Wednesday, April 17, 2024
Homeកីឡាអន្ដរជាតិវីរបុរសCristiano Ronaldបំបែកកំណត់ត្រាគ្រាប់បាល់បញ្ចូលទីក្នុងប្រវត្តិសាស្រ្តយូរ៉ូ

វីរបុរសCristiano Ronaldបំបែកកំណត់ត្រាគ្រាប់បាល់បញ្ចូលទីក្នុងប្រវត្តិសាស្រ្តយូរ៉ូ

ទីបំផុតវីរបុសព័រទុយហ្គាល់ Cristiano Ronaldo បានបំបែក

កំណត់ត្រាគ្រាប់បាល់បញ្ចូលទីច្រើនជាងគេបំផុតក្នុងការយុទ្ធនាការប្រកួតពានរង្វាន់ យូរ៉ូទៅលើអតីតកីឡាករបារាំងលោក  Michel Platini ។ ពីរគ្រាប់របស់ Ronaldo នៅនាទី៨៧ និង៩០បូក ២ បានជួយអោយក្រុមចៀមរោមមាសព័រទុយហ្គាល់ ទទួលបានជ័យជម្នះ៣-០ ទៅលើក្រុមជម្រើសជាតិ ហុងគ្រី  ហើយវាក៏ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់Ronaldo ក្លាយជាកីឡាករដែលលំដាប់លេខ១ លើពិភពលោក ក្នុងការរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ សម្រាប់ប្រវត្តិសាស្ត្រ ពានរង្វាន់យូរ៉ូ។

ការស៊ុតបាល់បញ្ចូលទីបាន២គ្រាប់កាលពីយប់មិញ ធ្វើអោយគ្រាប់បាល់សរុបរបស់Ronaldo ឡើងដល់ ១១គ្រាប់ នាំមុខអតីតកីឡាករជម្រើសជាតិ បារាំង Michel Platini ដែលរកគ្រាប់បាល់បាន៩គ្រាប់។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់  Ronaldo នៅមានឱកាសច្រើនទៀតក្នុងរកគ្រាប់បាល់បញ្ចូលទីក្នុងព្រឹត្តិការណ៍យូរ៉ូ នេះ។

គិតមកដល់ពេលនេះមានកីឡាករ១០រូបដែល ស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបមានរួមមាន៖

១-កីឡាករ Cristiano Ronaldo ក្រុមជម្រើសជាតិព័រទុយហ្គាល់ស៊ុតបាលបញ្ចូលទីបាន១១គ្រាប់។

២- Michel Platini ក្រុមជម្រើសជាតិបារាំងស៊ុតបាល់បញ្ចូលទីបាន៩គ្រាប់។

៣- Alan Shearer ក្រុមជម្រើសជាតិអង់គ្លេសស៊ុតបាល់បាន៧គ្រាប់។

៤-Wayne Rooneyអតីតក្រុមជម្រើសជាតិអង់គ្លេសស៊ុតបាល់បាន៦គ្រាប់។

៥-Antoine Griezmann ក្រុមជម្រើសជាតិបារាំងស៊ុតបាល់បាន៦គ្រាប់។

៦-Thierry Henry អតីតក្រុមជម្រើសជាតិបារាំងស៊ុតបាល់បាន៦គ្រាប់។

៧-Zlatan Ibrahimovic ក្រុមជម្រើសជាតិស៊ុយអែតស៊ុតបាល់បាន  ៦គ្រាប់។

៨-Andre Gomes ក្រុមជម្រើសជាតិព័រទុយហ្គាល់ ស៊ុតបាល់បាន៦គ្រាប់។

៩- Patrick Kluivert អតីតក្រុមជម្រើសជាតិហូឡង់ ស៊ុតបាល់បញ្ចូលទីបាន៦គ្រាប់។

១០ Van Nistelrooy អតីតក្រុមជម្រើសជាតិហូឡង់ ស៊ុតបាល់បញ្ចូលទីបាន៦គ្រាប់៕

RELATED ARTICLES