Friday, March 29, 2024
Homeតារាខ្មែរសួស វីសា បារម្ភរឿងឡើង៦០គីឡូ

សួស វីសា បារម្ភរឿងឡើង៦០គីឡូ

តារាចម្រៀងកូនមួយសួស វីសា បានបង្ហាញការព្រួយបារម្ភរឿងគីឡូរបស់នាងឡើងជ្រុលរហូតដល់ទៅ៥៥គ.ក្រ ទើបធ្វើឲ្យនាងប្រែទៅជាកាម៉ាប់ចង់ខូចរាងរៅអស់។ទោះជាយ៉ាងណាវីសា សន្យាថានាងត្រូវតែបញ្ចុះឲ្យបាន១០គីឡូតាមរយៈការហាត់ប្រាណ ព្រោះចង់បានគីឡូដើម៥០គ.ក្រ មកវិញ។វីសា ថ្លែងថាចំពោះមូលហេតុដែលនាងឡើងគីឡូហួសការចង់បានបែបនេះគឺដោយសារតែមួយរយៈមុននេះនាងបានបធ្វើចត្តាឡីស័ក្កជាបន្ដបន្ទាប់ តែនាងតាំងចិត្តថានឹងមិនឲ្យគីឡូកើននេះនៅជាមួយនាងបានយូឡើយ។

ទោះជាសួស វីសា ហាក់មួម៉ៅបន្ដិចរឿងមានព្រលឹងជ្រុលនៅរដូវកូវីដនេះខ្លាចលែងតត្រូវប៉ាន់ក្ដី ប៉ុន្ដែគេកត់សម្គាល់ថាតារាផ្សេងទៀតដូចជាឱក សុគន្ធកញ្ញា ,ពេជ្រ សូលីកា និងឌុច លីដា ជាដើមក្រោយសម្រាលបានកូនម្នាក់១រៀងៗខ្លួននោះពួកគេឡើងគីឡូជាងមុនដូចគ្នាៗទើបធ្វើឲ្យអ្នកខ្លះលាន់មាត់ថាក្រោយមានកូនតារាល្បីៗទាំងនោះបែកសាច់ទៀតផង។ចំពោះវីសា វិញនាងក៍ធ្លាប់ឡើងគីឡូជ្រុលម្ដងដែរកាលពីឆ្នាំ២០១៨តែបានសម្រកមកស្វែលវិញមុនធ្វើកូនក្រមុំ ខណៈដែលពេលនេះនាងមានកូន១ស្រាប់តែនាងឡើងកាម៉ាប់ៗជាថ្មីទើបប្រកាសត្រូវតែសម្រកចុះជាបន្ទាន់នៅពេលឆាប់ៗនេះ។

សួស វីសា ក្រោយជាកូវីដជាង២ខែនេះគេឃើញនាងមានការតុបតែងខ្លួនប្លែកជាងកាលនៅក្រមុំទៅទៀតតាមរយៈការផ្លាស់ប្ដូរម៉ូដសក់ស្ទើរាល់ថ្ងៃនិងស្លៀកខោប៊យរហែកៗមិនចាញ់យុវវ័យឡើយ។តារាចម្រៀងសំនៀងផ្អែមរូបនេះក៍មិនខុសពីអ្នកចម្រៀងមួយចំនួនទៀតដែរពោលគឺក្រោយមានប្ដីនិងកូនធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងមានការខុះខ្សោយជាងមុនព្រោះគ្មានបទចម្រៀងផ្ទុះទៀតឡើយ។ប៉ុន្ដែបើក្រឡេកទៅមើលសុភមង្គលរបស់វីសា វិញនាងកាន់តែមានក្ដីសុខក្នុងជីវិតពិសេសក្រោយមានកូនស្រី១នេះហើយអតីតតារាRock រូបនេះក៍ធ្លាប់ចាត់ទុកថារូបនាងមានសំណាងបំផុតព្រោះត្រូវប្ដីថ្នាក់ថ្នមដូចជាព្រះនាងផងដែរ។

សួស វីសា បានរៀបការកាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ ជាមួយតារាសម្ដែងលោកប៊ុនថុល ប៊ុនថង ហៅថមមី ហើយវីសា សម្រាលកូនស្រីនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះកូនថាថង សាម៉ូលីណា ហៅJenny ។អតីតម្ចាស់ជ័យលាភីRock Star របស់CTNកាលពីឆ្នាំ២០០៥ រូបនេះកាន់តែមានជីវភាពធូធារនៅពេលមានប្ដីដូចជាពេលនេះនាងរស់នៅផ្ទះវីឡាយ៉ាងប្រណិតតម្លៃជាង២០ម៉ឺនដុល្លារនៅបុរីជីបម៉ុងលែនផ្លូវជា សុផារ៉ា និងជិះរថយន្ដទំនើបៗមានLexus Lx570 ,Lexus Nx200t និងMazdaជាដើម។វីសា ដែលបានជាសះស្បើយពីកូវីដនិងមានសុខភាពកាន់តែល្អប្រសើរនោះមិនទាន់វិលឡើងឆាកតន្រ្ដីសារជាថ្មីនោះទេ ស្របពេលដែលស្វាមីរបស់នាងលោកថមមី បានងាកទៅរកស៊ីលក់ដីធ្លី និងរយាលៗពីការងារសិល្បៈ។អំឡុងពេលដែលវីសា ឡើងគីឡូតែកេរ្ដិ៍ឈ្មោះស្រកជាងមុនេះគេឃើញតារាចម្រៀងស្រីនៅហង្សមាសដែលមានយ៊ីអ៊ុនល្អហើយស្ទុះឡើងនោះគឺមានតែនាងរ៉េត ស៊ូហ្សាណា តែម្នាក់ប៉ុណ្ណោះ។

វីសា ធ្លាប់និយាយថានាងដឹងខ្លួនឯងថាក្រោយរៀបការរួចទាំងនាងនិងស្វាមីប្រាកដជាប៉ៈពាល់ដល់អាជីពសិល្បៈដូចគ្នា ប៉ុន្ដែនាងមិនអាចពន្យាពេលរៀបការបានទេព្រោះថាចាស់ទុំទាំងសងខាងកាន់តែចាស់ៗអស់ទៅហើយ។ដោយឡែកទាក់ទងការថតភាពយន្ដវិញក្រោយវីសា ថតរឿង”រាជបុត្រកង្កែប”មកគេមិនទាន់ឃើញនាងលេចមុខក្នុងភាពយន្ដថ្មីឡើយ ខណៈតំណែងជាគ្រូបង្វឹកកម្មវិធីThe Voice Kids Cambodiaនៅរដូវកាលទី៣ក៍មានភាពស្រពិចស្រពិលដែរ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES