Friday, March 29, 2024
Homeតារាខ្មែររ៉ាប៊ី ថារ៉ាយុ សមជាងថាណា

រ៉ាប៊ី ថារ៉ាយុ សមជាងថាណា

អតីតពិធីការិនីហង្សមាសនាងផាន វីរ៉ាទី ហៅរ៉ាប៊ី ធ្លាប់ចាប់ដៃគូច្រៀងសម្ដែងជាមួយលោកសុគន្ធ ថេរ៉ាយុ ជាច្រើនបទនិងជាមួយនាយពាក់ម៉ី ទាំងច្រៀងនិងសម្ដែងភាពយន្ដផងដែរ ខណៈដែលអំឡុងពេលខេម នៅថោននាងមិនដែលធ្វើជាដៃគូជាមួយតារាចម្រៀងសំនៀងស្អកនោះឡើយ។ទោះជាយ៉ាងណានាងថានៅពេលខាងមុខនេះនឹងអាចចាប់ដៃគូថ្មីជាមួយតារាចម្រៀងសំនៀងក្រអួនក្រអៅលោកពេជ្រ ថាណា ផងដែរដើម្បីឲ្យកាន់តែប្លែក។

ស្រីស្រស់ដែលជាប់ឈ្មោះជាតារាដែលមានស្បែកសាច់ភ្លៅស្រឡូនស្អាតរូបនេះថាទាំងការច្រៀងនិងសម្ដែងនាងជាដៃគូសាកសមគ្នាបំផុតជាមួយសុគន្ធ ថេរ៉ាយុ ព្រោះលេងស្ទីលជាយុវវ័យដូចគ្នា ខណៈដែលនាយពាក់ម៉ី វិញនាងជោគជ័យទាំងការថតភាពយន្ដនិងច្រៀងដែលមានអ្នកគាំទ្រហួសពីការរំពឹងទុក។ប៉ុន្ដែនាងថាចំពោះលោកពេជ្រ ថាណា វិញនាងអាចនឹងធ្វើជាដៃគូគ្នាបាននៅពេលដ៍ខ្លីខាងមុខនេះ។

រ៉ាប៊ី ជាតារាចម្រៀងស្រីលេចធ្លោនៅថោនដែលទស្សនិកជនចាប់អារម្មណ៍ទៅលើបទញាក់រូបសម្រស់និងនិងក្បាច់រាំ។ប៉ុន្ដែស្រីស្អាតរូបនេះមិនសូវជោគជ័យពេលច្រៀងបទស្លូវឡើយដែលមានអ្នកខ្លះថានាងច្រៀងស្លូវមិនកើតទៀតផង។ទោះជាយ៉ាងណានាងរ៉ាប៊ី ថាឆ្លងកាត់ការឡើងច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយកន្លងមកនាងត្រូវបានអ្នកដឹកនាំកម្មវិធីតម្រូវឲ្យច្រៀងបទញាក់ច្រើនជាងស្លូវពោលគឺបើកម្មវិធីតម្រូវឲ្យច្រៀង៥បទគឺបទញាក់៤បទហើយបទស្លូវតែ១បទទេ។

នាងថាទីផ្សារចម្រៀងរបស់នាងគឺផ្ដោតលើការផលិតបទញាក់មែនហើយកន្លងមកនាងជោគជ័យគឺបទញាក់ច្រើនជាងបទស្លូវ។ប៉ុន្ដែនាងថាក្នុងនាមជាតារាចម្រៀងអាជីពម្នាក់តែងតែចង់ច្រៀងឲ្យបានច្រើនទំរង់គ្រាន់តែនាងយល់ថាសម្រាប់បទស្លូវគឺគ្មានអ្នកណាអាចច្រៀងឈ្នះមាស សុខសោភា នោះទេ។

រ៉ាប៊ី បានវិលមករកការច្រៀងសម្ដែងលើឆាកតន្រ្ដីឡើងវិញក្រោយផ្អាកជាច្រើនខែដោយសារតែកូវីដ។យ៉ាងណាស្រីស្រស់មានការប្រុងប្រយ័ត្នជាប់ជានិច្ចដូចជាឡើងច្រៀងទាំងពាក់មាសក៍និងររបាំងការពារមុខផងដែរ។

តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តព្រៃវែងជិះរថយន្ដLexus Nx200t  និងរស់នៅផ្ទះវីឡាតម្លៃ១៥ម៉ឺនដុល្លាររូបនេះថាកូវីដនេះធ្វើឲ្យបាត់បង់ប្រាក់ចំណូលពីការច្រៀងសម្ដែងតាមខេត្តទាំងស្រុង២ឆ្នាំនេះ ប៉ុន្ដែមិនធ្វើឲ្យនាងជួបវិបត្តិសេដ្ឋកិច្ចនោះទេ ព្រោះរាល់ការទិញផ្ទះ,ឡាន និងដីធ្លីមួយចំនួននាងទិញបង់ផ្ដាច់ទាំងអស់មិនមានទម្លាប់ទិញបង់រំលស់ឡើយ។

ដោយឡែកទាង់ទងរឿងស្នេហាវិញរ៉ាប៊ី ថាក្រោយផ្ដាច់ស្នេហ៍ពីប្រុសក្មេងម្នាក់ពេលនេះនាងកំពុងតែរងារបេះដូងព្រោះអត់ទាន់រកបានប្រុសថ្មីស្អំបេះដូងទេ៕ ហុឹម វិចិត្រ

RELATED ARTICLES