Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិពិភពលោកភ្ញាក់ផ្អើលនឹងសុខភាព គីម ជុងអ៊ុន

ពិភពលោកភ្ញាក់ផ្អើលនឹងសុខភាព គីម ជុងអ៊ុន

បន្ទាប់ពីលោកគីម ជុងអ៊ុន បង្ហាញមុខ លើកដំបូងក្នុងឋានៈជាប្រធានកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាលរបស់គណបក្ស កាលពីថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ជាមួយនឹងទឹកមុខស្លេកស្លាំង និងរូបរាងស្គម ជាងមុនឆ្ងាយ ធ្វើឱ្យមេដឹកនាំពិភពលោកមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នៅក្នុងរូបភាពដែលបានចុះផ្សាយកាលពីថ្ងៃពុធ ដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង គជណៅ បានបង្ហាញថា លោកគីម ជុងអ៊ុន បាន ចុះទម្ងាន់ជាងច្រើន ហើយនាឡិការបស់គាត់ ចាប់ផ្តើមធូរលុង និងមុខរបស់គាត់ចាប់ផ្តើម រួមតូច។ អ្នកសង្កេតការណ៍មួយចំនួន បាននិយាយថា ពីមុនលោកគីម ជុងអ៊ុន មានទម្ងាន់ ប្រហែល១៤០គីឡូ ហើយឥឡូវនេះ គាត់ស្រក ទម្ងន់ប្រហែល១០២០គីឡូក្រាម។

យោងតាមលោក Hong Min អ្នកវិភាគ ជាន់ខ្ពស់ម្នាក់នៅឯវិទ្យាស្ថានបង្រួបបង្រួមជាតិ កូរ៉េប្រចាំទីក្រុងសេអ៊ូល បាននិយាយថា ការ ស្រកទម្ងន់នេះ វាទំនងជាការធ្វើឱ្យប្រសើរ ឡើងផ្នែកសុខភាព ជាជាងសញ្ញានៃជំងឺ។ លោក បានបញ្ជាក់ទៀតថា ប្រសិនបើគាត់មានបញ្ហា សុខភាពនោះ គាត់អាចនឹងមិនចេញមកធ្វើជា ប្រធានអង្គប្រជុំទេ។

ទោះជាយ៉ាងណាក្តី លោកគីម ជុងអ៊ុន ដែលជាជើងខ្លាំងជក់បារី និងផឹកគ្រឿងស្រវឹង ចេញពីត្រកូលដែលមានបញ្ហាបេះដូងផង។ ឪពុក និងជីតា របស់គាត់បានស្លាប់ដោយសារ ជំងឺបេះដូង។ ហេតុដូច្នេះហើយបានជាអ្នកជំនាញ មួយចំនួនសន្និដ្ឋានថា ការស្រកទម្ងន់របស់លោក គីម ជុងអ៊ុន ពេលនេះអាចបណ្តាលមកពីជំងឺ សរសៃឈាមបេះដូង។ មួយវិញទៀត បើយោង តាមលោក ្សៀ ួុក្សៀ ដែលធ្វើការនៅវិទ្យា ស្ថានការសិក្សាកូរ៉េខាងជើងមានមូលដ្ឋាននៅ ទីក្រុងសេអ៊ូល បានបញ្ជាក់ថា ការបង្កើតតួនាទី ថ្មីលេខាទី១ នៃគណបក្សពលករ ដែលកំពុង កាន់អំណាច និងជាអ្នកមានអំណាចទី២ របស់ ប្រទេសកូរ៉េខាងជើង អាចទាក់ទងទៅនឹងបញ្ហា សុខភាពរបស់លោកគីម ជុងអ៊ុន។

តំណែងនេះ លោកគីម ជុងអ៊ុន មិនទាន់ បញ្ចោញឈ្មោះនៅឡើយទេ ប៉ុន្តែគេមើលឃើញ ថា ទំនងជាបានទៅលើប្អូនស្រីរបស់លោក។

កាលពីឆ្នាំទៅមិញ មេដឹកនាំពិភពលោក ក៏បានសង្ស័យទៅលើសុខភាពរបស់លោកគីម ជុងអ៊ុន ផងដែរ បន្ទាប់ពីលោកមិនបានបង្ហាញ មុខនៅក្នុងពិធីបុណ្យរំឭកខួបជីតារបស់គាត់ ហើយពេលនោះ គេបានសង្ស័យថា លោកស្រី Kim Yojong អាចនឹងចូលមកស្នងតំណែង របស់គាត់។

នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំកូរ៉េខាងជើង ក៏បានសម្តែងក្តីកង្វល់ពីបញ្ហាស្ថានភាព កង្វះស្បៀងអាហារ ដោយសារតែបញ្ហាជំងឺ កូវីដ១៩ និងគ្រោះធម្មជាតិ។

លោកគីម ជុងអ៊ុន បានថ្លែងប្រាប់អង្គ ប្រជុំថា ស្ថានភាពសេដ្ឋកិច្ចទូទៅបានប្រសើរ ឡើងនៅពាក់កណ្តាលឆ្នាំនេះជាមួយនឹងកំណើន ២៥ភាគរយ បើធៀបទៅនឹងឆ្នាំមុន ប៉ុន្តែគ្រោះ ធម្មជាតិ បានបំផ្លាញផលកសិកម្ម ដែលធ្វីឱ្យ ប្រទេសជួបវិបត្តិស្បៀង។

RELATED ARTICLES