Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិរំលោភគ្មានមេត្តា! យន្តហោះយោធាចិនរំលោភដែនអាកាស ម៉ាឡេស៊ី នឹងកោះហៅអគ្គរដ្ឋទូតបំភ្លឺ

រំលោភគ្មានមេត្តា! យន្តហោះយោធាចិនរំលោភដែនអាកាស ម៉ាឡេស៊ី នឹងកោះហៅអគ្គរដ្ឋទូតបំភ្លឺ

កាលពីថ្ងៃអង្គារទី ១ មិថុនា ២០២១ លោក Hishammuddin Hussein  ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ខ្លួននឹងកោះហៅ អគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល ឱ្យពន្យល់ពីមូលហេតុដែលយន្តហោះយោធារំដោះប្រជាជនចិនចំនួន ១៦គ្រឿង ហោះរំលោភចូលដែនអាកាសរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ច​(EEZ)

លោក Hishammuddin Hussein  រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១ ខែមិថុនា បានលើកឡើងថា ម៉ាឡេស៊ី នឹងដាក់លិខិតតវ៉ាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង និងកោះហៅអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសខ្លួន មកបកស្រាយពីបញ្ហានេះ។

ដោយឡែកស្ថានទូតចិនប្រចាំនៅម៉ាឡេស៊ីបាននិយាយថា​សកម្មភាពយន្តហោះយោធារបស់ខ្លួនថា វាគ្រាន់តែជាការហ្វឹកហាត់ហោះហើរជាប្រចាំប៉ុណ្ណោះ  និងគោរពច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ដោយមិនបំពានដែនអាកាសរបស់ប្រទេសណាមួយឡើយ។ អ្នកនាំពាក្យរបស់ស្ថានទូតចិន បានបន្តការពារថា ចិនមានឆន្ទៈ ក្នុងការពិភាក្សាដោយមិត្តភាពជាមួយម៉ាឡេស៊ី និងថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

កងទ័ពអាកាសម៉ាឡេស៊ីបាននិយាយថាយន្តហោះរំលោភដែនអាកាសរបស់ខ្លួនរួមមានទាំងយន្តហោះដឹកយុទ្ធសាស្រ្ត Ilyushin il-76 និង Xian Y-20 ។យន្តហោះយោធាចិន បានហោះជាក្បួនយុទ្ធសាស្រ្ត ដែលមានចម្ងាយពីគ្នា ចន្លោះពី៧ និង៨ គីឡូម៉ែត្រ។ នេះបើយោយតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានCNN

កាលពីឆ្នាំមុនកប៉ាល់ចិនមួយគ្រឿងបានឈរជើងអស់រយៈពេលមួយខែជាមួយនាវារុករកប្រេងរបស់ម៉ាឡេស៊ីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសម៉ាឡេស៊ី។

មន្ត្រីទ័ពអាកាសម៉ាឡេស៊ីបានហៅឧប្បត្តិហេតុនេះថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិនិងសុវត្ថិភាពនៃការហោះហើរខណៈកងទ័ពអាកាសបាននិយាយថាយន្តហោះចិនមិនបានទាក់ទងការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសក្នុងតំបន់ទេ ទោះបីត្រូវបានណែនាំជាច្រើនដងក៏ដោយ។

គួររំលឹក សមុទ្រចិនខាងត្បូង នៅតែជាបញ្ហាដ៏ក្តៅមួយរវាងចិន និងម៉ាឡេស៊ី រួមទាំង ប្រទេសប្រ៊ុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, កោះតៃវ៉ាន់និងវៀតណាមផងដែរ។ថ្មីៗនេះចិនក៏កំពុងមានបញ្ហាស្រួចស្រាលជាមួយប្រទេសហ្វីលីពីនបន្ទាប់ពីចិនបានយកនាវាដែលមានកងជីវពលលើនោះផង ចូលចតក្នុងដែនទឹកដែលអះអាងដោយប្រទេសហ្វីលីពីន ។នៅក្នុងឆ្នាំ២០២០ កន្លងទៅ នាវាត្រួតពិនិត្យចិន បានប្រឈមមុខជាមួយនាវារុករកប្រេងម៉ាឡេស៊ីប្រមាណមួយខែ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ម៉ាឡេស៊ី ក្នុងសមុទ្រចិនខាងត្បូង ៕

RELATED ARTICLES