Thursday, April 25, 2024
Homeព័ត៌មានជាតិរំលោភកូនក្រមុំគេ២ដង ១៤ឆ្នាំ ទើបជាប់ខ្នោះ

រំលោភកូនក្រមុំគេ២ដង ១៤ឆ្នាំ ទើបជាប់ខ្នោះ

ខេត្តតាកែវ ៖ ពាក្យចាស់ថា “កុក ភ្លេច ជង់ តែជង់មិនភ្លេចកុក ទេ” បុរសម្នាក់ បាន ធ្វើសកម្មភាព ចាប់រំលោភកូនក្រមុំគេម្នាក់ ដែល រស់នៅភូមិជាមួយគ្នា រហូតបានសម្រេច ចំនួន ២ដង (២ថ្ងៃផ្ទួន) រួចបានព្យាយាមរត់គេច ខ្លួនអស់រយៈពេល ដល់ទៅ១៤ឆ្នាំ ទីបំផុតនៅ តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន នាំយកមក ចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី០១ និងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០០៧ កន្លងទៅ នៅចំណុចភូមិ ព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស។ លុះ១៤ឆ្នាំក្រោយមក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ទើបកម្លាំងសមត្ថកិច្ច ស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យនេះបាន។

ជនត្រូវចោទ ដែលត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួននោះ មានឈ្មោះហ៊ឹម ហ៊ីវ ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិព្រៃតាពង ឃុំ ពោធិ៍រំចាក ស្រុកព្រៃកប្បាស។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំង អធិការដ្ឋាន នគរបាលស្រុកព្រៃកប្បាស បាន ឃាត់ខ្លួនជនជាប់ចោទម្នាក់ ឈ្មោះហ៊ឹម ហ៊ីវ ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១០៣ ចុះ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ របស់សាលា ដំបូងខេត្តតាកែវ ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី០១ និងទី០២ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី”៕

RELATED ARTICLES