Wednesday, April 24, 2024
Homeតារាខ្មែរឡាយ លក្ខិណា ពន្យាពេលអស់១៧ខែ

ឡាយ លក្ខិណា ពន្យាពេលអស់១៧ខែ

អ្នកនាងឡាយ លក្ខិណា គ្មានដំណឹងវិលចូលស្រុកវិញទេក្រោយពីនាងបានពន្យាពេលវិលវិញរហូតដល់ទៅ១៧ខែទៅហើយ ខណៈដែលការទាក់ទងសុំឲ្យអ្នកនាងលក្ខិណា បំភ្លឺចំពោះការជាប់ខ្លួននៅកាណាដានោះមិនបានសម្រេចឡើយទាំងតាមទូរស័ព្ទនិងឆាតហ្វេសបុក។ប៉ុន្ដែផ្អែកតាមរូបភាពថ្មីៗនៅលើបណ្ដាញសង្គមហ្វេកបុកអ្នកនាងលក្ខិណា នោះបង្ហាញថានាងហាក់មានព្រលឹងជាងមុននិងតែងតែបញ្ចេញឲ្យឃើញពីរូបភាពដែលនាងញាំអាហារឆ្ងាញ់ៗទៀតផង ទើបគីឡូឡើងចង់ជ្រុលបន្ដិចបែបនេះ។ទោះជាយ៉ាងណាអ្នកមេម៉ាយរូបស្រស់នេះហាក់មានអារម្មណ៍ស្រស់ស្រាយល្អណាស់

គឺខុសពីកាលនាងរស់នៅក្នុងស្រុកដែលលក់ខោអាវនៅផ្សារអូឬស្សីជាច្រើនឆ្នាំនោះអ្នកនាងលក្ខិណា មិនសូវស្រស់ថ្លាឡើយហើយតែងតែស្រងូតស្រងាត់ច្រើនជាងរីករាយ។តែអ្នកនាងលក្ខិណា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងតែងតែពេញចិត្តនូវអ្វីដែលនាងមានមិនអាចប្រៀបធៀបជីវិតនាងទៅនិងអ្នកផ្សេងទៀតបានទេ ព្រោះថាជីវិតមនុស្សម្នាក់ៗមិនដូចគ្នាឡើយ។

ឡាយ លក្ខិណា បានផ្អាកអាជីពសម្ដែងរយៈពេល១២ឆ្នាំដោយសម្ងំធ្វើជាអាជីវករលក់ខោអាវនៅផ្សារអូឬស្សីយ៉ាងសាមញម្នាក់ជាច្រើនឆ្នាំ ហើយទើបតែនៅឆ្នាំ២០១៦ នាងបានចេញមុខមកវិញតាមរយៈការចាប់ដៃគូគ្នាជាមួយលោកអេន ឌី ។លក្ខិណា បានចេញច្រៀងរាំបង្អួតសម្រស់ជ្រេបន្ដិចរបស់នាងឡើងវិញតាមឆាកតន្រ្ដីហើយនាងក៍ឈានជើងចូលថតសម្ដែងក្នុងភាពយន្ដរឿង”ផ្កាថ្ម”របស់ប៉ុស្ដិ៍ហង្សមាស និងរឿង”រវាងយើង”ឲ្យប៉ុស្ដិ៍បាយ័ន។កាលពីដើមខែសីហាឆ្នាំ២០១៩ អ្នកនាងលក្ខិណា បានចេញទៅច្រៀងសម្ដែងនៅកាណាដាជាលើកទី២នៅផលិតកម្មSandapl Production ហើយអ្នកនាងលក្ខិណា បានប្រាប់អ្នកយកព័តមាយើងថា

នឹងវិលវិញនៅថ្ងៃទី៣១ខែវិច្ឆិការឆ្នាំ២០១៩ តែរហូតមកដល់ពេលនេះនាងលើកពេលអស់១៧ខែទៅហើយគេនៅតែមិនឃើញអ្នកវិលវិញតាមកាលកំណត់ឡើយ។អំឡុងពេលដែលអតីតតារាចម្រៀងនិងសម្ដែងរូបនេះជាប់ផុងខ្លួននៅកាណាដាជាង១ឆ្នាំកន្លះនេះក៍ផ្ទុះព័តមានថាអ្នកនាងបានជួបស្នេហ៍ថ្មីជាសេដ្ឋីកាណាដា និងខ្លះទៀតថាអ្នកមេម៉ាយទ្រលុកទ្រលន់រូបនេះភ្ជាប់ស្នេហ៍ជាមួយថៅកែស្រីផលិតកម្មមួយអំឡុងពេលតែមួយទៀតផង។តែអ្នកនាងលក្ខិណា ធ្លាប់ប្រាប់”នគរធំ”ថានាងមិនមែនជាមនុស្សស្រីស្រលាញ់ស្រលាញ់ភេទដូចគ្នានោះទេ ។នាងក៍បានឲ្យដឹងទៀតថារឿងមានបុរសនៅកាណាដាតាមស្រលាញ់នោះគឺជាការពិត តែមិនទាន់ច្បាស់លាស់អាចស្ថិតក្នុងតំណាក់កាលមើលចិត្តថ្លើមគ្នាប៉ុណ្ណោះ។

ឡាយ លក្ខិណា អាចនឹងដើរតាមផ្លូវតារាស្រីមួយចំនួនទៀតដែលយកស្វាមីប្រុសអាណិកជនខ្មែរនៅកាណាដាមានដូចជាអ្នកនាងសៀម ស្រីណុច,មាស សុខសោភា ,រស់ ម៉ូនីកា ជាដើម។ការព្យាបាលរបួសបេះដូងរបស់អ្នកនាងឡាយ លក្ខិណា លើទឹកដីកាណាដានេះប្រាកដជាធ្វើឲ្យតារាមានដើមទ្រួងទ្រលុកទ្រលន់និងត្រូវបានគេហៅថានាងជាអ្នកចម្រៀងសាច់ចាំមិនព្រមចាស់រូបនេះអាចកប់ដានស្នេហ៍ចាស់ក្នុងស្រុកបានជាមិនខាន។ប៉ុន្ដែសម្រាប់លោកឧកញ៉ាតាតាដែលធ្លាប់តែចង់បានបេះដូងអ្នកនាងឡាយ លក្ខិណា ធ្វើជាម្ចាស់ចិត្តនោះនឹងប្រឈមការខកចិត្តគ្រប់គ្នាជាមិនខានព្រោះថាពេលនេះអ្នកនាងលក្ខិណា កំពុងតែជាប់ដៃពិសោធន៍ស្នេហ៍ថ្មីលើដីកាណាដា ហើយមិនកំណត់ថ្ងៃវិលចូលស្រុកវិញឡើយ៕

RELATED ARTICLES