Thursday, April 25, 2024
Homeកីឡាអន្ដរជាតិLuiz Suarez នឹងបន្តស្នាក់នៅជាមួយ At Madrid

Luiz Suarez នឹងបន្តស្នាក់នៅជាមួយ At Madrid

យោងតាមប្រភពព័ត៌មានរ៉យទ័រ ចេញ ផ្សាយកាលពីថៃ់ចន្ទ ទី២៤ ខែឧសភា ២០២១ បានឱ្យដឹងថា ខ្សែប្រយុទ្ធ Luiz Suarez បាន បញ្ជាក់ថា គាត់នឹងបន្តស្នាក់នៅជាមួយក្លឹប ជើងឯកអេស្ប៉ាញព្រីមេរ៉ាលីហ្គា At Madrid មួយរដូវកាលទៀត។

ខ្សែប្រយុទ្ធរូបនេះ ដែលបានជួយឱ្យក្លឹប ៅt Madrid ស្គាល់ពានព្រីមេរ៉ាលីហ្គាលើកដំបូង ក្នុងរយៈបេល៧ឆ្នាំចុងក្រោយ។ កីឡាករវ័យ ៣៤ឆ្នាំ ដែលទទួលបានកុងត្រា២ឆ្នាំជាមួយក្លឹប At Madrid ក្រោយផ្ទេរមកពី ពារចលៀនា កាលពីខែកញ្ញា។

ខ្សែប្រយុទ្ធ Luiz Suarez ក្លាយជាកីឡាករ រកគ្រាប់បាល់បញ្ចូលទីលំដាប់កំពូលរបស់ At Madrid ជាមួយនឹងគ្រាប់បាល់ទាត់២១គ្រាប់ ឈរលំដាប់លេខ៣ ក្នុងតារាងរួម បន្ទាប់ពីខ្សែ ប្រយុទ្ធ Lionel Messi (៣០គ្រាប់) ខ្សែ ប្រយុទ្ធ Karim Benzema (២៣គ្រាប់) ខ្សែ ប្រយុទ្ធ Gerrard Moreno (២៣គ្រាប់)

ក្រោយបញ្ចប់ការប្រកួតកាលពីថ្ងៃសៅរ៍ Luiz Suarez បានប្រាប់បណ្តាញសារព័ត៌មាន អេស្ប៉ាញថា ក្លឹប At Madrid បានស្វាគមន៍ ខ្ញុំតាំងពីនាទីដំបូង ហើយក្លឹបនេះយកចិត្តទុក ដាក់ជាមួយខ្ញុំ ដូច្នេះខ្ញុំប្រាំកដណាស់ថា ខ្ញុំនឹងបន្ត ស្នាក់នៅទីនេះ។

តាមពិតទៅ កីឡាករសញ្ជាតិអ៊ុយរូហ្គាយ ត្រូវចាកចេញពីក្លឹប At Madrid នៅរដូវក្តៅ ខាងមុខនេះ ប៉ុន្តែការរកបានពានឱ្យក្លឹបជាលើក ដំបូងក្នុងរយៈពេល៧ឆ្នាំចុងក្រោយ អាចជា ការបើកផ្លូវឱ្យបន្តកុងត្រាថ្មី៕

RELATED ARTICLES