Thursday, April 25, 2024
Homeតារាខ្មែរតារា៤ដួងសង្ស័យសាងស្នេហ៍”ក្លែងក្លាយ”

តារា៤ដួងសង្ស័យសាងស្នេហ៍”ក្លែងក្លាយ”

នៅក្នុងសង្គមសិល្បៈពោពេញទៅដោយការរៀបចំឈុតឆាកបំភ័ន្ដភ្នែកមហាជនពោលគឺគេធ្វើយ៉ាងណាដើម្បីឲ្យមានការទាក់ទាញនិងចាប់អារម្មណ៍ពីទស្សនិកជនច្រើនជាងគិតលើការរិះគន់។ដោយឡែកនៅឆ្នាំ២០២១នេះគេកត់សម្គាល់ថាមានតារាដល់ទៅ៤ដួងត្រូវបានគេសង្ស័យថាពួកគេសាងស្នេហ៍”ក្លែងក្លាយ”បើទោះជាគូស្នេហ៍ខ្លះមើលទៅដូចប្ដីប្រពន្ធគ្នាទៅហើយក្ដី។

១៖ពេជ្រ សោភាៈ តារាចម្រៀងហង្សមាសរូបនេះត្រូវបានប្រុសរូបសង្ហារលោកឆឹម សក្កដា ធ្វើខួបកំណើតឲ្យគម្រប់៣៧ឆ្នាំកាលពីថ្ងៃទី៧ខែមិថុនា ហើយពួកគេកាន់តែស្អិតល្មូតគ្នាមិនខុសពីប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីនោះទេ។ទោះជាយ៉ាងណាមានមនុស្សជាច្រើនសង្ស័យថាសោភា-សក្កដា កំពុងសាងស្នេហ៍បឹទពួនព្រោះធ្លាប់លេចឭថាលោកសក្កដា មិនសូវមានអារម្មណ៍ជាមួយស្រី្ដភេទនោះទេ។ប៉ុន្ដែទាំងសងខាងបានច្រានចោលដោយអះអាងថាពួកគេគ្រោងដឹកដៃគ្នារៀបការដើម្បីបញ្ចប់ព័តមានចរចាមអារ៉ាមនៅពេលចប់កូវីដខាងមុខនេះទៀតផង។

២៖ឌី សូនីតាៈ តារាសម្ដែងនិងចម្រៀងរូបនេះមិនដែលរៀបការទេតែនាងបានសម្រាលកូនស្រីកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះកូនថាXota Meyhana ហៅSmile ពេលនេះមានអាយុជាង៧ខែទៅហើយ។មុនពពោះសូនីតា តែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយតារាសម្ដែងលោកអាឡិច ហ្សូរ៉ា ដូចប្ដីប្រពន្ធ ខណៈដែលក្រោយមានកូន១នេះលោកហ្សូរ៉ា បានហៅសូនីតា ថាប្រពន្ធនិងចាត់ទុកកូនស្រីរបស់នាងជាកូនរបស់លោកទៀតផង។ទោះជាយ៉ាងណាអ្នកនៅក្នុងចង្កោមសិល្បៈបង្ហើបថាលោកហ្សូរ៉ា អាចដើរតួនាទីនេះបឹទបាំងស្នេហ៍ពិតរបស់សូនីតា កុំឲ្យគេរិះគន់ថានាងមានកូនអត់ប្ដីច្រើនជាង ព្រោះសម្អាងលើឈ្មោះកូនស្រីនាង នោះបើថាមានឪពុកជាជនជាតិបរទេសគេជឿរជាង។

៣៖ស៊ីន យូប៊ីនៈ ពិធីការិនីដែលអាចនិយាយបាន៥ភាសារគឺខ្មែរ,អង់គ្លេស,ថៃ ,ឡាវ និងវៀតណាម រូបនេះត្រូវបានគេចាត់ទុកថានាងជាសង្សារតារាសម្ដែងរូបសង្ហារលោកខាត់ វ៉ៃហាំង ព្រោះពួកគេច្រើនតែទទួលការថតកុនគឺទាល់តែទាំង២នាក់តែម្ដងស្ទើគ្រប់រឿងទៅហើយ។អតីតFreshie  លេខ១កាលពីឆ្នាំ២០១៣ រូបនេះមានជម្រើសស្នេហ៍ច្រើនព្រោះនាងជាស្រីស្អាតហើយកន្លងមកធ្លាប់លេចឭថាកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ដែលរកស៊ីផ្នែកសណ្ឋាគានិងប្រេងសាំងនោះក៍តាមស្នេហានាងដែរ ខណៈដែលនាងយូប៊ីន ឡើងកាលីពជិះរថយន្ដម៉ាកPorscheតម្លៃជាង២០ម៉ឺនដុល្លារទៀតផងទើបធ្វើឲ្យគេសង្ស័យថាស្នេហានាងជាមួយលោកវ៉ៃហាំង គ្រាន់តែជាការលេងល្ខោន.

៤៖សុខ ស្រីនាងៈ អ្នកមេម៉ាយគ្មានកូន១គ្រាប់ជាប់ខ្លួនក្រោយលែងប្ដីលោកស៊ី សុវត្ថិ ជាង១០ឆ្នាំនេះធ្វើឲ្យតារារួមអាជីពស្រឡាំងកាំងដោយសារតែកាលពីថ្ងៃទី១៤ខែកុម្ភៈ ចំថ្ងៃទិវានៃក្ដីស្រលាញ់នោះស្រីនាង បានឈលើដំបូលអគារខ្បស់មួយត្រូវបានលោកណុប បាយ៉ារិទ្ធ យកផ្កាកូលាប១បាច់ជូននាង។សកម្មភាពក្រៅឆាកបែបនោះត្រូវបានគេសង្ស័យថាស្រីនាង-បាយ៉ារិទ្ធ គឺជាគូសង្សារគ្នា។

តែតារាជាច្រើនរួមទាំងទស្សនិកជនដែលតាមដានរឿងស្នេហាតារាទាំង២នៅតែចាត់ទុកថារឿងនេះមិនអាចទៅរួចដដែល។ការសម្អាងបែបនេះដោយសារតែកន្លងមកលោកបាយ៉ារិទ្ធ មិនដែលធ្លាប់លេចឭថាស្រលាញ់ស្រីណាឡើយទោះជាដៃគូថតសម្ដែងជាមួយលោកកំពូលសម្រស់ក៍មិនធ្លាប់ឭថាតារាហង្សមាសរូបនេះស្រលាញ់ដែរ។

ចុះហេតុអ្វីបានជាពេលនេះលោកលង់សម្រស់ស្រីនាង ដែលធ្លាប់ឆ្លងកាត់ជីវិតមានគូហើយទៅវិញ?ចំណុចផ្សេងមួយទៀតអតីតស្វាមីស្រីនាង លោកស៊ីសុវត្ថិ ធ្លាប់ទុកពាក្យបណ្ដាំថាបើបុរសណាចង់បានអតីតភរិយារបស់លោកធ្វើជាប្រពន្ធដាច់ខាតត្រូវតែមានរបស់២យ៉ាងជាប់ខ្លួនគឺទី១៖អំណាច និងទី២៖លុយ ដែលបញ្ជាក់ថាទោះជាពេលនេះលោកបាយ៉ារិទ្ធ មានចំណុចទី២មែនតែលោកនៅខ្វះចំណុចទី១ផ្ទុយពីគោលការណ៍ដែលស្វាមីចាស់ស្តីនាង បានចារទុក៕ ហ៊ឹម វិចិត្រ 

RELATED ARTICLES