Thursday, March 28, 2024
Homeព័ត៌មានអន្តរជាតិខឹង G7 និងណាតូ ចិនយកយន្តហោះយោធា២៨គ្រឿង ទន្ទ្រានដែនអាកាសកោះតៃវ៉ាន់

ខឹង G7 និងណាតូ ចិនយកយន្តហោះយោធា២៨គ្រឿង ទន្ទ្រានដែនអាកាសកោះតៃវ៉ាន់

យោងតាមក្រសួងការពារជាតិកោះតៃវ៉ាន់ បានឱ្យដឹងថា យន្តហោះយោធាចិន ចំនួន២៨ គ្រឿង បានហោះចូលដែនអាកាសរបស់ខ្លួន កាលពីថ្ងៃអង្គារ ហើយនេះគឺជាការឈ្លានពាន ដ៏ធំបំផុត ចាប់តាំងពីកោះតៃវ៉ាន់ បានរាយការណ៍ជាប្រចាំពីសកម្មភាពឈ្លានពាន កាល ពីឆ្នាំទៅមិញ។ នេះយោងតាមការចុះផ្សាយ របស់បណ្តាញសារព័ត៌មានស៊ីអិនអិន។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ ទៀតថា នៅក្នុងយន្តហោះយោធាទាំង២៨ គ្រឿងនោះ រួមមានទាំងយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហៅប្រឆាំង នាវាមុជទឹក។ កាលពីថ្ងៃទី១២ ខែមេសា យន្តហោះ យោធាចិន២៥គ្រឿង ក៏បានរំលោភ ដែនអាកាស កោះតៃវ៉ាន់ដែរ។

មិនត្រឹមតែមិនទទួលខុសត្រូវប៉ុណ្ណោះទេ កាលពីថ្ងៃពុធ ទី១៦ ខែមិថុនា រដ្ឋាភិបាលចិន បាននិយាយថា ចិនមិនបន្តអត់ធ្មត់ចំពោះកម្លាំង បរទេស ដែលជ្រៀតជ្រែកបញ្ហាកោះតៃវ៉ាន់ ហើយត្រូវតែធ្វើការឆ្លើយតបយ៉ាងខ្លាំងចំពោះ ទង្វើនៃការឃុបឃិតគ្នារបស់បរទេស។

ហេតុការណ៍នេះ បានកើតឡើងតែមួយថ្ងៃ បន្ទាប់ពីក្រុមប្រទេស G7 ក៏ដូចជាអង្គការណាតូ ដែលបានព្រួតដៃគ្នាវាយប្រហារចិន។

លោក Ma Xiaogung អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បាននិយាយ ថា ភាពតានតឹងនេះត្រូវតែបន្ទោសទៅលើ រដ្ឋាភិបាលកោះតៃវ៉ាន់ ដោយសារតែរដ្ឋាភិបាល នេះ កំពុងរួមដៃជាមួយបរទេស ក្នុងការស្វែង រកឯករាជ្យ។ លោកបានបន្តទៀតថា យើងនឹង មិនអត់ធ្មត់ចំពោះការប៉ុនប៉ងណាមួយរបស់កោះ តៃវា់ន់ ដែលប៉ុនប៉ងស្វែងរកឯករាជ្យ ដោយ មានអន្តរាគមន៍ពីកម្លាំងបរទេស ដូច្នេះយើង ត្រូវតែឆ្លើយតបតាមរបៀបនេះ។

ចំណែកឯមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការ កោះតៃវ៉ាន់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ចិនកំពុងតែបញ្ជូនសារទៅឱ្យសហរដ្ឋអាមេរិក ស្របពេលដែលនាវាចម្បាំងអាមេរិក កំពុងតែ ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រមួយកន្លែង ដែល ខ័ណ្ឌចែកកោះតៃវ៉ាន់ និងហ្វីលីពីន ហើយកំពុង ឆ្ពោះទៅរកសមុទ្រចិនខាងត្បូង។

RELATED ARTICLES