Friday, March 29, 2024
Homeតារាខ្មែរស៊ឹម សូលិកា ខួបគម្រប់៤០ឆ្នាំបានកាដូអ្វីខ្លះពីប្ដី?

ស៊ឹម សូលិកា ខួបគម្រប់៤០ឆ្នាំបានកាដូអ្វីខ្លះពីប្ដី?

អ្នកនាងស៊ឹម សូលិកា ត្រូវបានស្វាមីនាងលោកអេង រិទ្ធី ជូនកាដូពិសេសនៅថ្ងៃខួបកំណើតគម្រប់អាយុ៤០ឆ្នាំកាលពីថ្ងៃទី២២ខែមិថុនា តាមរយៈប្រអប់១ដែលបឹទជិតហើយទាល់តែចាក់សោរទើបអាចមើលឃើញរបស់នោះតែនាងមិនបង្ហាញថាជាអ្វីនោះទេ។ទោះជាយ៉ាងណាសូលិកា ហាក់មានក្ដីសុខខ្លាំងណាស់នៅពេលដែលនាងត្រូវបានស្វាមីអោបរឹតនៅថ្ងៃពិសេសរបស់ខ្លួនោះហើយនាងវាចារថា”ក្ដីសុខពិតៗ”។ចំណែកទាក់ទងរឿងកាដូដែលស្វាមីនាងជូននោះសូលិកា ថា”នេះគឺជាប្រអប់អាថ័កំបាំងតើមែនទេ បានជាគេចាក់សោរ?”។

សម្រាប់ខួបឆ្នាំនេះស៊ឹម សូលិកា មិនហ៊ានធ្វើពិធីជបើលៀងធំនោះទេព្រោះតែកូវីដមិនទាន់ស្ងាត់ហើយគេឃើញតារារួមអាជីពមានតែនាងហេង ផាន់ណា និងលោកយឹម ណារ៉ា ដែលបានយកបាច់ផ្កាទៅជូននាងដល់ផ្ទះវីឡាតែម្ដង។ចំណែកសូលិកា វិញបានថ្វាយបង្គំម្ដាយនាងព្រមទាំងលាងជើងឲ្យម្ដាយជាការដឹងគុណដែលម្ដាយនេះហើយជាអ្នកផ្ដល់កំណើតឲ្យនាងធំធាត់រហូតដល់ពេលនេះ។

គូរបញ្ជាក់ថាស៊ឹម សូលិកា បានចែកផ្លូវគ្នាជាមួយលោកសៅ ភីរៈ បន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះសុកាន ភីរៈណុច អាយុជាង២០ឆ្នាំ។ក្រោយទុកជីវិតមេម៉ាយជាង១០ឆ្នាំសូលិកា ក៍បានដឹកដៃពោះម៉ាយលោកអេង រិទ្ធី រៀបការកាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ ប៉ុន្ដែចំណងស្នេហថ្មីនេះនាងមិនទាន់ពពោះកូនទី២ឡើយ។តាមព័តមានថាក្រៅពីជាពិធីការិនីដ៍មានឥទ្ធិពលនៅប៉ុស្ដិ៍បាយ័ននោះស៊ឹម សូលិកា ក៍មានតួនាទីជាជំនួយការនៅអង្គភាពទីចាត់ការផែនការ ផងដែរ។ដោយឡែកស្វាមីរបស់សូលិកា គឺលោកអេង រិទ្ធី វិញជាប្រធានក្រុមផ្នែកពិធីករនៅទូរទស្សន៍បាយ័ន និងជាមន្រ្ដីយោធាផងដែរ។

ស៊ឹម សូលិកា បានផ្អាកការថតសម្ដែងភាពយន្ដដោយផ្ដោតតែការងារពិធីការិនីនៅបាយ័នតែមួយមុខ ប៉ុណ្ណោះហើយពេលនេះនាងជាតារាដែលត្រូវបានគេចាត់ទុកថាមានទ្រព្យច្រើនព្រោះរស់នៅផ្ទះវីឡាស្កឹមស្កៃ នៅបុរីប៉េង ហួត បឹងស្នោរ ព្រមទាំងជិះរថយន្ដទំនើបៗដូចជាLexus Lx570 ,Ford ,Jaguar និងBentley ជាដើម៕

RELATED ARTICLES