Friday, April 19, 2024
Homeតារាខ្មែរលោកគង់ វិសាល ៖ប្រាថ្នាឲ្យគ្រប់យ៉ាង​ថ្ងៃនេះ​ប្រសើរជាងថ្ងៃម្សិលមិញ!

លោកគង់ វិសាល ៖ប្រាថ្នាឲ្យគ្រប់យ៉ាង​ថ្ងៃនេះ​ប្រសើរជាងថ្ងៃម្សិលមិញ!

        

   ភ្នំពេញ៖ រូបភាពមួយចំនួនបង្ហាញលើបណ្ដាញសង្គមហ្វេកបុកក្នុងតំណើរកមន្សាន្ដនៅមាត់ស្ទឹងអមដោយព្រៃធម្មជាតិ នៅលើភ្នំបូកគោ និងភ្នំគិរីរម្យកាលពីពេលថ្មីៗនេះលាតត្រដាងឲ្យឃើញថាអ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះលោកគង់ វិសាល បញ្ចេញឲ្យឃើញនូវសុភមង្គលក្នុងគ្រួសារពោពេញទៅដោយក្ដីសុខដែលគូស្នេហ៍ណាក៍ចង់បានដូចលោកដែរ។ចំណង​ស្នេហាជាង១០ឆ្នាំលោកគង់ វិសាល  ដែលមានភរិយាដ៍ស្រស់ស្អាតមិនចាញ់តារាភាពយន្ដអ្នកនាងហេង ហៀង ទទួល​បាន​កូន៣នាក់ក្នុងនោះកូនទី១ប្រុសឈ្មោះវិសាល សុដេវីឌ អាយុ១៥ឆ្នាំ,កូនទី២ស្រីឈ្មោះវិសាល ហេងសុម៉ារីយ៉ា អាយុ៩ឆ្នាំ និង​កូនទី៣ប្រុសឈ្មោះវិសាល ហេងសុវិសុទ្ធ អាយុ៣ឆ្នាំ។

មហាជនជាច្រើនបានចាប់អារម្មណ៍លោកវិសាល និងភរិយា​ព្រមទាំង​កូនៗទៅលំហែអារម្មណ៍នៅបូកគោ និង​គិរីរម្យកាលពីសប្ដាហ៍មុននេះ​ដែលបញ្ជាក់ថាមិនត្រឹមតែបានត្រួសត្រាយ​ផ្លូវឲ្យតារាៗ​ជាច្រើនដើរក្នុងសិល្បៈ ដោយ ជោគជ័យជាច្រើននាក់មកហើយនោះទេ ប៉ុន្ដែលោកវិសាល ក៍ជាអ្នកធ្វើឲ្យភរិយានិងកូនៗ​របស់លោករីករាយ​និង​មានមោទ​នភាពដែលមានស្វាមីនិងឪពុកល្អម្នាក់តែងតែចំណាយពេលធ្វើឲ្យពួកគេរីករាយជានិច្ច។

 តាមរយៈបទពិសោធន៍ក្នុងសិល្បៈជាង២ទសវត្សន៍លោកគង់ វិសាល ដែលបានវិវត្តន៍ខ្លួនតាំងពីបុគ្គលិកធម្មតា​ម្នាក់ក្លាយ​ទៅជាអ្នក​ដឹកនាំ​កម្មវិធី​លំដាប់ជូមុខនាពេលបច្ចុប្បន្ន​បានចំណាយពេលយ៉ាងយូក្នុងវិស្ស័យសិល្បៈនោះធ្លាប់​បានជួយបណ្ដុះ បណ្ដាល​និងត្រួស​ត្រាយផ្លូវឲ្យសិល្បករ​ជាច្រើនរូបមកហើយទើប​ធ្វើឲ្យពួកគេឲ្យតម្លៃនិងជឿជាក់​លើការដឹកនាំរបស់លោកក្នុង​នោះក៍មាន​ពិធី​កា​រិនី​​ពេជ្រ ច័ន្ទធីតាម្នាក់ដែរ។កាលពីថ្ងៃទី១៣ខែមិថុនា ពិធីការិនីកំពុងលេចធ្លោរនាងពេជ្រ ច័ន្ទធីតា ក៍បាន ប្រ កាសថា​លោក​វិសាល​ ជាអ្នកដឹកនាំកម្មវិធីសិល្បៈម្នាក់គូឲ្យគោរព​ដែលជួយជ្រោមជ្រែងនាងក៍ដូចជាតារាជាច្រើនទៀត​ក្នុងការដើរលើវិថី​សិល្បៈមួយនេះ។

នៅមានសិល្បករជាច្រើនទៀតដែលបានសរសើរនូវគុណសម្បត្តិរបស់លោកគង់ វិសាល ក្នុងការដែល​លោកបាន ធ្វើការ និងដឹកនាំកម្មវិធីប្រគុំតន្រ្ដីរយៈពេល២២ឆ្នាំ(១៩៩៩-២០២១)ដែលអ្នកខ្លះថាទោះជាលោកវិសាល ឈាន​ចូលវ័យ៤៤ឆ្នាំក្ដី ប៉ុន្ដែ លោកនៅតែមានរូបរាងសង្ហារតាមរយៈការ​លេងខ្លួនបែបស៊ីវិល័យនិង​កាន់តែការលីពពេល​ជិះ​រថយន្ដទំនើប​ម៉ាកRange Rover ព្រមទាំងរស់នៅដោយជីវភាពយ៉ាងល្អប្រសើរ។បើតាមអ្នកដែលស្និតលោកគង់ វិសាល ធ្លាប់​និយាយថា​ក្នុងចំណោមកូនៗ ទាំង៣របស់លោកនោះគឺកូនប្រុសច្បងរបស់លោកឈ្មោះវិសាល សុដេវីឌ ដែលមានអាយុ១៥ឆ្នាំ​និង​កម្ពស់​១,៧៥ម៉ែត្រ​ នោះកំពុងដើរតាមគន្លងរបស់លោកវិសាល ព្រោះរូបគេស្រលាញ់សិល្បៈ​ហើយថែមទាំងចេះលេង​ហ្គីតាទៀតផង។

  តាមព័តមានថាក្រៅពីជាអ្នកដឹកនាំកម្មវិធីសិល្បៈបានយូជាងគេនោះលោកគង់ វិសាល ក៍មានតួនាទីជាមន្រ្ដីកងរាជ​អាវុធ​ហត្ថរាជ​ធានីភ្នំពេញផងដែរ។បើទោះជាកូវីដកំពុងរាតត្បាតបណ្ដាលឲ្យការប្រគុំតន្រ្ដីតាមបណ្ដារ​ខេត្តទាំងឡាយត្រូវលុប​ចោល២ឆ្នាំជាប់គ្នានាំឲ្យលោកវិសាល បាត់បង់ការងារនិងប្រាក់ចំណូលពីសិល្បៈដូចអ្នកដឹកនាំសិល្បៈផ្សេងៗទៀតក្ដី ប៉ុន្ដែអ្នក​ដឹកនាំ​ប្រគុំតន្រ្ដីដែល​មានបទពិសោធន៍យ៉ាងជោគជាំរូបនេះ នៅតែត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំកម្មវិធីសិល្បៈម្នាក់​ដ៍​លេចធ្លោនៅប៉ុស្ដិ៍បាយ័នហើយលោកជោគជ័យទាំងការងារសិល្បៈនិងជីវិតស្នេហាព្រមគ្នាតែម្ដងរយៈពេលជាង១ទសវត្សន៍មកនេះ។អតីតសង្សារពេជ្រ សិរីរ័ត្ន រូបនេះត្រូវបានសិល្បករគោរពនិងឲ្យតម្លៃថាលោក​ជាអ្នកដឹកនាំម្នាក់ដែលពោពេញ​ទៅដោយ​មនោសញ្ចេតនា​ជាមួយមួយក្រុមងារងារ ហើយទោះជារវល់ការងារសិល្បៈយ៉ាងណាក៍លោក​តែងតែធ្វើឲ្យគ្រួសារមានស្នាម​ញញឹមជាគ្រប់ពេលផងដែរ។

  លោកគង់ វិសាល ដែលបាននាំប្រពន្ធនិងកូនៗ​ទៅដើរលេងនៅតំបន់ទេសចរណ៍ក្នុងស្រុកកាលពីពេលថ្មីៗ​នេះបាន​បញ្ចេញ​សារ​​នៅលើហ្វេសបុកថា”គ្រប់យ៉ាងថ្ងៃនេះសូមឲ្យគាប់ប្រសើរជាងថ្ងៃម្សិលមិញជានិច្ច ស្នាម​ញញឹមរបស់ក្រុមគ្រួសារ​គឺជាអ្វី​ដែល​មនុស្សទូទៅប្រាថ្នាចង់បាន ពេលវេលា​និងទីកន្លែងល្អៗច្រើនណាស់​សុទ្ធសឹងសឹងតែបង្កើនសេចក្ដីសុខភមង្គល និង​បន្សល់​ទុកស្នាមអនុស្សាវរីយ៍របស់ក្រុមគ្រួសារយើងជានិច្ចនិរន្ដ៍ អរគុណពេលវេលានិងមនុស្សល្អជុំវិញខ្លួនយើង”៕

RELATED ARTICLES