Thursday, April 25, 2024
Homeព័ត៌មានជាតិក្រមុំលោតទឹកបានលុយ ញ៉ាមមកលោតទៀត

ក្រមុំលោតទឹកបានលុយ ញ៉ាមមកលោតទៀត

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចំណាំមុខយ៉ាងច្បាស់ថា តែងបង្កការភ្ញាក់ផ្អើលម្តងជា ២ដងរួចមក ហើយ តាមរយៈការប៉ុនប៉ងសម្លាប់ខ្លួន ទាំងរត់ចូលឡានផង ទាំងលោតទឹកផង តែយ៉ាងណា ត្រូវបានប្រជាពលរដ្ឋជួយឃាត់ទាន់ និងរៃអង្គាសប្រាក់ឱ្យ ជាបន្តបន្ទាប់ ស្រាប់តែចុងក្រោយ បានមកលោតទឹកម្តងទៀត តែត្រូវសមត្ថកិច្ចចំណាំមុខ បាន ក៏ធ្វើការអប់រំណែនាំ រួចក៏ប្រញាប់ចាកចេញទៅវិញបាត់។

ករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច លើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នារីដែលប៉ុនប៉ងសម្លាប់ខ្លួនម្តងជាពីរដងខាងលើនេះ មិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួន ឱ្យគេដឹងនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យ ប្រមាណ២០ឆ្នាំប៉ុណ្ណោះ។

តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ ប្រចាំការនៅក្បែរស្ពានអាកាសក្បាលថ្នល់ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ នារីវ័យក្មេងម្នាក់ មានទឹកមុខស្ងួតស្រងូតស្រងាត់ បានដើរទៅលើស្ពានព្រះមុនីវង្សចាស់ ដោយក្នុងដៃមានកាន់ថង់ខោអាវមួយថង់ផងដែរ។ លុះទៅដល់ជិតពាក់កណ្តាលស្ពាន ក៏បានដើរលើបង្កាន់ដៃស្ពានប៉ុនប៉ងលោតចូលក្នុងទឹកទន្លេ។

ប្រភពដដែល បានប្រាប់បន្តទៀតថា ដោយឃើញបែបនោះ ក៏បង្កការភ្ញាក់ ហើយទៅដល់អ្នកធ្វើដំណើរតាមផ្លូវជួយឃាត់ រួចរាយការណ៍ មកដល់ពួកគាត់ ដែលជាកម្លាំងមានសមត្ថកិច្ចប្រចាំការនៅគោលដៅខាងលើ ឱ្យទៅជួយឃាត់យកមកទុក ដើម្បីរាយការណ៍ទៅកាន់កម្លាំង សមត្ថកិច្ច លូដ្ឋាន។

ពេលដែលមានហេតុការណ៍ នារីវ័យក្មេងម្នាក់ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សចាស់នេះដែរ ក៏បង្កការភ្ញាក់ផ្អើលកើតឡើង ទៅដល់មនុស្សជាច្រើន នាំគ្នាមកចោមមើល និងត្រូវបានគេស្គាល់មុខនារីរូបនេះ យ៉ាងច្បាស់ថា រូបនាង កាលពីមួយខែមុន ធ្លាប់បង្កការភ្ញាក់ផ្អើល ម្តងហើយ ដោយប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ហើយត្រូវបានតែឃាត់ទាន់ និងរៃអង្គាសលុយគ្នាបានមួយចំនួន ឱ្យនាងម្តង រួចមកហើយ។

មិនតែប៉ុណ្ណោះនៅប៉ុន្មានថ្ងៃមុននេះ រូបនាង ក៏បង្កការភ្ញាក់ផ្អើលនៅឯខណ្ឌដង្កោម្តងដែរ ដោយប៉ុនប៉ងរត់ចូលឡាន និងត្រូវបានគេ រៃអង្គាស បានប្រាក់មួយចំនួន ឱ្យទៅនាង ហើយក៏បន្តដំណើរចេញបាត់ទៅ។ ស្រាប់តែពេលនេះ ក៏ស្រាប់តែលេចមុខនាងចេញមកបង្កការភ្ញាក់ ផ្អើលសាជាថ្មីម្តងទៀត នៅលើស្ពានព្រះមុនីវង្សចាស់នេះតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ឈរជើងនៅគោលដៅក្បែរស្ពានអាកាសក្បាលថ្នល់ និងសមត្ថកិច្ចមូលដ្ឋានបានចុះ ទៅដល់ ក៏បានចំណាំមុខយ៉ាងច្បាស់ថា នារីដែលប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សចាស់នេះ ពិតជាធ្លាប់បង្កការភ្ញាក់ផ្អើល ជាច្រើន លើកមកហើយ លុះបានប្រាក់រៃអង្គាស ក៏ប្តូរគំនិតលែងចង់ស្លាប់ រួចចាកចេញទៅវិញបាត់ ដោយមិនដឹងថា តើនាងពិតជាមានវិបត្តិផ្លូវចិត្តមែន ឬក៏យ៉ាងណានេះទេ ព្រោះសូម្បីតែអត្តសញ្ញាណ ផ្ទាល់ខ្លួនក៏នាងមិនព្រមប្រាប់ដែរ។

យ៉ាងណា បន្ទាប់ពីកើតមានការភ្ញាក់ផ្អើលខាងលើនេះរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ កុំឱ្យនារីរូបនេះប្រព្រឹត្តបែបនេះទៀត រួចហើយ នារីរូបនោះ ក៏បន្តដំណើរចេញ ទៅបាត់តែម្តង៕

RELATED ARTICLES