Wednesday, April 24, 2024
Homeកីឡាអន្ដរជាតិRonaldo តាមស្មើ និងឈានទៅបំបែកកំណត់ត្រាគ្រាប់បាល់បញ្ចូលទី ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei

Ronaldo តាមស្មើ និងឈានទៅបំបែកកំណត់ត្រាគ្រាប់បាល់បញ្ចូលទី ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei

ទីបំផុតកីឡាករខ្សែប្រយុទ្ធCristiano Ronaldo ស៊ុតបាល់បញ្ចូលទីអោយក្រុមជម្រើសជាតិព័ទុយហ្គាល់បាន ១០៩គ្រាប់ តាមស្មើកំណត់ត្រាកីឡាករខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei  ។

លោក Ali Daei  អតីតកីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ីរ៉ង់លេងអោយក្រុមជម្រើសជាតិរយៈពេល ១៣ឆ្នាំ ​(១៩៩៣-២០០៦ ) ស៊ុតបាល់បាន បញ្ចូលទីបាន ១០៩ គ្រាប់ក្នុងការបង្ហាញវត្តមាន ១៤៩ ។ចំណែកឯខ្សែប្រយុទ្ធ Ronaldo វិញ បានចូលលេងអោយក្រុមជម្រើសជាតិ ចាប់ពីឆ្នាំ ២០០៣ មកដល់បច្ចុប្បន្ននេះដោយស៊ុតបាល់បាន ១០៩គ្រាប់ក្នុងការបង្ហាញ១៧៨ប្រកួត។ Ronaldo នៅមានឱកាសបំបែកកំណត់ត្រាកីឡាករAli Daei  ដោយសារតែគាត់មានវត្តមានលើសមភូមិវាលស្មៅបន្តទៀត។

ខ្សែប្រយុទ្ធព័ទុយហ្គាល់រូបនេះ គឺជាកីឡាករដំបូងគេដែលបង្ហាញខ្លួននៅការប្រកួតអន្តរជាតិចំនួន ៥ លើកនិងបានស៊ុតបាល់បញ្ចូលទី ៥ ដងក្នុង ៣ ប្រកួតក្នុងពូល F ។

ខ្សែប្រយុទ្ធមកពីក្លឹបសេះបង្កង់ Juventus បានរកគ្រាប់បាល់ ចំនួន ១៤ គ្រាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់អឺរុប មានចំនួន ៥ គ្រាប់ច្រើនជាងអតីតកីឡាករឆ្នើមបារាំងគឺលោក Michel Platini ដែលបានរកគ្រាប់បាល់បាន ៩ គ្រាប់នៅពេលដែលគាត់បានដឹកនាំប្រទេសបារាំងលើកពានយូរ៉ូនៅឆ្នាំ ១៩៨៤ ។

Daei បាននិយាយជាច្រើនដងហើយថាគាត់នឹង រីករាយប្រសិនបើ Ronaldo បំបែកកំណត់ត្រារបស់គាត់ព្រោះគាត់ជឿជាក់ថាខ្សែប្រយុទ្ធរបស់ Juventus ស្ថិតនៅក្នុងចំណោមកីឡាករល្អបំផុតទាំងបីក្នុងប្រវត្តិសាស្ត្ររួមជាមួយ Lionel Messi និង Diego Maradona ។

Daei បានបង្ហោះនៅលើ Instagram ថា អបអរសាទរចំពោះ ចRonaldo ។ខ្ញុំមានកិត្តិយសដែលសមិទ្ធិផលដ៏អស្ចារ្យនេះគឺជាកម្មសិទ្ធិរបស់រ៉ូណាល់ដូដែលជាម្ចាស់ជើងឯកបាល់ទាត់ដ៏អស្ចារ្យ៕

RELATED ARTICLES