Friday, April 19, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ហ៊ានប្រឆាំងលោកវ៉ាវ?

អ៊ីវ៉ា ៖ហ៊ានប្រឆាំងលោកវ៉ាវ?

ភ្នំពេញ៖ តារាចម្រៀងសាច់សខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា កាន់តែបង្ហាញភាពស្អិតល្មូតជាមួយប្រុសក្មេងលោកវេហាស៍ ដូចគូស្នេហ៍ដោយនៅក្រៅឆាកពួកគេច្រើនតែទៅចូលរួមតាមបណ្ដារកម្មវិធីផ្សេងៗដោយលេចមុខព្រមគ្នាតែម្ដង។

អ្នកសិល្បៈរួមអាជីពមួយចំនួនបានចំអន់ឲ្យអ៊ីវ៉ា ថាតើនាងចង់ធ្វើប្អូនថ្លៃលោកមាស សាលី មែនបានជាដូចទុកចិត្តទៅ​លើប្អូនប្រុសតារាចម្រៀងរូបនេះខ្លាំងម្លេះ?ប៉ុន្ដែរអ៊ីវ៉ា មិនអើពើររឿងគេខ្សឹបខ្សៀវគ្នានោះឡើយ ហើយនាងនៅ​តែដើរ​ចូលវេហាស៍ តទៅទៀត។

ការដែលអ៊ីវ៉ា ហ៊ានបណ្ដើរប្រុសក្មេងវេហាស៍ ជាចំហរបែបនេះគឺហាក់ដូចជានាងកំពុងតែប្រឆាំងគោលការណ៍របស់លោកអ៊ូ ចន្ថា ហៅអ៊ូ វ៉ាវ ដែលជាឪពុករបស់នាងតែម្ដងព្រោះលោកវ៉ាវ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកមិនដែលចង់​បានកូន​ប្រសារជាប្រុសក្មេងនោះទេ គឺចង់បានអ្នកអាយុច្រើនជាងអ៊ីវ៉ា ឬវ័យចំណាស់បន្ដិចក៍បានព្រោះអ្នកចាស់​ទុំបន្ដិចគេ​ក៍ចាស់​គំនិតមិន​ឆេវឆាវដូចក្មេងឡើយ។លោកចន្ថា ថែមទាំងបញ្ជាក់ថាលោកចង់ឲ្យកូនស្រីមានគូស្រករឆាប់ៗទៀតផង មិនចង់ឲ្យ​កូនទុកជីវិតនៅលីវយូពេកនោះទេនាំតែចំណាយពេលវេលាអត់ប្រយោជន៍។

ដោយឡែកអ៊ីវ៉ា វិញធ្លាប់ប្រាប់ថានាងឆ្នាំនេះ អាយុ ២៨ឆ្នាំហើយអីចឹងត្រូវការពេលវេលា២ឆ្នាំ ទៀតទើបចង់រៀបការពោល​គឺនាងនឹងរៀបការឲ្យបានមុនអាយុ៣០ឆ្នាំ។ប៉ុន្ដែរអ៊ីវ៉ា មិនប្រាប់ពីអត្តសញ្ញាណអនាគតស្វាមីរបស់នាង​ថាជាបុរសណា​ម្នាក់​ឡើយ​ ក្រោយពីគេដឹងថានាងបានចែកផ្លូវគ្នា ជាមួយ លោក”ប”ដែលជាថៅកែក្លឹបនិងហាងបញ្ចាំនៅសៀបជាច្រើនឆ្នាំមក។ 

        

អ៊ីវ៉ា បានផាត់ចោលផលិតកម្មហង្សមាសនិងថោនតាមរយៈការបន្ដច្រៀងនៅសាន់ដេជាបន្ដទៀតដោយគ្មានកុងត្រាឡើយ។រយៈពេលចុងក្រោយនេះអ៊ីវ៉ា ហាក់មិនសូវមានបទល្បីៗដូចមុនទេធ្វើឲ្យនាងពិបាកទប់ទល់តារាចម្រៀងវ័យក្មេងរបស់Galaxy នាងតន់ ច័ន្ទសីម៉ា ដែលចេញបទចម្រៀងថ្មីៗស្ទើររាល់ថ្ងៃ៕

RELATED ARTICLES