Saturday, April 20, 2024
Homeកីឡាអន្ដរជាតិSergio Ramos លាហើយ Real Madrid លាគ្មានថ្ងៃត្រឡប់វិញ

Sergio Ramos លាហើយ Real Madrid លាគ្មានថ្ងៃត្រឡប់វិញ

ទីបំផុតកីឡាករខ្សែការពារចាស់វស្សា Sergio Ramos  ដែលបានមកជ្រកកោនជាមួយ ក្លឹបយក្សReal Madrid  អស់រយៈពេលជាង ១៦ឆ្នាំ បានដាច់ចិត្តចាកចេញពីក្លឹបនេះហើយ។  យោងតាមកាសែតអេស្ប៉ាញ Marca បានចុះផ្សាយថា មូលហេតុដែលនាំអោយកីឡាករវ័យ៣៥ឆ្នាំនេះសម្រេចចាកចេញដោយគ្មានក្តីអាលោះអាល័យ គឺជាប់ពាក់ព័ន្ធទៅនឹងបញ្ហាធំៗ២គឺ ការបន្តកុងត្រាថ្មី និង ការកាត់ប្រាក់ឈ្នួល។

Sergio Ramos ដែលត្រូវផុតកុងត្រា ជាមួយក្លឹប Real Madrid នៅក្នុងខែនេះ មិនយល់ព្រមជាមួយនឹងក្លឹបReal Madrid ដែលផ្តល់កុងត្រាថ្មី រយៈពេលតែមួយឆ្នាំ  និងកាត់ប្រាក់ឈ្នួល១០ភាគរយ។ ក្លឹបReal Madrid គ្រោងនឹងធ្វើពិធីលាគ្នាមួយដើម្បីផ្តល់កិត្កិយសដល់កីឡាកររូបនេះផងដែរ។ ចាប់តាំងពីមករួមរស់ជាមួយក្លឹប Real Madrid កាលពីឆ្នាំ២០០៥ ក្រោយផ្ទេពីក្លឹប Sevillaក្នុងតម្លៃបំបែកឯតទគកម្មជាង៣៧លានដុល្លារក្នុងសម័យនោះ។ 

នៅជាមួយក្លឹបនេះ ធ្លាប់បង្ហាញវត្តមាន៦៧១ ប្រកួត ស៊ុតបាល់បញ្ចូលទី បាន ១០១ គ្រាប់  ឈ្នះពាន២២ និង ទទួលបានកាតក្រហម ចំនួន ២២។

ខ្សែការពាររូបនេះធ្លាប់បង្ហាញវត្តមានអោយក្រុមជម្រើសជាតិ ១៨០ ឈ្នះជើងឯកយូរ៉ូ ចំនួន ២ ដងក្នុងឆ្នាំ ២០០៨ និង ២០១២ និងឈ្នះបាល់ទាត់ពិភពលោកនៅឆ្នាំ ២០១០ ។

ក្រោយចាកចេញពីក្លឹបនេះ Ramos មិនទាន់បង្ហើបប្រាប់ថាលោក នឹងទៅលេងអោយក្លឹបណានៅឡើយទេ ក៏ប៉ុន្តែមានប្រភពព័ត៌មានខ្លះ បានបង្ហើបអោយដឹងថា អាចទៅលេងអោយក្លឹបនៅក្របខ័ណ្ឌអង់គ្លេសប្រឺមីញេលីក ឬអាចទៅលេងនៅទឹកដីអាមេរិកជាមួយក្របខ័ណ្ឌMajor Soccer League ៕

RELATED ARTICLES