Friday, April 19, 2024
Homeកីឡាអន្ដរជាតិវីរបុរសចាំទី Villarreal ធ្វើឲ្យបិសាចក្រហម Man Utd ស្រក់ទឹកភ្នែក

វីរបុរសចាំទី Villarreal ធ្វើឲ្យបិសាចក្រហម Man Utd ស្រក់ទឹកភ្នែក

បន្ទាប់ពីប្រយុទ្ធគ្នាលើសមរភូមិវាលស្មៅអស់រយៈពេល១២០នាទីមិនអាចរកអ្នកឈ្នះឃើញដោយទទួលបានលទ្ធផលត្រឹមតែស្មើ១-១ ទីបំផុតការប្រកួតឈានដល់ការកាត់ក្តីស៊ុតបាល់ប៉េណាល់ម្នាក់៥គ្រាប់។ ក្លឹបនាវាមុជទឹកព័ណ៌លឿងVillarreal បានយកឈ្នះ ម្ចាស់ជើងឯកយូរ៉ូប៉ាលីក២០១៧ បិសាចក្រហមMan Utd ដោយលទ្ធផល១១ទល់នឹង១០ បន្ទាប់ពីកីឡាករចាំទីDavid De Gea ស៊ុតប៉េណាល់មិនចូលទីនៅគ្រាប់ចុងក្រោយ។

នៅក្នុងដំណើការប្រកួតតង់ទី១ ក្លឹបទាំងពីរបានវាយបកគ្នាទៅវិញទៅមកជាមួយនឹងល្បឿនលឿនៗហើយទីបំផុតភាពចន្លោះប្រហោងខ្សែការពាររបស់Man Utd ដែលប្រឹងសម្រុកខ្លំាងពេកធ្វើអោយខ្សែប្រយុទ្ធឆ្នើមក្លឹបVillarreal កីឡាករ Gerard Moreno មានឱកាសស៊ុតបាល់បញ្ចូលទីបាន១គ្រាប់នាំមុខនៅនាទី២៩។ ការនាំមុខ១គ្រាប់នេះបានធ្វើអោយក្លឹបMan Utd  កាន់តែបង្កើនសម្ពាធកាន់តែខ្លាំងតែមិនគ្មានឱកាសតាមបានស្មើ ធ្វើអោយចប់ការប្រកួតតង់ទី១ ក្លឹប Villarreal នាំមុខ១-០។

ចូលមកដល់តង់ទី២ ក្លឹបMan Utd បានសម្រុកកាន់តែខ្លាំង ហើយជាលទ្ធផល នៅទីនាទី៥៥ កីឡាករខ្សែប្រយុទ្ធCavani ស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់តាមយកស្មើ ១-១។ ក្រោយពីតាមបានស្មើ ក្លឹបMan Utd នៅតែបន្ថែមសម្ពាធទៅលើVillarreal កាន់តែខ្លាំងតែមិនអាចរកគ្រាប់បាល់បញ្ចូលទីបានធ្វើអោយលទ្ធផលផ្លូវការ៩០នាទីបានត្រឹមតែស្មើ ១-១។

នៅក្នុងការប្រកួតបន្ថែមម៉ោង៣០នាទី ក្លឹបទាំងពីរនៅតែមិនអាចរកគ្រាប់បាល់ទម្លាយសំណាញ់ទីគ្នាបាន ដោយរក្សាលទ្ធផលស្មើ ១-១ ធ្វើអោយការប្រកួតឈានដល់ការកាត់សេចក្តីទាត់បាល់ប៉េណាល់ទីម្នាក់៥គ្រាប់។ នៅក្នុងការស៊ុតបាល់ប៉េណាល់ទីនេះ បានធ្វើឡើងយ៉ាងស្វិតស្វាញរហូតទៅដល់គ្រាប់ទី១១ ទើបVillarreal  អាចយកឈ្នះMan Utd បាន។

ជ័យជម្នះនេះបានធ្វើអោយក្លឹបVillarreal  បើកទំព័រប្រវត្តិសាស្ត្រថ្មីលើកពានរង្វាន់យូរ៉ូប៉ាលីកជាលើកដំបូង និងជាពានទី៤របស់អតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំArsenal លោកUnai Emery  និងជួយអោយលោកបំបែកកំណត់ត្រា​គ្រូបង្វឹក Giovanni Trapattoni ។

លោកធ្លាប់ដឹកនាំក្លឹប Sevilla ឈ្នះពានយូរ៉ូប៉ាលីកចំនួន៣លើករួចមកហើយ។Villarreal  ក្លាយជាក្លឹបទី១៣ ក្នុងចំណោមក្លឹបបាល់ទាត់ធំៗទាំង៥នៅតំបន់អឺរុប ដែលស៊ុតបាល់បាន១០០គ្រាប់គ្រប់ការប្រកួតក្នុងរដូវកាលនេះ៕

RELATED ARTICLES