Thursday, April 25, 2024
Homeតារាខ្មែរចាន់ កែវនិមល ថានឹកផ្ទះក្រោយទៅដល់អាមេរិក២០ថ្ងៃ

ចាន់ កែវនិមល ថានឹកផ្ទះក្រោយទៅដល់អាមេរិក២០ថ្ងៃ

ពិធីការិនីហង្សមាសចាន់ កែវនិមល បាននាំប្ដីលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំទៅកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ក្រុងឡូវែល សហរដ្ឋអាមេរិករយៈពេល២០ថ្ងៃមកហើយដែលតំណើរកម្សាន្ដជាមួយក្រុមគ្រួសារនិងសាច់ញាត្តិនៅទីនោះធ្វើឲ្យនិមល និងគ្រួសារស្រស់ថ្លាឡើងវិញច្រើនក្រោយពីនាងបានជាពីជំងឺកូវីដជាង២ខែនេះ។

ទោះជាយ៉ាងណាកែវនិមល មិនទាន់កំណត់ពេលវេលានៃការវិលចូលស្រុកវិញទេតែនាងថានឹកផ្ទះហើយត្រូវដើរលេងជាច្រើនកន្លែងដើម្បីបន្លប់ការនឹកស្រុកនេះ។អ្នកនាងកែវនិមល ថាតំណើរកម្សាន្ដលើដីអាមេរិកនោះនាងរកតែកន្លងដែលស្ងាត់ៗមិនសូវមានមនុស្សទៅច្រើនហើយជាទូទៅនាងនិងគ្រួសារពាក់ម៉ាសជាប្រចាំដើម្បីបង្ការពីកូវីដគឺដោះតែមួយភ្លែតៗពេលដែលថតរូបភាពប៉ុណ្ណោះ។

ក្រៅពីនឹកផ្ទះចាន់ កែវនិមល មិនទាន់ប្រាប់ពីពេលវេលានៃការឡើងធ្វើMCសារជាថ្មីនៅហង្សមាសវិញនោះទេ បន្ទាប់ពីនាងបានផ្អាកពីអាជីពនេះជាង២ខែពោលគឺតាំងពីនាងកើតកូវីដម្លេះ បើទោះជាពេលនេះស្ថានភាពសុខភាពរបស់នាងវិលមករកភាពប្រកតីស្ទើតែដូចដើមទៅហើយក្ដី។សម្រាប់ការដឹកដៃប្ដីចេញទៅដើរលេងនៅអាមេរិកនេះដែរកែវនិមល ធ្វើឡើងចំពេលដែលមានព័តមានថានាងកំពុងតែរៀបគម្រោងយកកូនភ្លោះដើម្បីឲ្យគ្រួសាររបស់នាងមានសុភមង្គលថែមទៀត

ហេតុនេះហើយគេរំពឹងថាពេលនិមល មកដល់ស្រុកវិញនឹងអាចមានដំណឹងល្អជាមិនខានព្រោះមើលទៅនាងនិងស្វាមីលោកសូវ៉ាត សីលា ដែលមានឋានៈជាឯកឧត្តមនោះកាន់តែផ្អែមល្ហែមស្នេហ៍លើសដើមបើទោះជាមុននេះកែវនិមល បានប៉ៈស្នេហ៍ដ៍រសើបជាមួយស្វាមីអ្នកនាងគង់ សុជាតិ គឺលោកជា វិបុល ផ្អើលពេញផ្ទៃប្រទេសក្ដី។

ចាន់ កែវនិមល បានដឹកដៃលោកសូវ៉ាត សីលា និងកូនស្រីទៅអាមេរិកកាលពីថ្ងៃទី១០ខែមិថុនា ចំថ្ងៃដែលនាងប្រារពខួបកំណើតគម្រប់អាយុ៣៥ឆ្នាំ។ដំណើរកម្សាន្ដរបស់អ្នកនាងកែវនិមល នេះត្រូវបានគេបង្ហើបថាជាការលើកទឹកចិត្តរូបនាងផ្ទាល់និងស្វាមីព្រមទាំងកូនស្រីដែលជាពីកូវីដដើម្បីធ្វើឲ្យអារម្មណ៍រីករាយឡើងវិញមុនពេលនាងវិលត្រឡប់មកធ្វើជាMCសារជាថ្មីវិញនាពេលខាងមុខនេះ៕

RELATED ARTICLES