Friday, March 29, 2024
Homeតារាខ្មែរម៉ង់ ចាន់កញ្ញា៖ ហ៊ានបង្ហាញសង្សារហើយ!

ម៉ង់ ចាន់កញ្ញា៖ ហ៊ានបង្ហាញសង្សារហើយ!

ភ្នំពេញ៖ខុសពីកូនក្រមុំលោកហួ ឡារី គឺនាងវី ឌីណែត ដែលតែងតែយកស្ទីគ័របឹទមុខសង្សារដើម្បីកុំឲ្យគេស្គាល់មុខ ប៉ុន្ដែស្រីស្រស់ម៉ង ចាន់កញ្ញា ដែលជាតារាចម្រៀងរួមទ្រនុំជាមួយនាងឌីណែត នៅហង្សមាសនោះបញ្ចេញ​មុខ​សំ​ណព្វចិត្តឲ្យគេឃើញជាចំហតែម្ដងហើយនាងថែមទាំងវាចារថាព្រោះតែបណ្ដូលចិត្តចូលមកជីវិតនាងបែបនោះហើយទើបធ្វើឲ្យនាងមុខមូលដូចថាស។តារាចម្រៀងសំនៀងក្រអួនក្រអៅសំបុរស្រអែម​ស្រស់រូបនោះថ្លែងសារលាយឡំដោយសណើចអម​ដោយរូបភាពកៀកកើយប្រុសស្នេហ៍ថា”អរគុណដែលចូលមកធ្វើឲ្យមុខខ្ញុំមូលដូចថាសដាក់បាញ់ឆេវ”។

  អ្នករួមអាជីពជាច្រើនបានសម្ដែងការសាទរចំពោះនាងម៉ង់ ចាន់កញ្ញា ដែលរកបានម្ចាស់បេះដូងនេះហើយពួកគេថែម​ទាំងសរសើរថានាងក្លាហានមិនចេះលាក់បាំងមុខគូស្នេហ៍ដូចតារាមួយចំនួនទៀតផង។ទោះជាយ៉ាងណានាងចាន់កញ្ញា មិនទាន់បង្ហើបពីពេលវេលានៃការដឹកដៃអនាគតស្វាមីចូលរោងការឡើយ បើទោះជាពេលនេះមើលទៅ​នាងនិងសង្សារ​ចិត្ត១ថ្លើម១​ទៅហើយក្ដី។

  គូរំលឹកថាម៉ង់ ចាន់កញ្ញា ជាអតីតបេក្ខភាពCambodian Idol រដូវកាលទី២ តែនាងបរាជ័យក្នុងការលើកពានព្រោះតែនាងឈិន ម៉ានិច្ច ធ្វើបានល្អជាង។ប៉ុន្ដែនាងចាន់កញ្ញា បានឈជើងនៅហង្សមាសដោយងាយនិងមានបទផ្ទាល់ខ្លួនដូចជាបទ”លើស”,”មនុស្សសំខាន់របស់ខ្ញុំ”និងបទ”រៀនដើរបែកគ្នា”ជាដើម។ក្រៅពីម៉ង ចាន់កញ្ញា តារាដែលមានសង្សារនៅហង្សមាស​តែមិន​ទាន់​រៀបការមានដូចជានាងប៉ាច គីមមួយ,វី ឌីណែត ,ឈិន ម៉ានិច្ច និងរ៉េត ស៊ូហ្សាណា  ជាដើម។ដោយឡែកសម្រាប់​ការបញ្ចេញ​មុខ​​ប្រុសស្នេហ៍ជាសាធារណៈរបស់នាងម៉ង ចាន់កញ្ញា នៅពេលនេះប្រាកដជាធ្វើឲ្យនាងវី ឌីណែត ពិចារណាលែងខ្លាចក្នុងការ​ឲ្យគេស្គាល់មុខសង្សារនិងឈប់យកស្ទីគ័របាំងមុខបណ្ដូលចិត្តជាមិនខាន ព្រោះថាពេលនេះសូម្បីតែនាងគីមមួយ ដែល​ធ្លាប់​តែ​ប្រកែកៗឡើងរោយមាត់រឿងស្នេហាប្រុសក្មេងរតនៈ តែឥឡូវស្រាប់តែហ៊ានកៀកកើយគ្នាជាចំហតែម្ដង។

 ម៉ង ចាន់កញ្ញា មានទឹកដមសម្លេងល្អ ប៉ុន្ដែមិនសូវមានភាពលេចធ្លោនោះទេព្រោះពេលនេះ​តារាចម្រៀងស្រីនៅហង្សមាស​ត្រូវ​បាន​គេមើលឃើញថាមានសន្ទុះហក់ឡើងមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ៕

RELATED ARTICLES