Friday, April 26, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ អោបរឹតប្រពន្ធថ្ងៃខួប៣៣ឆ្នាំ

ខេមរៈ សិរីមន្ដ អោបរឹតប្រពន្ធថ្ងៃខួប៣៣ឆ្នាំ

មិនខុសពីឆ្នាំមុនៗនោះទេដែលលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ តែងតែធ្វើខួបកំណើតឲ្យភរិយារបស់លោកអ្នកនាងគួយ ផល្លី ហើយពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍និងស្អិតល្មូតគ្នាកាន់តែខ្លាំងឡើងៗ។សម្រាប់ខួបភរិយាខេមរៈ សិរីមន្ដ ដែលប្រារពគម្រប់៣៣ឆ្នាំកាលពីថ្ងៃទី២២ខែមិថុនា គេឃើញមានតែក្រុមគ្រួសារនិងសាច់ញាត្តិជិតដិតប៉ុណ្ណោះដែលចូលរួមសាទរ ព្រោះតែកូវីដមិនទាន់ស្ងាត់ទើបមិនហ៊ានរៀបចំធំដុំ។

ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍ខេមរៈ សិរីមន្ដ បានអោបរឹតនិងថើបភរិយារបស់លោកស្អិតដូចស្កតាំងម៉ែតែម្ដងនៅថ្ងៃពិសេសរបស់ប្រពន្ធលោកឆ្នាំនេះ បើទោះជាលោកមិនបានបង្ហាញឲ្យឃើញថាបានជូនកាដូអ្វីខ្លះដល់ប្រពន្ធក៍ដោយ ប៉ុន្ដែទំហ៊ុំបេះដូងរបស់លោកប៊ុនថៃ មានចំពោះភរិយាប្រាកដជាធ្វើឲ្យអ្នកនាងគួយ ផល្លី រំភើបរកអ្វីមកប្រៀបផ្ទឹមមិនបានឡើយ។ដោយឡែកអ្នកគាំទ្រតារាចម្រៀងខេម ប៊ុនថៃ បានសរសើរថាភរិយាលោកពូកែថែរូបសម្រស់និងរាងនៅស្វែលទោះជាពេលនេះមានកូន៣ទៅហើយក្ដី តែនាងតែងតែរៀបចំខ្លួនមិនចាញ់តារាម៉ូឌែលឡើយ។

តារាចម្រៀងវ័យ៣៦ឆ្នាំលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានភ្ជាប់ស្នេហ៍ជាមួយអ្នកនាងគួយ ផល្លី តាំងពីឆ្នាំ២០០៤ ដែលចំណងស្នេហ៍រយៈពេល១៧ឆ្នាំនេះពួកគេទទួលបានកូន៣នាក់ក្នុងនោះកូនទី១ប្រុសឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុជាង៨ឆ្នាំ,កូនទី២ស្រីឈ្មោះខេមរៈ ស្រ្ដី អាយុជាង៤ឆ្នាំ និងកូនទី៣ស្រីឈ្មោះថុន ខេមរៈមន្ដរាជនីយ៍ អាយុជាង២ឆ្នាំ។មុនធ្វើខួបឲ្យប្រពន្ធនេះលោកប៊ុនថៃ តែងតែបង្ហាញក្ដីសុខជាមួយប្រពន្ធកូនតាមរយៈតំណើរកម្សាន្ដជួបជុំគ្រួសារដែលបញ្ជាក់ថាតារាចម្រៀងហង្សមាសរូបនេះរស់នៅយ៉ាងមានសុភមង្គល។ទោះជាយ៉ាងណាសិរីមន្ដ បានលាក់រឿងមានប្រពន្ធកូននេះអស់រយៈពេលជាង១០ឆ្នាំមកហើយ។

ពោលគឺទើបតែនៅឆ្នាំ២០១៨ ប៉ុណ្ណោះដែលលោកព្រមសារភាពថាមានប្រពន្ធនិងកូន៣នាក់ ដែលធ្វើឲ្យក្រមុំៗធ្លាប់លង់ស្នេហ៍សិរីមន្ដ និងតាមចាប់អោបថើបលោកដល់ឆាកតន្រ្ដីនោះដាច់ផ្ញាតែម្ដង។គេកត់សម្គាល់ដែរថានៅមុនថ្ងៃភរិយាធ្វើខួបនេះដែរលោកប៊ុនថៃ បានធ្វើឲ្យអ្នកនាងផល្លី រំភើបចិត្តក្រៃលែងដូចជាអតីតតារាសាន់ដេរូបនេះបានលើកប្រពន្ធឲ្យក្លាយទៅជាជំនួយការនិងអ្នកដឹកនាំសម្ដែងMVបទល្បីៗរបស់លោកទើបធ្វើឲ្យសិរីមន្ដ និងភរិយាល្បីឈ្មោះព្រមគ្នាតែម្ដង។ទោះជាយ៉ាងណាមហាជននៅតែចង់ឃើញលោកប៊ុនថៃ ធ្វើឲ្យប្រពន្ធកាន់តែសប្បាយចិត្តជាងនេះថែមទៀតតាមរយៈការដឹកដៃអ្នកនាងផល្លី រៀបការជាចំហ ដូចគូស្នេហ៍តារាដ៍ទៃទៀតដែរ ។ប៉ុន្ដែសិរីមន្ដ ធ្លាប់អះអាងថាលោកនិងប្រពន្ធបានរៀបការរួចទៅហើយកាលពីឆ្នាំ២០០៩ តែទស្សនិកជននៅតែមិនទាន់អស់ចិត្តនោះទេព្រោះថាលោកប៊ុនថៃ មិនដែលបញ្ចេញរូបភាពអាពាហ៍ពិពាហ៍របស់លោកឲ្យគេបានឃើញជាសាធារណៈម្ដងណាឡើយ។

ខេមរៈ សិរីមន្ដ ត្រូវបានគេចាត់ទុកថាតារាចម្រៀងដែលមានទ្រព្យច្រើនដែលពេលនេះលោករស់នៅផ្ទះវីឡាស្កឹមស្កៃក្បែរវត្តសំរោងអណ្ដែត ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តារាចម្រៀងដែលចូលចិត្តលេងម៉ូដសក់ប្លែកៗហើយចុងក្រោយបញ្ចេញរូបសាក់ខ្លានៅក្បាលពោះ និងសាក់នៅកំភួនដៃ ព្រមទាំងនៅកំភួនជើងរូបនេះជិះរថយនេះទំនើបៗ៤គ្រឿងឆ្លាស់គ្នាគឺRolls Royce, Lexus Lx570 ,Mazda និងVolkswagen  ប៉ុន្ដែលោកប៊ុនថៃ មិនទាន់ប្រកាសពីទ្រព្យសរុបថាមានចំនួនប៉ុន្មាននៅឆ្នាំ២០២១នោះទេ ខណៈដែលមុននេះកំពូលតារាចម្រៀងព្រាប សុវត្ថិ ត្រូវបានគេទម្លាយថាមានទ្រព្យមិនក្រោម៣០លានដុល្លារឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES