Friday, April 19, 2024
Homeនយោបាយម្នាក់ ២៥ម៉ឺនដុល្លារ លោកប៉ុល ហំម-អ៊ូ ច័ន្ទរ័ត្ន បដិសេធសុំសិទ្ធិបង្កើតបក្សថ្មី បានលុយ

ម្នាក់ ២៥ម៉ឺនដុល្លារ លោកប៉ុល ហំម-អ៊ូ ច័ន្ទរ័ត្ន បដិសេធសុំសិទ្ធិបង្កើតបក្សថ្មី បានលុយ

ភ្នំពេញ ៖ លោកប៉ុល ហំម អតីតតំណាង- រាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតអនុ-ប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និង លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រមណ្ឌលខេត្ត តាកែវ និងជាអតីតសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ បាន បដិសេធ ការចោទថា បានទទួលប្រាក់ ក្នុងម្នាក់ ២៥ម៉ឺនដុល្លារ ក្រោយការសុំសិទ្ធិធ្វើនយោបាយ ឡើងវិញ និងបង្កើតគណបក្សថ្មី។

លោកប៉ុល ហំម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ថា គ្មាន អ្នកណាឱ្យលុយលោក ដល់ទៅ ២៥ម៉ឺនដុល្លារ នោះទេ ហើយបើមានគេឱ្យមែន ក៏លោកមិន ទទួលដែរ សុំឱ្យយកលុយនោះ ទៅជួយអ្នក ក្រីក្រ ឬអ្នកដែលរងគ្រោះដោយជំងឺកូវីដ-១៩ វិញទៅ ព្រោះលោកមានឡានជិះ មានផ្ទះនៅ ហើយ មិនត្រូវការឱ្យអ្នកណាមកទិញក្បាល លោកនោះទេ។

លោកប៉ុល ហំម បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងឆ្លើយថាម៉េចទេ ព្រោះអត់ដឹងរឿង ហ្នឹងផង ហើយអ្នកណាក៏ចិត្តល្អម៉្លេះ យកលុយ យកឡាន មកឱ្យខ្ញុំនោះ? ឬគេឱ្យហើយ ខ្ញុំមិន ទាន់បានទទួល? ប៉ុន្តែគ្មានអ្នកណាគេឱ្យខ្ញុំទេ មានតែគេជេរ អ្នកណាដែលខ្ញុំចេញមកធ្វើខុស ចិត្តបន្តិច គេជេរ ប៉ុន្តែអ្នកឱ្យ ដូចជាគ្មានអ្នក ឱ្យទេ ហើយឡាន ខ្ញុំមានយូរហើយ ខ្ញុំមានដែល ដើរឯណា ខ្ញុំជិះតែឡានតើ! ដូច្នេះខ្ញុំខ្ជិលវិនិច្ឆ័យ ណាស់ ព្រោះមនុស្សនិយាយ គ្មានមូលហេតុ ហ្នឹង ខ្ញុំមិនទៅឆ្លើយឆ្លងជាមួយទេ និយាយឱ្យ ត្រង់ទៅ ព្រោះដល់អ៊ីចឹងពេក មិនដឹងជាថា យ៉ាងម៉េចទេ ឱ្យគេឆ្លើយមក ឱ្យគេប្រាប់មក ថា បានពីត្រង់ណា? អ្នកណាយកមកឱ្យខ្ញុំ? ប្រាប់ខ្ញុំផង ខ្ញុំអ្នកម្ចាស់ខ្លួន អត់ដឹង។ ម៉្យាងទៀត ខ្ញុំអត់យល់អីទេ ព្រោះគ្មានឃើញគណបក្ស កាន់អំណាចណា យកលុយមកទិញក្បាលខ្ញុំ បានផង ខ្ញុំគ្រាន់តែថា ស្នើសិទ្ធិនេះ ដើម្បីខ្ញុំធ្វើ ក្នុងក្របខ័ណ្ឌនៃគណបក្ស ដែលច្បាប់ស្តីពី គណបក្សនយោបាយ ក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ ដែលខ្ញុំធ្លាប់ធ្វើយូរមកហើយ តាំងពី១៩៧៩ មក ខ្ញុំធ្វើតែរហូតហ្នឹង ហើយមិនដែលអ្នក ណាយកលុយមកទិញក្បាលខ្ញុំផង ហើយខ្ញុំជឿ ថា គ្មានអ្នកណាចង់ទិញក្បាលខ្ញុំទេ ក្បាលខ្ញុំអី ក៏ថ្លៃម៉្លេះ ដល់បួនប្រាំដប់ម៉ឺននោះ លោកអើយ លោក! សុំជួយពិចារណាមើល គេទិញយក មកធ្វើស្អី? វាបានផលប្រយោជន៍អីដល់គេ? មិនដឹងថា អ្នកណាទិញ បើថា គណបក្សកាន់-អំណាច ដូចជាគ្មានទេ មិនដែលឃើញអ្នកណា គេមកទាក់ទងខ្ញុំ អត់មានអីសោះ ស្រាប់តែ សម្តេចនាយករដ្ឋមន្ត្រី លោកស្នើទៅព្រះមហា- ក្សត្រ ឱ្យឡាយព្រះហស្តលេខា លើកបម្រាម នយោបាយហ្នឹង ខ្ញុំអរគុណគាត់ហើយ អរគុណ ព្រះកូណាហើយ អរគុណសម្តេច ស ខេង ហើយ មានរឿងអី គាត់ត្រូវយកលុយមកឱ្យខ្ញុំទៅទៀត? ហើយខ្ញុំក៏គ្មានលុយទៅសូកប៉ាន់គាត់ដែរ ដើម្បី ឱ្យបានសិទ្ធិនយោបាយ គឺគ្មានទេ ឬមានអ្នក ណាយកលុយមកសូកប៉ាន់ឱ្យខ្ញុំបានសិទ្ធិ ក៏អត់ ទេ ហើយឥឡូវហ្នឹង ជាសិទ្ធិរបស់ខ្ញុំ ខ្ញុំយល់ថា គណបក្សកែទម្រង់កម្ពុជា ខ្ញុំអាចចូលរួមបាន ប៉ុន្តែឥឡូវខ្ញុំគ្មានទាន់ទៅចូលរួមស្អី គ្រាន់តែ ថា ខ្ញុំគាំទ្រ លើកទឹកចិត្តឱ្យធ្វើទៅ ព្រោះគិត ថា យើងនៅស្ងៀម មិនធ្វើសោះ គណបក្ស កាន់អំណាចហ្នឹង ១២៥ គេយកទាំង ១២៥ ហ្នឹង ក្រុមប្រឹក្សាឃុំ-សង្កាត់ គេយកទាំងអស់ ហើយ ហើយកុំបន្ទោសគេ អាហ្នឹងយើងមិន ធ្វើ ថាម៉េច? ហើយខ្ញុំធ្វើ ក៏មិនមែនគិតថា ធ្វើទៅបានជោគជ័យទេ ប៉ុន្តែក្នុងតួនាទីខ្ញុំជា អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ដែល គេរំលាយទៅហើយ ប្រធាន សម រង្ស៊ី ប្រធាន លោកកឹម សុខា ដែលគាត់មិនអាចធ្វើអីបាន ខ្ញុំគិតថា តើខ្ញុំអាចធ្វើអី? ខ្ញុំមិនអាចទៅធ្វើអី ស្រែកពីខាងក្រៅ ខ្ញុំទៅស្រែកមិនកើត ថាមិន កើត ធ្វើមិនកើត ខ្ញុំនៅស្រុក ហើយថា ឥឡូវ ខ្ញុំចាំអត់ធ្វើអី ចាំកឹម សុខា ចេញមកវិញ ខ្ញុំចាំ វាមិនកើត ព្រោះខ្ញុំចាំ ៣ឆ្នាំកន្លះទៅហើយ ដូច្នេះខ្ញុំត្រូវតែបង្កើតផ្លូវមួយ ដោយគាំទ្រអ្នក ណាដែលចង់ធ្វើគណបក្សនយោបាយហ្នឹង គាំទ្រ គេឱ្យគេធ្វើ បើកច្រកឱ្យប្រជាពលរដ្ឋណាដែល គេយល់ថា ត្រូវធ្វើ គេមកចូលរួមជាមួយទៅ តែបើគេយល់ថា មិនត្រូវធ្វើទេ ទៅដេកចាំលោក សម រង្ស៊ី មកវិញ ដេកចាំលោកកឹម សុខា អាហ្នឹងជាសិទ្ធិរបស់គេ ខ្ញុំមិនដែលទៅរករឿង រកហេតុអីគេទេ ខ្ញុំយល់ថាត្រូវធ្វើ ខ្ញុំធ្វើអ៊ីចឹង ទៅ ហើយរហូតមកទល់ពេលនេះ សួរថា ហេតុ ម៉េច បានខ្ញុំគាំទ្រគណបក្សកែទម្រង់កម្ពុជា?  ខ្ញុំវាមិនទាន់ឃើញ មានគណបក្សដែលមាំទាំ ដែលអាចចេញមកធ្វើបាន ហើយបើចេញមក ធ្វើហើយ ដូចចម្រៀកត្រីងៀតដដែល ទៅ ធ្វើៗស្អី បើធ្វើ យើងរួបរួមគ្នាទៅ។ ខ្ញុំឃើញ កែទម្រង់នេះ ខ្ញុំពេញចិត្ត ដោយសារឃើញ មានបងប្អូនយើងមួយចំនួន មិនមានតែឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន ម្នាក់ទេ បងប្អូនយើងនៅខាងក្រៅ ដែលសុទ្ធតែជាអតីតអ្នកនយោបាយ គាត់អាយុ ៨០ជាងទៅហើយ គាត់ថា ឱ្យធ្វើទៅ សមរម្យ ដែរ កុំចាំបាច់តែធ្វើនយោបាយទាល់តែតតាំង ឈ្លោះគ្នា ជេរបញ្ចោរគ្នា ដោយប្រដាប់អាវុធ ដោយបាតុកម្ម ស្តាប់បង្គាប់ ដូចនៅភូមា អី ក៏មិនមែនជាជម្រើសរបស់ខ្ញុំដែរ”។

លោកប៉ុល ហំម បន្តថា “ជម្រើសរបស់ ខ្ញុំ គឺធ្វើនៅក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ ឈ្នះ មិនឈ្នះ គេគាំទ្រមិនគាំទ្រ អាហ្នឹងជារឿង មួយ ប៉ុន្តែបើយើងយល់ថាធ្វើ យើងធ្វើទៅ បើ គេគាំទ្រក៏បាន បើគេមិនគាំទ្រ ក៏គ្មានបញ្ហាស្អី ហើយឆ្នាំ២០២២ ខាងមុខនេះ ខ្ញុំមានទៅឈ្មោះ ជាមេឃុំឯណា ខ្ញុំបើកផ្លូវឱ្យបងប្អូនយើងណា ចង់ឈរ ឱ្យគេឈរទៅ ហើយគណបក្សមួយ គំនរ គរដី គេជ្រើសរើសគណបក្សណា គាំទ្រ គណបក្សហ្នឹងទៅ គេបោះឆ្នោតឱ្យគណបក្ស កែទម្រង់ គាំទ្រគណបក្សកែទម្រង់ បានប៉ុន ណា មែនទែន អត់មានទាក់ទងផ្ទាល់ខ្លួនខ្ញុំទេ ហើយ២០២៣ ខ្ញុំអាយុកាន់តែជ្រេហើយ មិន ដឹងជាខ្ញុំឈរឈ្មោះបានឬមិនបានផង អានេះ និយាយដោយសុទ្ធចិត្ត។ អ៊ីចឹងហើយ ខ្ញុំអត់ជឿ ថា អ្នកណាមានលុយ បួនប្រាំដប់ម៉ឺន យកមក ឱ្យខ្ញុំទេ។ បើអ្នកមានលុយ កុំយកមកឱ្យខ្ញុំ យកឱ្យអ្នកមានជំងឺកូវីដ អីទៅ ខ្ញុំអត់ចង់បាន ទេ ឡាន ខ្ញុំមានជិះហើយ បើទោះអត់មាន វីឡានៅ ក៏មានកូនផ្ទះមួយ គ្រាន់ជ្រកដែរ ខ្ញុំមានទៅលោភលន់អី ខ្ញុំយល់ពីអាបញ្ហាជីវិត ហ្នឹងច្បាស់ហើយ ខ្ញុំមិនដែលទៅរកលុយ រក កាក់ រកបុណ្យ រកស័ក្តីអីទេ។ បើខ្ញុំចង់បាន បុណ្យស័ក្តិ ចង់បានលុយកាក់ ចាំបាច់ទៅសំងំ ស្ងៀមអី ៣ឆ្នាំ ៦ខែ ដែលខ្ញុំទំនេរ ខ្ញុំទៅចូល រួមជាមួយគណបក្សកាន់អំណាច ក៏គេមិនបដិ- សេធដែរ បានខ្ញុំចូល ល្អហើយ ប្រគល់តួនាទី នៅព្រឹទ្ធសភា រដ្ឋសភា បានប្រាក់ខែ យកមក ហើយ។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមិនចង់ទៅរំខានគេ ទេ ប៉ុន្តែខ្ញុំធ្វើតាមបែបបទមួយ ក្នុងគុណធម៌ មួយ ក្នុងសីលធម៌ ក្នុងក្របខ័ណ្ឌត្រឹមត្រូវ”។

លោកប៉ុល ហំម បន្តទៀតថា “ដូចខ្ញុំបាន បញ្ជាក់ ខ្ញុំបានសិទ្ធិ ខ្ញុំត្រេកអរហើយ ខ្ញុំសុំអរ-គុណហើយ តែមានរឿងអីគេយកលុយមកឱ្យ ខ្ញុំទៀត? សួរសម្តេចនាយករដ្ឋមន្ត្រី ទៅ លោក ឱ្យលុយខ្ញុំប៉ុន្មាន? តែមួយរៀល មិនដែលបាន ឱ្យផង ឱ្យស្បថទៅ ហើយបើថា អ្នកណាគេ អះអាងថា លោកប៉ុល ហំម ខ្ញុំទិញ ឱ្យ ១៥ម៉ឺន ឱ្យ ២០ម៉ឺន ស្បថឱ្យរន្ទះបាញ់ទាំងអស់គ្នាទៅ នេះខ្ញុំមិនថា សម្តេចនាយកទេ ប៉ុន្តែឧបមាមាន អ្នកណាអះអាងអ៊ីចឹង។ ប៉ុន្តែខ្ញុំ ៣ឆ្នាំកន្លះ មិន ដែលមានគណបក្សកាន់អំណាច មិននិយាយ បន្តិចថា លោកឯងមកចូលជាមួយខ្ញុំទៅ លោក ឯងចេះតែធ្វើទៅ វាគ្មាន! វាអត់មាន! ដូច្នេះ អ្នកដែលចេះតែនិយាយបន្តុះបង្អាប់ខ្ញុំ ខ្ញុំថា ការពិតនៅតែជាការពិត”។

ជាមួយគ្នានេះ លោកអ៊ូ ច័ន្ទរ័ត្ន ដែលទទួល បាននីតិសម្បទានយោបាយ និងជាស្ថាបនិក គណបក្សកែទម្រង់កម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា លោកសូម បដិសេធដាច់ខាតតែម្តង ចំពោះការពាក់ព័ន្ធ ទៅដល់រឿងលុយកាក់ រឿងជជែកគ្នាក្រៅ ឆាក ក្រោមតុ គឺដាច់ខាតមិនមានទេ។ លោក ថា ចោទប្រកាន់បែបនេះ បើតាមផ្លូវច្បាប់ គឺខុសច្បាប់ ដោយសារតែពុំមានភ័ស្តុតាងច្បាស់ លាស់ វាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ប៉ះពាល់ដល់ការបរិហារកេរ្តិ៍ ហើយក៏ចំណេញ ទៅដល់គណបក្សកាន់អំណាចដែរ។

លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា “តាមពិតទៅ វាជាវប្បធម៌អ្នកនយោបាយ ឬ ក៏សកម្មជននយោបាយខ្មែរ កន្លងមកហ្នឹង យើង ឃើញរឿងដដែលៗ រឿងលាបពណ៌ រឿងចោទ ប្រកាន់គ្មានមូលហេតុ គ្មានភ័ស្តុតាង ហើយចេះ ថា តគ្នាហ្នឹង ខ្ញុំមើលទៅ វាមិនសូវមាន ប្រយោជន៍អីទេ។ ប៉ុន្តែបើតាមផ្លូវច្បាប់ ការ ចោទប្រកាន់បែបនេះ ក៏ខុសច្បាប់ដែរ មែនទែន ដោយសារតែពុំមានមូលហេតុ ហើយពុំមាន ភ័ស្តុតាងច្បាស់លាស់នោះ វាប៉ះពាល់ដល់កិត្តិ- យសអ្នកដទៃនោះ ទោះបីជាគេហ្នឹងជាអ្នក នយោបាយក្តី ជាបុគ្គលសាធារណៈក្តី ប៉ុន្តែការ ចោទប្រកាន់បែបនេះ វាប៉ះពាល់ដល់ការបរិហារកេរ្តិ៍ហើយមែនទែន។ អ៊ីចឹងខ្ញុំយល់ថា មិនមានអីធំដុំទេ ហើយពួកយើងធ្វើ គឺដើម្បី ប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋខ្មែរ ដើម្បីអ្នក ដែលចោទប្រកាន់ហ្នឹងផងដែរ មែនទែន វាជា រឿងជាតិទាំងអស់គ្នា ហើយខ្ញុំមិនយកចិត្តទុក ដាក់ទេ មែនទែន ព្រោះវាមិនមានអីជាការ ពិត ហើយការចោទប្រកាន់នេះ វាដដែលៗ អ្នកខ្លះទៅ៦ម៉ឺន អ្នកខ្លះទៅ២ម៉ឺន អ្នកខ្លះទៅ គាត់២លាន ឥឡូវហ្នឹងអ្នកចេញមកថ្មីទៀត ១៥ម៉ឺន អ៊ីចឹងទៅ។ វាធ្វើឱ្យចំណេញទៅ ដល់គណបក្សកាន់អំណាចទេ មែនទែននោះ ហើយខ្ញុំយល់ថា អ្នកដែលចោទប្រកាន់ លាប- ពណ៌បែបនេះ ចង់ក៏ដោយ មិនចង់ក៏ដោយ ជាការបម្រើដល់នយោបាយបក្សកាន់អំណាច ធ្វើឱ្យគណបក្សកាន់អំណាចហ្នឹង ចំណេញ ព្រោះ មើលជាទិដ្ឋភាពរួម ធ្វើឱ្យអ្នកប្រឆាំងហ្នឹង សុទ្ធ តែមនុស្ស ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្អីៗ ហ្នឹង លាបពណ៌ឱ្យទៅអ៊ីចឹង ម៉្លោះហើយមិនអាច ទៅធ្វើម៉េចឱ្យមានការផ្លាស់ប្តូរបានទេ ហើយ ខ្ញុំយល់ថា ការលាបពណ៌ស្អីៗនេះ ជារឿងមួយ ប៉ះពាល់ដល់សង្គមច្រើន ទាំងសីលធម៌ ទាំងអី ហ្នឹង សុទ្ធតែប៉ះពាល់ហើយ ហើយវាធ្វើឱ្យ ចំណេញដល់បក្សកាន់អំណាច នោះខ្លាំង ហើយ យើងសុំបដិសេធដាច់ខាតតែម្តង ចំពោះពាក់ព័ន្ធ ទៅដល់រឿងលុយកាក់ រឿងជជែកគ្នាក្រៅ ឆាក ក្រោមតុអីហ្នឹង គឺយើងដាច់ខាត មិនមាន របៀបហ្នឹងទេ។ យើងចង់ធ្វើម៉េចឱ្យមានប្រ-យោជន៍ជាតិ ប្រយោជន៍ប្រជាធិបតេយ្យ ហ្នឹង ជារឿងដែលចាំបាច់ជាងគេ ហើយហ្នឹងហើយ ខ្ញុំគិតថា វាជាគំនិតកូនក្មេងមែនទែនទៅ ឱ្យ តែមានការសង្ស័យ ហើយចោទប្រកាន់ វាជា គំនិតកូនក្មេង មិនជាអ្នកនយោបាយអីចាស់ ទុំទេ”។

លោកអ៊ូ ច័ន្ទរ័ត្ន បន្តថា “ដូច្នេះខ្ញុំគ្រាន់តែ ចង់ជម្រាបជូនសាធារណជនថា ការលាបពណ៌ គ្នាទៅវិញទៅមក មិនមែនជាមធ្យោបាយដើម្បី ប្រទេសជាតិទាំងអស់គ្នាទេ ហើយសុំឱ្យឈរ លើគោលការណ៍ត្រឹមត្រូវ យុត្តិធម៌ សច្ចធម៌ សង្គម វាជារឿងដែលមានប្រយោជន៍សម្រាប់ ជាតិទាំងអស់គ្នា ហើយការលាបពណ៌បែបនេះ វាធ្វើឱ្យចំណេញ ទៅដល់គណបក្សកាន់អំណាច ដែលលោកយល់ថា លោកមិនបាច់ធ្វើអី ក៏បាន ផលប្រយោជន៍នយោបាយ ពីការលាបពណ៌ ហ្នឹងដែរ ហើយបើសិនជាអ្នកប្រជាធិបតេយ្យ ពិតប្រាកដ ហើយគិតគូរពីបញ្ហាជាតិមែនទែន ស្រលាញ់ជាតិមែនទែន គួរតែបោះបង់គំនិត លាបពណ៌គ្នា បំបែកបំបាក់គ្នាហ្នឹងចោល វា ជាការប្រសើរ”។

គួរបញ្ជាក់ថា ការបដិសេធ ច្រានចោល របស់លោកប៉ុល ហំម និងលោកអ៊ូ ច័ន្ទរ័ត្ន ខាងលើនេះ ធ្វើឡើងក្រោយពេលដែលមាន សកម្មជនអតីតបក្សប្រឆាំង (អតីតគណបក្ស សង្គ្រោះជាតិ) បានលើកឡើង ចោទប្រកាន់ ទៅលើពួកលោក និងអតីតថ្នាក់ដឹកនាំ នៃអតីត គណបក្សសង្គ្រោះជាតិ មួយចំនួនទៀត ដែល សុំសិទ្ធិធ្វើនយោបាយឡើងវិញ ថាទទួលបាន លុយ ចាប់ពី១៥ម៉ឺនដុល្លារ ដល់ ២៥ម៉ឺនដុល្លារ សម្រាប់ទិញឡានថ្មី។

គណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ “Rita chin“ ដែលជាសកម្មជនអតីតបក្ស ប្រឆាំង បានសរសេរនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ថា “ប៉ុល ហំម អ៊ូ ច័ន្ទរ័ត្ន យ៉ែម បុញ្ញឫទ្ធិ មុត ចន្ថា ទទួលបានលុយរួច ចាប់ពី ១៥ម៉ឺនដុល្លារ ដល់២៥ម៉ឺនដុល្លារ សម្រាប់ ទិញឡានថ្មី ស៊េរី២០២១ ទៅតាមលក្ខខណ្ឌ ដែលថា អ្នកនយោបាយ ត្រូវមានលុយ មាន ឡានទំនើប និងងាយដើរអូសទាញ។ បើគេសួរ ថា បានលុយពីណាច្រើនម៉្លេះ ទិញឡានថ្មី ត្រូវ ឆ្លើយ ទើបលក់ដីបាន””៕ កុលបុត្រ

RELATED ARTICLES