Thursday, April 25, 2024
Homeព័ត៌មានជាតិក្មេងស្រីឪចាប់រំលោភ ស្នងការ ឧបត្ថម្ភ ២លាន

ក្មេងស្រីឪចាប់រំលោភ ស្នងការ ឧបត្ថម្ភ ២លាន

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីវ័យ៨ឆ្នាំម្នាក់ ដែលត្រូវបានឪពុកបង្កើតល្មោភកាម ចាប់រំលោភ បានសម្រេច បណ្តាលឱ្យរងរបួសយ៉ាងដំណំ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់- ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានទទួលថវិកាចំនួន២លានរៀល និងភេសជ្ជៈ មួយចំនួន ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលត្រូវបាន លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង យកទៅប្រគល់ជូន កុមារីរងគ្រោះដោយផ្ទាល់ ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាក របស់ក្មេងស្រីរងគ្រោះ ដែលកំពុងតែសម្រាក ព្យាបាលនៅមន្ទីរពេទ្យ លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានជួយឧបត្ថម្ភ ដល់កុមារីរងគ្រោះ នូវទឹកប្រាក់ចំនួន២លានរៀល រួមទាំងទឹក ដោះគោ ស្កសរ ទឹកសេរ៉ូ និងទឹកក្រូច ចំនួន ៣កេសផងដែរ។

ជាមួយនឹងនេះ លោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្ត ក៏បានជួយឧបត្ថម្ភនូវទឹកក្រូច ចំនួន១០កេស ជូនដល់ក្រុមគ្រូពេទ្យ នៅក្នុង អគារសម្ភព ដែលបានយកចិត្តទុកដាក់ ក្នុង ការព្យាបាលកុមារីរងគ្រោះ រហូតបានជាសះ-ស្បើយ។

ក្នុងឱកាសនោះ លោកវិជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏បាន ថ្លែងអំណរគុណដល់លោកស្នងការ ស្នងការរង ដែលបាននាំយកអំណោយជាភេសជ្ជៈ ជូនដល់ ក្រុមគ្រូពេទ្យនាពេលនេះ។

គួររំលឹកថា កាលពីវេលាម៉ោង៥និង៣០ នាទីល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មាន ករណីរំលោភសេពសន្ថវៈមួយ បានកើតឡើង នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិ ខ្នាកណ្តាល ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ដោយបុរសល្មោភកាមម្នាក់ ឆ្លៀតពេលដែល ប្រពន្ធអត់នៅផ្ទះ ក៏បែកគំនិតចាប់រំលោភសេព សន្ថវៈលើកូនស្រីបង្កើតខ្លួនឯង ដែលទើបនឹង មានអាយុ៨ឆ្នាំ រហូតដល់បានសម្រេច លុះធ្វើ សកម្មភាពរួច ចាប់ផ្តើមភ័យខ្លួន ក៏រត់គេចចេញ ពីផ្ទះបាត់អស់២ថ្ងៃ ទីបំផុតត្រូវសមត្ថកិច្ចតាម ចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភ កូនស្រីបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួននោះ មានឈ្មោះសេង ចន្ធី អាយុ ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើត ហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ជា កូនស្រីបង្កើត មានអាយុ៨ឆ្នាំ ស្នាក់នៅផ្ទះជា មួយគ្នា។

ប្រភពដដែល បានបន្តថា មុនពេលកើត ហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រី ជាម្តាយរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹង ចោទប្រកាន់ទៅលើឈ្មោះសេង ចន្ធី ត្រូវជាប្តី ថា បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើត ខ្លួនឯង ដែលទើបនឹងមានអាយុ៨ឆ្នាំ រហូតបាន សម្រេច កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះ ខណៈដែលគាត់ជាប្រពន្ធមិននៅ។ ក្រោយពីធ្វើ សកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងនគរបាល ការិយាល័យជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារឆ្មារ និងកម្លាំងប្រជា- ការពារភូមិ ធ្វើការស្រាវជ្រាវ រហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យខាងលើបាន កាលពី វេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភកូនស្រីបង្កើតខ្លួនឯងប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការ តាមនីតិវិធី”៕

RELATED ARTICLES