសារដាក់ប្ដីថា”រីករាយថ្ងៃកំណើតអាយដល មានតែនំបញ្ចុកទេជាកាដូ ជូនបង សូមឲ្យបងមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងមានស្នាមញញឹមពេញមួយជីវិត”។

ព្រាប សុវត្ថិ បានឈរទទួលនំខេកពីភរិយានៅក្រោមដើមត្នោតនៅវាលស្រែអមដោយកូនប្រុស២នាក់ឈនិងអង្គុយនៅក្បែរដែរនោះគឺកូនប្រុសច្បងសុវត្ថិ មុនីវណ្ណ និងកូនទី២សុវត្ថិ មុនីនាគ។គេចាំបានថាមុនផ្ទុះកូវីដលោកព្រាប សុវត្ថិ ក៍ធ្ហាប់ត្រូវបានភរិយាធ្វើខួបឲ្យរាល់ឆ្នាំផងដែរតែប្រារពជាលក្ខណៈញាំអាហារជុំគ្រួសារប៉ុណ្ណោះមិនដែលជប់លៀងធំហៅតារារាប់រយនាក់ឲ្យចូលរួមនោះទេ។ដោយឡែកសម្រាប់ឆ្នាំនេះខួបព្រាប សុវត្ថិ ខុសពីឆ្នាំមុនៗព្រោះតែធ្វើមុនថ្ងៃហើយកាត់នំខេកនៅក្រោមដើមត្នោតតាមវាលស្រែតែម្ដងដែលទីតាំងនោះទំនងលោកទៅមើលដីដែលបានទិញទុកនៅជាយក្រុងភ្នំពេញ។

គូរបញ្ជាក់ថាព្រាបកើតនៅថ្ងៃទី២៥ខែឧសភាឆ្នាំ១៩៧៥ នៅក្រោមស្នាយ ទើបលោកមានឈ្មោះហៅក្រៅថាស្នាយៗរហូតមកដល់សព្វថ្ងៃ។កំពូលតារាចម្រៀងរូបនេះជាកូនទោលក្នុងគ្រួសារដែលមានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្ដាល មានឪពុកឈ្មោះព្រាប សាវុទ្ធ និងម្ដាយឈ្មោះផូ សំណាង។ក្នុងឆ្នាំ១៩៧៧ នៅពេលដែលលោកព្រាប សុវត្ថិ ទើបមានអាយុ២ឆ្នាំនោះឪពុករបស់ព្រាប សុវត្ថិ ត្រូវបានប៉ុលពតយកទៅសម្លាប់ធ្វើឲ្យលោករស់កំព្រាឪពុករយៈពេល៤៥ឆ្នាំមកហើយ។អតីតតារាចម្រៀងហង្សមាសរូបនេះបានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ហើយចំណងស្នេហា២៤ឆ្នាំនេះព្រាប សុវត្ថិ និងភរិយាទទួលបានចំណងដៃកូនប្រុស៣នាក់គឺកូនទី១ឈ្មោះសុវត្ថិ មុនីវណ្ណ,កូនទី២ឈ្មោះសុវត្ថិ មុនីនាគ និងកូនទី៣ឈ្មោះសុវត្ថិ សិរីវុឌ្ឍ។ព្រាប សុវត្ថិ បានហៅកូនប្រុសទី៣ថាជាកូនពៅ ហេតុនេះហើយលោកគ្មានគម្រោងយកកូនថែមទៀតនោះទេ បើទោះជាមិត្តភក្ដិលោកបានជម្រុញឲ្យតាមយកកូនស្រីក្ដី។

          ទស្សនិកជនយល់ឃើញខុសៗគ្នាក្រោយព្រាប សុវត្ថិ ចាកចេញេពីផលិតកម្មរស្មីហង្សមាសទៅចូលGalaxyជាង៨ខែដោយខ្លះលើកឡើងថាលោកនៅតែខ្លាំងដូចមុន តែខ្លះថាលោកចុះខ្សោយហើយព្រោះតែអ្នកគាំទ្រព្រាប សុវត្ថិ និយមច្រៀងតែបទលោកនៅហង្សមាសជាងGalaxy។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប អះអាងថាព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះទេគិតត្រឹមឆ្នាំ២០២១នេះព្រោះសម្លេងនៅតែខ្លាំងហើយជាអ្នកចម្រៀងចូលស្ដង់ដាអន្ដរជាតិដែលអាចល្បីបានយូឆ្នាំតទៅទៀត។

សូមបញ្ជាក់ថាព្រាប សុវត្ថិ ល្បីល្បាញជិត២៤ឆ្នាំនេះ ត្រូវបានមនុស្សជំនិតលោកបង្ហើបថាលោកសល់ទ្រព្យសរុបខ្ទង់ទឹកប្រាក់៣០លានដុល្លារដែលភាគច្រើនគឺនៅក្នុងដីធ្លីមានដូចជាដីធំនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំងខេត្តមណ្ឌុលគិរី ដែលលោកកំពុងសាងសង់ធ្វើជារម្យនីយដ្ឋាន ខណៈដែលដីនៅភូមិច្រេស សង្កាត់គោគឃ្លាង ខណ្ឌសែនសុខលោកបានបើកជាភោជនីយដ្ឋាន”ផ្ទះព្រាប សុវត្ថិ”ហើយលោកក៍មានផ្ទះវីឡាយ៉ាងប្រណិតនៅក្បែរផ្សារទួលគោកក្រុងភ្នំពេញផងដែរ។ដោយឡែកការលេងម៉ូដរថយន្ដវិញពេលនេះព្រាប សុវត្ថិ ជិះឡាន៣គ្រឿងឆ្លាស់គ្នាគឺFord ,Range Rover និងIsuzu ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES