Saturday, April 20, 2024
Homeតារាខ្មែរពេជ្រ សូលីកា បន្ដខកចិត្ត

ពេជ្រ សូលីកា បន្ដខកចិត្ត

គម្រោងធំរបស់ពេជ្រ សូលីកា ដែលចង់ដឹកដៃប្ដីនាងលោកគឹម ហាន រៀបការនៅឆ្នាំ២០២១នេះត្រូវបានជាប់គាំងដោយសារតែកូវីដ-១៩ ទើបធ្វើឲ្យសូលីកា មិនសូវរីករាយឡើយបើទោះជាពេលនេះនាងកំពុងហ៊ឺហាមិនចាញ់តារាប្រទេសជិតខាងតាមរយៈការរស់នៅខុនដូនិងជិះរថយន្ដទំនើបៗដូចជាPorsche ,Bmw និងRange Rover ក្ដី តែសូលីកា នៅតែមិនទាន់អាចសម្រេចបំណងធំតាមរយៈការគ្រងឈុតកូនក្រមុំក្នុងក្ដីស្រម៉ៃរបស់នាងឡើយ។

ប៉ុន្ដែមិនមែនតែសូលីកា ម្នាក់ទេដែលខកខានក្រាបផ្ទឹមព្រោះតែកូវីដមិនទាន់ស្ងាត់នោះព្រោះតារាកំប្លែងនាងវាន់ នីឡា និងតារាសម្ដែងនាងម៉ានីកា រួមទាំងតារាចម្រៀងនាងប៉ាច គីមមួយ ក៍ស្ងាត់រឿងរៀបការព្រោះតែកូវីដមិនទាន់រលាយនេះដែរ។ដោយឡែកពេជ្រ សូលីកា វិញរឿងដែលធ្វើឲ្យនាងកាន់តែខកចិត្តជាងមិនទាន់បានរៀបការនេះគឺនៅពេលដែលនាងបានរកស្នេហ៍ស្មោះនិងត្រើយសុភមង្គលឃើញហើយតែបែជានៅតែបៀបទុក្ខសោកក្នុងជីវិតព្រោះតែម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ពេលនេះស្ថិតនៅពន្ធនាគារនៅឡើយក្រោយមានទោសសម្លាប់ដៃគូស្នេហាភេទដូចគ្នាអ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០។យ៉ាងណាសូលីកា ធ្លាប់ប្រាប់តាមទូរស័ព្ទថានាងមានបងប្អូនទៅមើលម្ដាយជាប្រចាំហើយ។ដោយឡែកទាក់ទងរឿងរៀបការនោះនាងថាចង់ធ្វើនៅឆ្នាំ២០២១នេះមែន។ប៉ុន្ដែក្រោយមកនាងធ្លាប់បញ្ចេញសារថាព្រោះតែកូវីដមិនអាចរៀបការបានឡើយ។

ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអ្នកច្នៃម៉ូដសម្លៀកបំពាក់មកពីអូស្រា្ដលីលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ហើយនាងបានសម្រាលកូនថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ ។ចំណងស្នេហ៍ថ្មីនេះធ្វើឲ្យសូលីកា កប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាលហើយគេជឿរថានៅថ្ងៃអនាគតនាងនឹងចេញទៅរស់នៅជាមួយប្ដីនៅអូស្រា្ដលី ដូចអតីតតារាដែលយកប្ដីជាប្រុសអូស្ដ្រាលីមាននាងដាញ់ ម៉ូនីកា ,អឿន ដាលីស និងសុខ ច័ន្ទណានូ ជាដើមនោះជាមិនខាន។តែនាងសូលីកា ធ្លាប់វាចារថានាងមិនទាន់គិតដល់ចំណុចថាថ្ងៃក្រោយគូបន្ដរស់នៅស្រុកខ្មែរឬទៅនៅអូស្រា្ដលីឡើយ។

ក្រៅពីពេជ្រ សូលីកា តារាចម្រៀងដែលមានកូន១ហើយចុះខ្សោយជាងនៅក្រមុំមានដូជានាងឱក សុគន្ធកញ្ញា ,សួស វីសា និងអេន ជី  ជាដើម។ប៉ុន្ដែទោះជាមានកូន១ក្ដីក៍អតីតតារាចម្រៀងRock និងMរូបនេះនៅតែមានសម្រស់មិនធ្លាក់ចុះហើយហង្សមាសនៅតែផ្ដល់បទឲ្យច្រៀងដូចមុនដែលថ្មីៗនេះនាងទើបចេញបទ”Away From Love”៕

RELATED ARTICLES