Friday, April 19, 2024
Homeព័ត៌មានសិល្បៈស្រីស្អាតនែប ព្រំរិទ្ធិកា ក្លាយជាអ្នកដឹកនាំសម្ដែងរឿងខ្លី

ស្រីស្អាតនែប ព្រំរិទ្ធិកា ក្លាយជាអ្នកដឹកនាំសម្ដែងរឿងខ្លី

តាំងពីផ្ទុះកូវីដ-១៩ ស្រីស្អាតកូនកាត់ខ្មែរ-ថៃនាងនែប ព្រំរិទ្ធិកា បានផ្អាកអាជីពសម្ដែងមួយរយៈធំហើយទៅសម្ងំនៅស្រុកកំណើតរបស់នាងនៅខេត្តកំពតដើម្បីគេចផុតពីជំងឺដ៍កាចសាហាវនេះ។ យ៉ាងណាពេលនេះស្រីស្រស់បានវិលមកភ្នំពេញវិញហើយនិងចាប់ផ្ដើមទទួលការងារសិល្បៈឡើងវិញជាបណ្ដើរៗតែនាងថាមានផលិតកម្មមួយចំនួនបានហៅថតភាពយន្ដភាគតែនាងមិនទាន់អាចថតបានដោយចោលអស់ខ្ទង់៤រឿងមកហើយព្រោះតែការថតរឿងភាគត្រូវចំណាយពេលវេលាច្រើននៅតាមខេត្តហើយនាងអត់ទាន់មានពេលវេលាគ្រប់គ្រាន់ឡើយ។តែនាងរិទ្ធិកា ថាបើថតភាពយន្ដដុំសម្រាប់បញ្ចាំងតាមរោង ភាពយន្ដនោះនាងអាចថតសម្ដែងបានព្រោះប្រើពេលខ្លីៗហើយដូចជាកន្លងមកនាងបានថតស្ពតនិងរឿងអប់រំជាច្រើនផងដែរ។តារាតូចច្រឡឹងរូបនេះក៍បានឲ្យដឹងដែរថាអំឡុងពេលដែលផ្ទុះកូវីដនេះនាងបានពង្រឹងសម្ថភាពខ្លួនឯងបានមួយកម្រិតថែមទៀតផងដែរនោះគឺការក្លាយខ្លួនទៅជាអ្នកផលិតនិងដឹកនាំសម្ដែងរឿងខ្លីៗដោយផ្ទាល់តែម្ដង។

រិទ្ធិកា ថាទោះជានេះជាអាជីពថ្មីសម្រាប់រូបនាងមែនតែមិនជាពិបាកខ្លាំងនោះទេព្រោះកន្លងមកនាងបានថតរឿងអប់រំខ្លីៗជាច្រើន ហើយនៅពេលដែលនាងក្លាយជាអ្នកផលិតខ្លួន ឯងគឺនាងចង់ផ្ដោតទៅលើរឿងអប់រំស្នេហានិងសីលធ័មនៃការរស់នៅក្នុងសង្គមជាដើម។

តារាគូឲ្យក្នក់ក្នាញ់នាងនែប ព្រំរិទ្ធិកា បន្ថែមថាការផលិតរឿងខ្លីៗនោះ នាងបានមើលពីការ ដឹកនាំរបស់លោកផាន់ រ៉ុង ច្រើនទើបឈានមកធ្វើខ្លួនឯងបានហើយរាល់រឿងទាំងនោះ នឹងចេញនៅលើផេករបស់នាងដែលសម្រាប់តំណាក់កាលដំបូងគឺមិនទាន់មានSponsor នោះទេ ប៉ុន្ដែនៅពេលខាងមុខនឹងអាចមាន។ក្រៅពីវិវត្តន៍ខ្លួនពីតារាសម្ដែងទៅជា អ្នកផលិតនិងដឹកនាំរឿងខ្លីៗនោះនាងរិទ្ធិកា នៅមានបំណងធំ២ទៀតនោះគឺទី១៖ការធ្វើជាMCអាជីពនៅតាមប៉ុស្ដិ៍ទូរទស្សន៍ដូចតារាសម្ដែងដ៍ទៃទៀតដែរនិងទី២៖ឡើងច្រៀងតាមាកទូរទស្សន៍ជាតារាកិត្តិយស។រិទ្ធិកា បានឲ្យដឹងដែរថាសម្រាប់ការធ្វើពិធីការិនីនាងបានសាកល្បងធ្វើតាមបណ្ដារកម្មវិធីសម្ពោធផលិតផលមួយចំនួនដែរហើយសម្ថភាពនាងអាចទៅរួច៦០% តែមិនអាចធ្វើសាកល្បង តាមប៉ុស្ដិ៍ទូរទស្សន៍ទេ ។ដោយឡែកសម្រាប់ការឡើងច្រៀងជាតារាកិត្តិយសវិញនាង កំពុងតែហ្វិកហាត់សម្លេង បន្ទាប់ពីមានប៉ុស្ដិ៍ទូរទស្សន៍មួយចំនួនហៅច្រៀងតែនាងមិនទាន់ ហ៊ានឡើង។

នែប ព្រំរិទ្ធិកា បានលេចមុខតាមបណ្ដារស្ពតពាណិជ្ជកម្មនិងរឿងខ្លីៗជាច្រើន ទើបធ្វើឲ្យគេចាប់អារម្មណ៍តារាវ័យក្មេងរូបនេះកាន់តែខ្លាំងពិសេសគឺនាងថតសម្ដែងគូរឲ្យក្នក់ក្នាញ់ក្នុងMVបទចម្រៀងរបស់លោកខេមរៈ សិរីមន្ដ បទ”ពេលអូនមានលុយ អូនផ្ទុយគ្រប់ យ៉ាង”និងបទ”អយស្ទ័រ”រួមទាំងMVមួយចំនួនទៀតនៅGalaxy​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។តារាសាច់សខ្ចីវ័យទើប១៩ឆ្នាំ រូបនេះ ធ្លាប់ត្រូវបានគេដឹងថានាងជាស្រីស្នេហ៍របស់អ្នកចម្រៀងលោកផាន់ រ៉ុង ផងដែរព្រោះតែមុននេះអ្នកចម្រៀងរ៉េប រូបនេះបានប្រកាសច្បាស់ៗនៅប៉ុស្ដិ៍Mytvថារិទ្ធិកា ជាសង្សាររបស់លោក។ប៉ុន្ដែស្រីស្រស់តូចតន់រិទ្ធិកា បែជាថាផាន់រ៉ុង ច្រឡំស្នេហ៍ព្រោះតែនាងចាត់ទុកលោកត្រឹមជាមិត្តរួមអាជីពទៅវិញទើបធ្វើឲ្យថៅកែហាងសាច់អាំងរូបនោះដាច់ផ្ញារ៕

RELATED ARTICLES