Friday, April 19, 2024
Homeព័ត៌មានជាតិប្តីបើក ប្រពន្ធបិទ កាប់១កណ្តៀវ

ប្តីបើក ប្រពន្ធបិទ កាប់១កណ្តៀវ

ខេត្តកណ្តាល ៖ បុរសម្នាក់ ទើបមកពី ផឹកស្រវឹងធ្លាក់ភ្នែក មកដល់ផ្ទះ បើកធុងបាស់ លាន់សំឡេងទ្រហឹងពេញផ្ទះ លុះប្រពន្ធខ្លាច រំខានអ្នកជិតខាង ក៏ប្រាប់ឱ្យប្តីបិទ ឬបន្ថយសំឡេង តែប្តីកាន់តែផ្គើន បើកសំឡេងកាន់តែខ្លាំងលើស ដើម ធ្វើឱ្យប្រពន្ធខឹង ក៏ដកឌុយភ្លើងចេញ ធ្វើឱ្យបុរសជាប្តីខឹងច្រឡោត ទាញកណ្តៀវកាប់ ប្រពន្ធ បណ្តាលឱ្យរយះក្បាល។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង១០ នាទីព្រលប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រោមផ្ទះម្តាយជនរងគ្រោះ ស្ថិតក្នុង ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក។

ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះលន វុទ្ធី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក។ ចំណែកជនសង្ស័យជាប្តី ដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន មានឈ្មោះប៉ែន ថាល់ អាយុ ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក។ រីឯវត្ថុតាង ចាប់យក រួមមានកណ្តៀវ ដងឫស្សី ផ្លែដែក ប្រវែង ០,៥០ម៉ែត្រ ចំនួន១។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា មុនពេលកើតហេតុ ជនសង្ស័យជាប្តី មិន ដឹងជាផឹកស្រាស្រវឹងមកពីណា មកដល់ផ្ទះភ្លាម បើកធុងបាស់ឮខ្លាំងៗ រំខានគេអ្នកជិតខាង ឃើញ ដូចនោះ ស្ត្រីរងគ្រោះជាប្រពន្ធ បានប្រាប់ជន-សង្ស័យជាប្តីថា បិទទៅកុំឱ្យបើកឮពេក ហើយ ជនរងគ្រោះបានមួលបន្ថយសំឡេង តែជន-សង្ស័យកាន់តែបើកឮៗ រំខានគេទៀត។ ពេល នោះ ជនរងគ្រោះបានទាញខ្សែសាកភ្លើង ដែល ដោតជាប់ហ្វ្រីភ្លើងចេញ ដាច់ខ្សែភ្លើងនោះ ជា ហេតុធ្វើឱ្យជនសង្ស័យជាប្តីខឹង បានទាញកណ្តៀវ ដេញកាប់ តែជនរងគ្រោះ បានរត់គេចទៅផ្ទះ ម្តាយ ដែលនៅទល់មុខផ្ទះរបស់ខ្លួន លុះរត់ដល់ ក្រោមផ្ទះម្តាយ ជនសង្ស័យបាន តាមមកកាប់ នឹងខ្នងកណ្តៀវ បណ្តាលឱ្យរយះលើចិញ្ចើមខាង ឆ្វេង ចេញឈាមជោក បន្ទាប់មកជនរងគ្រោះ បានឱ្យកូនដឹកមកប្តឹង សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ព្រែកទន្លាប់ តែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារ នាំទៅព្យាបាលរបួសនៅ មន្ទីរពេទ្យ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំង ប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយផ្នែកជំនាញ នគរបាលយុត្តិធម៌ស្រុក បានចុះទៅដល់កន្លែង កើតហេតុ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់ អធិការដ្ឋានស្រុក ដើម្បីសាកសួរ និងចាត់ការ បន្តតាមនីតិវិធី”៕

RELATED ARTICLES