Friday, March 29, 2024
Homeតារាខ្មែរសុខ ពិសី ស្នេហាខ្វះភាពផ្អែមល្ហែម

សុខ ពិសី ស្នេហាខ្វះភាពផ្អែមល្ហែម

ឱក សុគន្ធកញ្ញា,មាស សុខសោភា ,ពេជ្រ សោភា ,សុគន្ធ និសា និងសួស វីសា ជាដើមពួកគេសុទ្ធតែបង្ហា្ហញស្នេហ៍ជាចំហ ហើយតែងតែបង្អួតពីភាពផ្អែមល្ហែមស្ទើតែជារៀងរាល់ថ្ងៃដើម្បីបញ្ជាក់ថាទាំងស្នេហានិងសិល្បៈគឺម្នាក់ៗជោគជ័យព្រមគ្នាតែម្ដង។ដោយឡែកសម្រាប់ស្រីស្អាតសុខ ពិសី វិញជាង១០ឆ្នាំទៅហើយដែលនាងដែលនាងមិនដែលបង្ហាញមុខគូស្នេហ៍ជាសាធារណៈឲ្យគេឃើញតាមរយៈការបណ្ដើរគ្នាជាហដូចគូស្នេហ៍ដ៍ទៃទៀតឡើយ បើទោះជារាជនីយសម្រស់ប្រចាំសាន់ដេរូបនេះបានប៉ៈស្នេហ៍ជាមួយថៅកែសាន់ដេជាច្រើនឆ្នាំក្ដី ប៉ុន្ដែទាំងសងខាងមិនព្រមសារភាពជាដាច់ខាត។ការបឹទបាំងស្នេហារបស់សុខ ពិសី បែបនេះហើយធ្វើឲ្យនាងនៅតែបន្ដមិនអាចសាងស្នេហ៍យ៉ាងរ៉ូមែនទិកដូចតារាល្បីខាងលើបានទេ។ដោយឡែកប្រុសៗដែលលង់សម្រស់របស់ពិសី វិញគឺនៅតែបន្ដប្រជែងគ្នាដណ្ដើមបេះដូងស្រីស្អាតរូបនេះដដែលព្រោះតែពួកគេយល់ថានាងមិនទាន់ជាកម្មសិទ្ធិបេះដូងរបស់ថៅកែសាន់ដេឡើយ។

សុខ ពិសី បានផ្អាកការច្រៀងសម្ដែងតាមឆាកតន្រ្ដីជាច្រើនខែដោយសារតែកូវីដ-១៩ ហើយនៅដើមខែមិថុនានេះនាងក៍មិនទាន់សម្រេចចិត្តឡើងច្រៀងរាំវិញដែរបើទោះជាស្ថានីយ៍ទូរទស្សន៍ទាំងឡាយតែងតែចង់បាននាងច្រៀងកម្មវិធីរបស់គេក្ដី។ទោះជាយ៉ាងណាស្រីស្អាតពិសី តែងតែធ្វើឲ្យពេលវេលារបស់នាងមមាញឹកជាប់ជានិច្ចដូចជាពេលនេះនាងក្លាយទៅជាថៅកែស្រីហាងតែគុជមួយដែលចំណាយទុនអស់ជាច្រើនម៉ឺនដុល្លារ ខណៈដែលអាជីវកម្មតាមOnline ដែលពិសី លក់Collagen ជាច្រើនឆ្នាំមកហើយនោះក៍នាងមិនបន្ធូរដៃឡើយ។

ក្រៅពីសុខ ពិសី តារាដែលសាងស្នេហ៍មិនបើកចំហមានដូចជានាងសុខ ស្រីនាង ,រ៉ាប៊ី ,រ៉េត ស៊ូហ្សាណា និងតន់ ច័ន្ទសីម៉ា ជាដើម។ចំពោះស្រីស្អាតពិសី វិញនាងធ្លាប់និយាយថាពេលនេះចង់ផ្ដោតលើការពង្រឹងអាជីពសិល្បៈច្រើនជាងចង់និយាយរឿងស្នេហាឬពេលវេលានៃការចូលរោងការ។តែនាងថាឃើញគេមានគូនាងមានតែរំភើបជំនួសគេ។

គេកត់សម្គាល់ថាក្រោយសុខ ពិសី បាត់បង់ដៃគូសំខាន់លោកខេមរៈ សិរីមន្ដ ដែលទៅចូលរួមជាមួយហង្សមាសនោះពេលនេះនាងងាកទៅចាប់ដៃលោកឆាយ វីរៈយុទ្ធ ,នាយចឺម និងខាន់ ជេមស៍ ជាដើម ប៉ុន្ដែនៅរដូវកូវីដនេះនាងក៍ដូចជាតារាល្បីៗផ្សេងទៀតដែរគឺមិនសូវមានបទល្បីៗដូចមុនឡើយព្រោះតែបទចម្រៀងធ្វើរួចត្រូវផ្អឹបទុកមិនហ៊ានចេញដោយសារតែខ្លាចខុសពេលវលា៕

RELATED ARTICLES