Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិហេតុអ្វីបានជាអាមេរិក មិនប្រើអាវុធ នុយក្លេអ៊ែរ ប្រឆាំងចិន ក្នុងឆ្នាំ១៩៥៨?

ហេតុអ្វីបានជាអាមេរិក មិនប្រើអាវុធ នុយក្លេអ៊ែរ ប្រឆាំងចិន ក្នុងឆ្នាំ១៩៥៨?

យោងតាមប្រភពព័ត៌មានស៊ីអិនអិន ដែល ដកស្រង់ពីឯកសារបែកធ្លាយចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យ ដឹងថា សហរដ្ឋអាមេរិក បានសម្រេចចិត្តមិន ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងប្រទេស ចិន នៅក្នុងអំឡុងពេលវិបត្តិកោះតៃវ៉ាន់ ក្នុង ឆ្នាំ១៩៥៨។

យោងតាមឯការបែកធ្លាយនោះ បាន បង្ហាញថា ទីក្រុងវ៉ាស៊ីនតោន មានចេតនាប្រើ ប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសចិន ដែលឈ្លានពានកោះតៃវ៉ាន់ តែផ្ទុយទៅវិញ ចុង ក្រោយអាមេរិកសម្រេចចិត្តមិនជ្រើសរើសយក វិធីនេះ។

បន្ទាប់ពីគណបក្សកុម្មុយនិស្តចិន ចូលកាន់ អំណាច ឆ្នាំ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិល ដ៏ឃោរឃៅ រដ្ឋាភិបាលជាតិនិយម បាននិរទេស ខ្លួនទៅកោះតៃវ៉ាន់។ ទីក្រុងប៉េកាំង នៅតែចាត់ ទុកថា កោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន ហើយ ការប៉ះទង្គចគ្នាបានកើតមានជាហូរហែ។

សង្គ្រាមអាមេរិក និងចិន ក៏បានចាប់ ផ្តើមក្នុងអំឡុងវិបត្តិកោះតៃវ៉ាន់ ឆ្នាំ១៩៥៨។ កងទ័ពសាធារណរដ្ឋប្រជាមានិតចិន បានបាញ់ កាំភ្លើងធំដាក់កោះតៃវ៉ាន់ ហើយសហរដ្ឋអា- មេរិក មានការព្រួយបារម្ភ ការបាញ់ផ្លោងនេះ អាចក្លាយទៅជាការឈ្លានពានពេញលេញរបស់ ចិន។

យោងតាមឯកសារបែកធ្លាយនេះ មន្ត្រី ការពារជាតិ និងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភបាត់បង់កោះតៃវ៉ាន់ ដែលនាំឱ្យកុម្មុយនិស្តចិន គ្រប់គ្រងទាំងស្រុង។ បើទោះជាពេលនោះចិនមិនទាន់បានអភិវឌ្ឍន៍ សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនផ្ទាល់ តែការសង សឹកវាអាចមកពីអតីតសហភាពសូវៀត ហើយ វាអាចបង្កឱ្យមានជម្លោះពិភពលោកកាន់តែធំ។

របាយការណ៍ដដែលនោះ បានឱ្យដឹងទៀត ថា វាមិនច្បាស់ទេថា ការសងសឹកនុយក្លេអ៊ែរ អាចមានប្រភពមកពីណានោះ។

ដោយពិចារណាលើហេតុផលផ្សេងៗ ក្លាច កើតមានជម្លោះពិភពលោក សហរដ្ឋអាមេរិក សម្រេចមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមកលើ ប្រទេសចិន ហើយងាកមករកការប្រើប្រាស់ អាវុធធម្មតាវិញ។

បទឈប់បាញ់គ្នារវាងចិន និងកោះតៃវ៉ាន់ បានកើតឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៩៨ បើទោះជាចាប់ពីពេលនោះមកនៅមានភាព តានតឹងជាមួយគ្នាក៏ដោយ។ កាលពីខែមករា ឆ្នាំ ២០១៩ ប្រធានាធិបតីស៊ី ជិនពីង បានព្រមាន កោះតៃវ៉ាន់ថា នឹងប្រើគ្រប់មធ្យោបាយ ដើម្បី គ្រប់គ្រងមិនឱ្យកោះនេះទាមទារឯករាជ្យ”

RELATED ARTICLES