Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិចិនបញ្ជូនអកាសយានិកទៅកាន់ទីអវកាស

ចិនបញ្ជូនអកាសយានិកទៅកាន់ទីអវកាស

ប្រទេសចិន នឹងបញ្ជូនអកាសយានិក៣ នាក់ទៅកាន់គន្លងផែនដី នៅថ្ងៃព្រហស្បតិ៍ ទី ១៧ ខែមិថុនា ឆ្នាំ២០២១ ដែលជាបេសកកម្ម លើកទី១ ក្នុងរយៈពេល៥ឆ្នាំ និងជាចំណែកមួយ នៃមហិច្ឆតារបស់ខ្លួន ដើម្បីបញ្ចប់ស្ថានីយ៍អវកាស ឱ្យបានត្រឹមដំណាច់ឆ្នាំក្រោយ។ នេះបើយោង ការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

មន្ត្រីម្នាក់មកពីភ្នាក់អវកាសចិន បានប្រាប់ បណ្តាញសារព័ត៌មានថា នៅវេលាម៉ោង៩និង ២២នាទីព្រឹក ចិននឹងបាញ់បង្ហោះយានអវកាស Shenzhou-12 ចេញពីខេត្ត Ganzu ភាគខាងជើងប្រទេសដោយនាំយកអកាសយានិក៣នាក់ ទៅកាន់គន្លងផែនដី។

អកាសយានិកទាំង៣នាក់នោះ រូមមាន លោក Nie Haisheng វ័យ៥៦ឆ្នាំ លោក Liu Boming វ័យ៥៤ឆ្នាំ និងលោក Tang Hongbo វ័យ៤៥ឆ្នាំ។

លោក Ne Haisheng ដែលមានកំណើត នៅខេត្ត Hobei និងអតីតជាអ្នកបើកបរ យន្តហោះទ័ពអាកាស គឺជាប្រធានក្រុមដឹកនាំ បេសកកម្មនេះ។ គាត់បានក្លាយទៅជាអ្នក អវកាស ដែលមានវ័យចំណាស់ជាងគេបំផុត ចូលទៅក្នុងគន្លងផែនដី។

Shenzhou-12 នឹងក្លាយទៅជាបេសក កម្មលើកទី៣ ក្នុងចំណោមបេសកកម្មទាំង១១ ដែលត្រូវទៅបញ្ចប់ការកសាងស្ថានីយ៍អវកាស របស់ចិន នៅដំណាច់ឆ្នាំ២០២២។ ប្រទេសចិន បានចាប់ផ្តើមសាងសង់ស្ថានីយ៍អវកាសកាល ពីខែមេសា។ នាវិកទាំង៣នាក់នេះ ត្រូវទៅ រស់នៅទីនោះរយៈពេល៣ខែ។ ចំណែកលោក Liu Boming គឺជាការបំពេញសេកកម្មលើក ទី២ ទៅកាន់ទីអវកាស ខណៈលោក Tang Hongbo ទើបតែធ្វើដំណើរលើកដំបូង។

ច្បាប់សហរដ្ឋអាមេរិក ហាមអង្គការ ណាសា មិនឱ្យមានកិច្ចសហប្រតិបត្តិការណាមួយ ជាមួយចិន មានន័យថា អកាសយានិកចិន មិន អាចទៅនៅស្ថានីយ៍អវកាសអន្តរជាតិ (ISS) លើសពី២ទសវត្សរ៍បានទេ។ ស្ថានីយ៍នេះ ត្រូវ បានមនុស្សច្រើនជាង២៤០នាក់ ទាំងបុរស និង ស្ត្រី មកពីប្រទេសផ្សេងៗមកទស្សនា។

លោក Ji Qiming ជំនួយការនាយកទី ភ្នាក់ងារទីអវកាសចិន បាននិយាយថា បន្ទាប់ ពីបញ្ចប់ស្ថានីយ៍អវកាចិនរួចរាល់ យើងនឹង ឃើញអកាសយានិកចិន និងបរទេសចូលរួម គ្នាក្នុងការហោះហើរនៅលើស្ថានីយ៍អវកាស ចិន។ បេសកកម្មយានអវកាស ដែលបង្ហោះ ដោយមនុស្សលើកដំបូងដោយចិន នៅឆ្នាំ២០១៦ ដែលពេលនោះ មានតែបុរស២នាក់ប៉ុណ្ណាះត្រូវ បានគេបាញ់បង្ហោះតាមយាន Shenzou-11

RELATED ARTICLES