Friday, April 19, 2024
Homeនយោបាយអ្នកនយោបាយខ្មែរ អ្នកវិភាគថា គួរធ្វើ លេខបូកនិងគុណ ទើបមានអនាគតល្អ

អ្នកនយោបាយខ្មែរ អ្នកវិភាគថា គួរធ្វើ លេខបូកនិងគុណ ទើបមានអនាគតល្អ

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា អ្នកនយោបាយខ្មែរ គួរធ្វើលេខបូក និងគុណ ទើបមានអនាគតល្អ ព្រោះនយោបាយបែប លេខបូក និងលេខគុណ គឺជានយោបាយបន្ថែម គ្នា ធ្វើនយោបាយបំពេញគ្នា ជាជាងការធ្វើ នយោបាយបំបែក ការធ្វើនយោបាយបំផ្លាញ គ្នា ដែលនៅពេលនោះ ទាំងអ្នកនយោបាយ ទាំងគណបក្សនយោបាយ និងប្រទេសជាតិ នឹងមានការរីកចម្រើន។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យា-ស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគ បានសរសេរនៅក្នុងគណនី និងទំព័របណ្តាញ សង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២១ ថា “អ្នកនយោបាយខ្មែរ ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ គួរតែធ្វើ នយោបាយបែបលេខបូក និងលេខគុណ ទើប មានអនាគត”។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើ នេះ លោកបណ្ឌិត ប៉ា ច័ន្ទរឿន បានបញ្ជាក់ ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២១ ថា ការធ្វើនយោបាយ មិនអាចធ្វើម្នាក់ ឯង ឬធ្វើតែមួយក្រុមតូចបានទេ ហើយក៏មិន អាចធ្វើតែមួយបក្សដែរ នៅក្នុងសង្គមប្រជា-ធិបតេយ្យ គឺទាមទារឱ្យមានការចូលរួម ទោះ បីជាការចូលរួមនោះ មានភាពរម៉ាំងរម៉ោក ប៉ះពាល់គ្នាតិចតួចក្តី ជារឿងធម្មតានៅក្នុង លំអានប្រជាធិបតេយ្យ។ ប៉ុន្តែអ្វីដែលសំខាន់ គឺអ្នកនយោបាយ ត្រូវចេះអត់ឱន អធ្យាស្រ័យ គ្នា ចេះទទួលស្គាល់នូវគំនិតខុសគ្នា ការមើល ឃើញមធ្យោបាយដោះស្រាយផ្សេងគ្នា ហើយ កុំចាត់ទុកបុគ្គលនោះគឺជាសត្រូវ។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន បានមាន ប្រសាសន៍ថា “បាទ! នៅក្នុងន័យនេះ គឺយើង ឃើញថា រឿងនយោបាយ វាជារឿងកិច្ចការងារ រួម ហើយការពិត គឺនយោបាយ មានគ្នាកាន់ តែច្រើន កាន់តែមានឥទ្ធិពល សំដៅទៅលើការ ចូលរួម ហើយទាំងអ្នកនយោបាយ ទាំងការ ដឹកនាំនយោបាយ បើសិនជាយើងអាចធ្វើនយោ-បាយបែបវិជ្ជមាន ដែលខ្ញុំហៅថា ជានយោ-បាយបែបលេខបូក និងលេខគុណនោះ មាន ន័យថា នយោបាយបន្ថែមគ្នា ធ្វើនយោបាយ បំពេញគ្នា ជាជាងការធ្វើនយោបាយបំបែកការ ធ្វើនយោបាយបំផ្លាញគ្នា នៅពេលនោះ គឺទាំង អ្នកនយោបាយ ទាំងគណបក្សនយោបាយ និងប្រទេសជាតិយើង នឹងមានការរីកចម្រើន ដែលរឿងការធ្វើនយោបាយបែប លំអានលេខ បូក និងលេខគុណ គឺជាអ្វីដែលអ្នកនយោបាយ នៅក្នុងសង្គមប្រជាធិបតេយ្យ គេធ្វើ គឺគេ ប្រកួតប្រជែងគំនិត គឺគេប្រកួតប្រជែងផ្នែក គោលនយោបាយនៅក្នុងការដោះស្រាយ ហើយ អ្នកណាអាចបន្ថែម អ្នកណាធ្វើបានប្រសើរជាង អ្នកនោះនឹងទទួលបាននូវការគាំទ្រ និងទទួល បានប្រជាប្រិយភាព រួមទាំងជោគជ័យនៅក្នុង ការបោះឆ្នោតនីមួយៗ ហើយនយោបាយលេខ បូកសម្រាប់ខ្មែរយើងនេះ មិនសូវមានទេ មាន ច្រើនតែធ្វើនយោបាយដើម្បីបំបែក ធ្វើនយោ- បាយដើម្បីកម្ទេចគ្នា ដែលអាការបំបែក ការ កម្ទេចគ្នានេះ ឬក៏ការចាត់ទុកគ្នាជាសត្រូវនេះ វាក៏ជាជំងឺមួយធ្ងន់ធ្ងរដែរ នៅក្នុងនយោបាយ យើង គឺយើងតែងតែឃើញជារឿយៗ ជាពិសេស គឺមុនពេលបោះឆ្នោតហ្នឹង តែងតែមានការ បំបែកខ្លួន ឬក៏ការធ្វើទុក្ខបុកម្នេញទៅលើអ្នក នយោបាយនៅក្នុងគណបក្សផ្សេង ប៉ុន្តែរឿង ព្រឹត្តិការណ៍នៅចុងឆ្នាំ២០១៧ ដែលក្រោយ ការបោះឆ្នោត និងមុនការបោះឆ្នោតសកល ហ្នឹង ក៏មានព្រឹត្តិការណ៍ការរំលាយគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាង គេនៅក្នុងស្រុកខ្មែរ ក៏ជាព្រឹត្តិការណ៍នយោ-បាយដ៏គួរឱ្យចាប់អារម្មណ៍ដែរ ហើយយើងធ្វើ នយោបាយបំបែកគ្នា យើងធ្វើនយោបាយកម្ទេច គ្នា ហើយសង្គមយើងកាលណាកម្ទេចគ្នា ឈ្លោះ ទាស់ទែងគ្នា បែកអូរហូរស្ទឹងហើយ លែងតម្កល់ គោលការណ៍នយោបាយជាធំ ហើយប្រទេស ជាតិ វាពិបាកនឹងរីកចម្រើនលូតលាស់ សុខសន្តិភាពពិតប្រាកដ។ នយោបាយស្រុកខ្មែរ យើង យើងឃើញតែអ្នកនយោបាយ ដើរតាម លំអាននៃនយោបាយក្តារអុក អាវប្បធម៌នយោ- បាយក្តារអុក គឺអុកទៅអុកមក អុកទាល់តែ ខ្ទេច អ្នកលេងនៅក្នុងល្បែងអុកហ្នឹង ហើយ ពេលខ្លះហ្នឹង អុករហូតដល់បែកក្តារអុកទៀត សំដៅទៅលើវាអុកទៅបែកខ្ទេចខ្ទីសង្គមហ្នឹង ដូចសម័យប៉ុល ពត អ៊ីចឹង ហើយសង្គមប្រជា- ធិបតេយ្យ គេឱ្យតម្លៃ ហើយគេច្រើនតែប្រៀប ធៀបរបៀបធ្វើនយោបាយ ទៅនឹងកីឡាបាល់ ទាត់ ជាជាងល្បែងអុក។

នយោបាយបែបកីឡា បាល់ទាត់ យើងឃើញថា កីឡាករនីមួយៗ ហ្នឹង គឺតែងធ្វើកិច្ចការងារជាក្រុម ហើយអ្នក នៅក្នុងក្រុមប៉ូលបាល់ទាត់នីមួយហ្នឹង គឺគេមាន វិន័យថា គេមានគោលការណ៍របស់គេច្បាស់ លាស់ ហើយគេដឹងថា អ្នកណាធ្វើអី ហើយ កីឡាករនីមួយៗហ្នឹង គេធ្វើបំពេញគ្នាទៅវិញ ទៅមក ដើម្បីរកគ្រាប់ ដើម្បីស៊ុតបញ្ចូល ទីទៅតារាម្ខាងទៀត ហើយនៅក្នុងការប្រកួត បែបប្រជាធិបតេយ្យ ឬក៏នយោបាយបែបបាល់ នេះ គឺការធ្វើនយោបាយ គេមានបែបមានបទ គេទាត់បាល់ គេអត់ទាល់កីឡាករទេ មានន័យ ថា គេជជែកគ្នាតែពីរឿងគំនិត គោលនយោ-បាយ ប៉ុន្តែគេមិនវាយប្រហារបុគ្គល ដូចការ ទាត់កីឡាករនៅក្នុងកីឡាបាល់ទាត់ទេ ហើយ បន្ថែមពីនេះ គឺគេមានបែបបទ គេមានមេអាប៊ីត គេមានអ្នកមើលការខុសត្រូវ អ្នកណារំលោភ បំពានគោលការណ៍ នៅក្នុងការលេងហ្នឹង។ អាហ្នឹងដូចប្រៀបធៀបមកខ្មែរយើងហ្នឹង គេ ប្រៀបធៀបទៅនឹង គ.ជ.ប ឬក៏អង្គប្រព័ន្ធ តុលាការ ក្នុងការផ្តល់យុត្តិធម៌ដល់អ្នកណា ធ្វើល្អ អ្នកណាធ្វើមិនត្រឹមត្រូវ ហើយសង្គម យើងៗខ្វះអាហ្នឹង យើងខ្វះរបៀបរបបនៃការ ធ្វើនយោបាយបែបជាកីឡាករ ខ្ញុំច្រើននិយាយ លេងថា ស្រុកខ្មែរយើងសម្បូរតែអ្នកនយោ-បាយជាកីឡាកាស មិនសូវសម្បូរអ្នកនយោ-បាយបែបជាកីឡាករបាល់ទាត់ទេ។ ជាការពិត កីឡាកាស ហើយកីឡាករបាល់ទាល់ ក៏មាន កីឡាករខូចដែរ ក៏ប៉ុន្តែបើយើងនិយាយពីកម្រិត ខូច និងអសីលធម៌ ឬក៏ខ្វះសុចរិតភាពនៅក្នុង កីឡាកាសនោះ មានច្រើនជាងកីឡាករបាល់ទាត់”។

លោក ប៉ា ច័ន្ទរឿន បន្តថា “បើសិនជា យើងអាចរួមគ្នា ជាពិសេសទាំងអ្នកដែលតាំង ខ្លួន ឬចាត់ទុកខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែ សម្រាប់ខ្ញុំៗមើលឃើញអ្នកនយោបាយ ទាំង នៅក្នុងគណបក្សកាន់អំណាច ទាំងនៅក្នុង គណបក្សជំទាស់ សុទ្ធតែជាអ្នកប្រជាធិបតេយ្យ គ្រាន់តែថា កម្រិតនៃប្រជាធិបតេយ្យរបស់ អ្នកនយោបាយ នៅក្នុងគណបក្សនីមួយៗហ្នឹង វាផ្សេងគ្នា ពីព្រោះខ្ញុំហ៊ានអះអាងអ៊ីចឹង ដោយ- សារតែនៅក្នុងស្រុកយើងនេះ រដ្ឋធម្មនុញ្ញរបស់ យើងចែងហើយ ថាសង្គមរបស់យើងហ្នឹង ដើរតាមរបបប្រជាធិបតេយ្យសេរី។ ប្រជា-ធិបតេយ្យ មានសេរី និងមានប្រជាធិបតេយ្យ បែបកុម្មុយនីស្ត សូម្បីតែសម័យខ្មែរក្រហម និងកូរ៉េខាងជើង រាល់ថ្ងៃនេះ ក៏ប្រើប្រជាធិប- តេយ្យដែរ ក្នុងរបបកុម្មុយនីស្ត ប៉ុន្តែប្រជាធិប- តេយ្យនៅស្រុកយើងនេះ គឺយើងប្រកាន់របប ប្រជាធិបតេយ្យសេរី ហើយវាទាល់តែយើងធ្វើ កិច្ចការងារបំពេញគ្នា ធ្វើកិច្ចការងារជួយគ្នា ធ្វើកិច្ចការប្រឡងប្រណាំងគ្នាផ្នែកគំនិត ផ្នែក គោលនយោបាយ ហើយមិនវាយប្រហារគ្នា ជាបុគ្គល មិនចាត់ទុកគ្នាជាសត្រូវ រហូតដល់ គាបសង្កត់ ឬប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បី ឱ្យដៃគូម្ខាងទៀតរត់ចូលព្រៃ ពីមុនមក យើង ឃើញហើយ ក្នុងប្រវត្តិសាស្ត្ររបស់យើង ហើយ សម័យនេះ វាអត់មានព្រៃរត់ មានតែរត់ទៅ ក្រៅប្រទេស ទៅប្រទេសទី២ ឬអាចទៅដល់ ប្រទេសទី៣ អីអ៊ីចឹងទៅ ឈានទៅដល់ការ តតាំងគ្នាពីចម្ងាយ ដែលជារូបភាពមួយយើង មិនចង់ឃើញទេ។ ប៉ុន្តែវប្បធម៌ សង្វៀននយោ- បាយ ហើយការធ្វើនយោបាយនៅក្នុងសតវត្សរ៍ ទី២១ នេះ ការធ្វើនយោបាយបែបសងសឹកគ្នា ឃើញថា លំអាននៃ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” ហ្នឹង វាហួសសម័យ ហើយ ហើយខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរយើង ជាពិសេសយុវជនដែលបានរៀនសូត្រចេះដឹង និងមើលឃើញ ឮច្រើន តាមរយៈបណ្តាញ ផ្សព្វផ្សាយសព្វថ្ងៃនេះ នឹងមានទុនខ្លះនៅក្នុង ការវិនិច្ឆ័យថា តើអ្នកណាជាអ្នកនយោបាយ បែបប្រជាធិបតេយ្យពិតប្រាកដ? អ្នកណាគ្រាន់ តែជាអ្នកនយោបាយតាំងខ្លួនជាអ្នកប្រជាធិប- តេយ្យ ហើយពួកគាត់នឹងអាចសម្រេចចិត្តបាន ត្រឹមត្រូវមួយកម្រិតថែមទៀត តាមរយៈការ យល់ដឹងនៅក្នុងការជ្រើសរើសតំណាងរបស់ខ្លួន នៅក្នុងការបោះឆ្នោត នាពេលខាងមុខ”។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន បន្តទៀតថា “ការធ្វើនយោបាយបែបលេខបូក និងលេខគុណ គឺជាការធ្វើនយោបាយដែលទី១ បំពេញគ្នាទៅ វិញទៅមក ទី២ មិនកម្ទេចគ្នា មិនសងសឹកគ្នា ហើយទី៣ ជួយគ្នា ហើយជាពិសេសជួយជាតិ យើង នៅក្នុងស្ថានភាពលំបាកលំបិន។ តាមពិត មិនមែនតែអ្នកនយោបាយបស្ចិមប្រទេសទេ តែយើងឃើញអ្នកនយោបាយនៅក្បែរយើង ហ្នឹង សូម្បីតែនៅស្រុកថៃ កាលណាប្រទេស យើងជួបចម្បាំងរាំងជល់ មានគ្រោះទឹកជំនន់អី ហ្នឹង ទាំងអ្នកនយោបាយ ទាំងបក្សកាន់អំណាច ទាំងបក្សប្រឆាំងហ្នឹង គេមកប្រជុំ អង្គុយជុំគ្នា គេរកអ្នកជំនាញ គេស្តាប់អ្នកបច្ចេកទេស ជជែក ផ្តល់យោបល់ លើកឡើងពីដំណោះស្រាយ ហើយ គេសម្រេចចិត្តរួមគ្នា ដើម្បីដោះស្រាយបញ្ហា ចំពោះមុខរបស់ជាតិ។ អាហ្នឹងយើងនិយាយពី គំនិតជាតិ ហើយសម្រាប់ក្រុមសម្រាប់គណបក្ស គឺបើសិនជាអ្នកនយោបាយយើង ចេះធ្វើការ ជាក្រុម នៅពេលនោះ កម្លាំងនយោបាយ សន្ទុះនយោបាយ សកម្មភាពនយោបាយហ្នឹង នឹងខ្លាំងក្លាជាងមុន។ ឧទាហរណ៍ យើងឃើញ ថា ការរួមគ្នារវាងគណបក្សសិទ្ធិមនុស្ស និង គណបក្សសម រង្ស៊ី ទាំងពីរនេះ បានរួមគ្នាទៅ ជាគណបក្សសង្គ្រោះជាតិ កាលពីបោះឆ្នោត ឆ្នាំ២០១៣ ហ្នឹង ឃើញថា ធ្វើឱ្យសន្ទុះនៃការ គាំទ្រគណបក្សជំទាស់ នៅស្រុកខ្មែរហ្នឹង មាន កំណើនខ្ពស់គួរឱ្យចាប់អារម្មណ៍ រហូតដល់ទៅ ៥៥កៅអី ហើយការរួបរួមគ្នារវាងអ្នកនយោ- បាយខ្មែរ បើសិនជាយើងក្រឡេកមើលពីការ ធ្វើកិច្ចការងារនយោបាយបែបលេខបូក និង លេខគុណ នៅថ្នាក់ជាតិ យើងឃើញថា ការ ស្រុះស្រួលគ្នារវាងអ្នកនយោបាយខ្មែរយើង តាំងពីឆ្នាំ១៩៩៣ ទោះបីជាវាមានអរិភាពខ្លះ ភាពរង្គោះរង្គើ ឬក៏ភាពរម៉ាំងរមោកខ្លះនៅ ក្នុងនយោបាយ អាហ្នឹងជារឿងធម្មតាទេ នៅ ក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែនៅពេលដែល សភា យើងអាចអង្គុយជជែកគ្នាបាន ពិភាក្សា គ្នា ការសម្រេចចិត្តអីមានការឱ្យយោបល់ មាន ប្រព័ន្ធត្រួតពិនិត្យ និងការធ្វើឱ្យមានតុល្យភាព ហ្នឹង គឺយើងឃើញសង្គមយើងមានការរីកដុះ-ដាល សេដ្ឋកិច្ចនៅស្រុកខ្មែរយើង ៦-៧5 GDP ប្រចាំឆ្នាំ ហើយសមិទ្ធផលដែលយើងឃើញ ទាំងហេដ្ឋារចនាសម្ព័ន្ធ អគារ ហើយជីវភាព ប្រជាជន មានភាពលូតលាស់ មានជីវភាពរាង ធូរធារជាងមុនហ្នឹង ក៏ដោយសារតែអ្នកនយោ-បាយខ្មែរយើងហ្នឹង អាចធ្វើការបំពេញគ្នាបាន ហើយនៅពេលដែលយើង ធ្វើការបំពេញគ្នា អ៊ីចឹងទៅ អានយោបាយការបរទេសយើង ក៏ល្អ ទទួលបាននូវការអនុគ្រោះពន្ធពីមហា-អំណាច ពីមហាសេដ្ឋកិច្ចធំៗ ដែលយើងមាន ឱកាសក្នុងការយកទំនិញ យើងទៅលក់នៅ ទីផ្សារបរទេស។ បរទេសមួយចំនួន ក៏មកវិនិ- យោគនៅស្រុកខ្មែរ បង្កើតការងារច្រើនដល់ ប្រជាពលរដ្ឋយើង ជាពិសេសគឺក្នុងវិស័យកាត់- ដេរ ដោយជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅស្រុកស្រែចម្ការហ្នឹងបានមួយផ្នែកធំ”។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន បន្ថែមថា “ជាការពិត ការធ្វើនយោបាយ វាមិនអាចធ្វើ ម្នាក់ឯង ឬក៏ធ្វើតែមួយក្រុមតូចបានទេ ហើយ ក៏មិនអាចធ្វើតែមួយបក្សដែរ នៅក្នុងសង្គម ប្រជាធិបតេយ្យ គឺទាមទារឱ្យមានការចូលរួម ទោះបីជាការចូលរួមនោះ វាមានភាពរម៉ាំង-រម៉ោក ប៉ះពាល់គ្នាតិចតួចក្តី អាហ្នឹងវាជារឿង ធម្មតា នៅក្នុងលំអានប្រជាធិបតេយ្យ ដូចពាក្យ ខ្មែរយើងថា ចាននៅក្នុងរាវ វាតែងតែរណ្តំ ប៉ុន្តែអ្វីដែលសំខាន់ គឺអ្នកនយោបាយដែលចេះ អត់ឱន ចេះអធ្យាស្រ័យគ្នា ចេះទទួលស្គាល់ នូវគំនិតខុសគ្នា ការមើលឃើញ ទស្សនៈ ឬក៏ មធ្យោបាយដោះស្រាយផ្សេងគ្នា ហើយកុំចាត់ ទុកគំនិតខុសគ្នា ការយល់ឃើញខុសគ្នា ទស្សនៈ ខុសគ្នាហ្នឹង គឺជាសត្រូវ ហើយទៅចាត់ទុក បុគ្គលនោះ គឺជាសត្រូវ អាហ្នឹងមិនមែនជារឿង ត្រឹមត្រូវទេ។ នៅពេលដែលខ្មែរយើងអាច ធ្វើនយោបាយបែបលេខបូក លេខគុណបាន ដែលធ្វើឱ្យកម្លាំងជាតិយើងហ្នឹង វាខ្លាំងជាងមុន វាធំជាងមុន ហើយយើងអាចប្រឈមមុខជា មួយនឹងបញ្ហា និងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាព សម្រាប់ជាតិយើងហ្នឹង កាន់តែល្អជាងមុន ជាពិសេសគឺកសាងឯកភាព ជាតិ សាមគ្គីជាតិយើងរឹងមាំ ដែលឱ្យខ្មែរយើង ហ្នឹងមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់នៅ ក្នុងការប្រឈមមុខ ចំពោំមុះខបញ្ហានៅក្នុង ប្រទេស បញ្ហាដទៃទៀតនៅក្នុងឆាកអន្តរ-ជាតិនោះ””៕ កុលបុត្រ

RELATED ARTICLES