Friday, March 29, 2024
Homeព័ត៌មានជាតិកូនស្រីឈឺប្រដាប់ភេទ ម៉ែសើយសំពត់ មើល ធ្លាយតា៧៤ ចាប់រំលោភ ផ្អើលដល់ ប៉ូលិស

កូនស្រីឈឺប្រដាប់ភេទ ម៉ែសើយសំពត់ មើល ធ្លាយតា៧៤ ចាប់រំលោភ ផ្អើលដល់ ប៉ូលិស

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ អាយុ៧៤ឆ្នាំទៅហើយ នៅឡើយមិនទៅចូល វត្តវ៉ា រកធម៌អាថ៌អីនឹងគេសោះ បែរជាតណ្ហា កម្រើកខ្លាំង បានធ្វើសកម្មភាព លួងលោមក្មេងស្រី តូចម្នាក់ ចូលទៅក្នុងព្រៃ រួចចាប់រំលោភសេព សន្ថវៈរហូតបានសម្រេច លុះក្មេងស្រីរងគ្រោះ មកផ្ទះវិញ ត្អូញប្រាប់ម្តាយថា ឈឺប្រដាប់ភេទ ម្តាយសើយសំពត់មើល ឃើញប្រដាប់ភេទ កូនស្រីមានរបួស ឈ្លេចសួរ ក៏ធ្លាយរឿងកូនស្រី ត្រូវបានតាចាស់ចាប់រំលោភ ក៏ដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ច ចាប់ឃាត់ខ្លួនជនសង្ស័យ នាំយក មកចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើត ឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគម្ពោតព្រៃ ខាងក្រោយផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិ ត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែល ចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួននោះ មានឈ្មោះឆេង ផុន អាយុ៧៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ចំណែកក្មេងស្រី រងគ្រោះ មានវ័យ៦ឆ្នាំ រស់នៅក្នុងបន្ទុកឪពុក ម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ ជាមួយគ្នា។

សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើត ហេតុ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ស្ត្រីជាម្តាយ បានបាត់កូនស្រី មិនឃើញនៅផ្ទះ ក៏បានដើររកកូន នៅតាមផ្ទះអ្នកជិតខាង តែ មិនឃើញសោះ។ រហូតដល់វេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃដដែល ទើបឃើញកូន ដើរចេញពីគុម្ពោតព្រៃ ខាងក្រោយផ្ទះមក ពេលនោះ ក៏ឃើញជនសង្ស័យខាងលើ បានដើរ ចេញមកតាមក្រោយដែរ តែមិនបានចាប់-អារម្មណ៍អ្វីនោះឡើយ។

សមត្ថកិច្ច បានបញ្ជាក់ថា ខណៈនោះ ដោយសារស្ត្រីជាម្តាយ ឃើញកូនស្រីមានសភាព ប្រឡាក់ដីពេញខ្លួន ក៏នាំកូនទៅងូតទឹក លុះ ពេលកំពុងងូតទឹក កូនស្រីបានត្អូញប្រាប់ម្តាយ ថា ឈឺប្រដាប់ភេទណាស់ ទើបម្តាយបានសើយ សំពត់ពិនិត្យមើល មិនអស់ចិត្ត ក៏បានហៅស្ត្រី អ្នកជិតខាងម្នាក់ មកជួយពិនិត្យប្រដាប់ភេទ របស់កូនស្រី ទើបដឹងថា កូនស្រី ត្រូវគេចាប់ រំលោភ ក៏ប្រញាប់នាំកូនស្រី ទៅមន្ទីរពេទ្យ បង្អែកស្រុកអង្គស្នួល ដើម្បីពិនិត្យ។

បន្ទាប់មក ស្ត្រីជាម្តាយបានឈ្លេចសួរ កូនស្រីថា អ្នកណាធ្វើអីកូន? ទើបកូនស្រីប្រាប់ ថា ត្រូវបានជនសង្ស័យ ឈ្មោះឆេង ផុន ចាប់ រំលោភនៅក្នុងព្រៃខាងក្រោយផ្ទះ ក៏ប្រញាប់ នាំកូនស្រីដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយពីទទួលពាក្យបណ្តឹង របស់ជន-រងគ្រោះ កម្លាំងសមត្ថកិច្ច បានចុះទៅពិនិត្យ កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ មកសាកសួរ។

ប្រភពដដែល បន្តថា នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យឈ្មោះឆេង ផុន បាន ឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដូច ដែលក្មេងស្រីរងគ្រោះចោទប្រកាន់មែន ដោយ មុនពេលកើតហេតុ ខ្លួនឃើញក្មេងស្រីរងគ្រោះ ដើរលេងតែម្នាក់ឯង ក៏លួងលោមនាំនាងទៅ គុម្ពោតព្រៃ ខាងក្រោយផ្ទះ រួចធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេចតែ ម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី”៕

RELATED ARTICLES